អាហារូបករណ៍ 100% សម្រាប់បន្តការសិក្សានៅ ប្រទេសជប៉ុន

អាហារូបករណ៍ 100% សម្រាប់សិស្សវិទ្យាល័យបន្តការសិក្សានៅ ប្រទេសជប៉ុន រយៈពេលមួយឆមាស ឬ 10ខែ :

អាហារូបករណ៍ ៖ កម្មវិធីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ASIA KAKEHASHI ផ្ដល់ឱកាសដល់សិស្សវិទ្យាល័យដែលមានចំណាប់អារម្មណ៍ក្នុងការកសាងសមត្ថភាពបន្ថែម តាមរយៈការផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆមាស ឬ 10ខែ នៅវិទ្យាល័យប្រទេសជប៉ុន។ កម្មវិធីនេះស្វាគមន៍សិស្សដែលមកពី 22 ប្រទេស រួមមាន កម្ពុជា ព្រុយណេ ចិន ឥណ្ឌា ម៉ាឡេស៊ី និងប្រទេសជាច្រើនទៀតក្នុងអាស៊ី។

អ្នកចូលរួមទាំងអស់នឹងត្រូវបានជួយជ្រោមជ្រែងដោយអ្នកស្ម័គ្រចិត្តដែលមានបទពិសោធន៍និងបុគ្គលិកជំនាញរបស់ AFS ក្នុងអំឡុងកម្មវិធីនៅប្រទេសជប៉ុន មានការឧបត្ថម្ភថ្លៃធ្វើដំណើរតាមជើងហោះហើរក្នុងស្រុកនិងអន្តរជាតិ ថ្លៃស្នាក់នៅអន្តេវាសិកដ្ឋាន ការចំណាយថ្លៃសាលា ការធានារ៉ាប់រងសុខភាពនៅប្រទេសជប៉ុន និងការចំណាយលើកម្មវិធីទាំងស្រុង។

ចំពោះលក្ខខណ្ឌក្នុងការចូលរួមដាក់ពាក្យជាបេក្ខជននោះគឺ៖

  • ជាជនជាតិខ្មែរ កំពុងរស់នៅប្រទេសកម្ពុជា។
  • មានអាយុចន្លោះពី 15 ទៅ 18ឆ្នាំ។
  • កំពុងរៀនថ្នាក់ទី9, 10, 11 និង12 ។
  • មានកម្រិតពិន្ទុ ឬមធ្យមភាគយ៉ាងហោចណាស់ 60% ក្នុងមុខវិជ្ជាសិក្សានីមួយៗ
  • ជាសិស្សគំរូ និងខិតខំរៀនសូត្រ។
  • ជាអ្នករៀនភាសាជប៉ុន ឫក៏មានចំណូលចិត្តក្នុងការរៀនភាសាជប៉ុន។
  • អាចធ្វើដំណើរទៅប្រទេសក្រៅដោយគ្មានអ្នកទៅជាមួយបាន។
  • បេក្ខជនដែលមានសមត្ថភាពក្នុងកីឡា តន្រ្តីសិល្បៈ ឫក៏ធ្លាប់បានរួមការងារស្ម័គ្រចិត្តក្នុងសង្គមត្រូវបានលើកទឹកចិត្តឲ្យចូលរួម។
  • មានការតាំងចិត្ត ចង់ក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគត ដើម្បីជំរុញឳ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ខ្លួន។

កាលបរិច្ឆេទនៃការដាក់ពាក្យស្នើចូលរួមកម្មវិធីនឹងផុតកំណត់នៅថ្ងៃទី 31​ ខែមករា ឆ្នាំ2021 ។ កម្មវិធីនឹងចាប់ផ្ដើមក្នុងខែសីហា ឆ្នាំ2021 នេះ។ រយៈពេលនៃកម្មវិធីអាហារូបករណ៍ផ្លាស់ប្ដូរការសិក្សាគឺ ចាប់ពីខែសីហា ឆ្នាំ2021 ដល់ខែមិនា ឆ្នាំ2022។

គួរបញ្ជាក់ផងដែរថា កម្មវិធីអាហារូបករណ៍ AFS គាំទ្រដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) ដើម្បីដំណើរការគម្រោង អាស៊ីកាកិហាស៊ិ (Asia Kakehashi) ក្នុងការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នារវាងសិស្សវិទ្យាល័យនៅប្រទេសជប៉ុន និង 22 ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។ កម្មវិធីឧបត្ថម្ភដោយរដ្ឋាភិបាលនេះ ផ្តល់អាហារូបករណ៍ពេញលេញសម្រាប់សិស្សវិទ្យាល័យនៅអាស៊ី ដើម្បីផ្លាស់ប្ដូរការសិក្សានៅវិទ្យាល័យសាធារណៈរបស់ប្រទេសជប៉ុន។ សម្រាប់ព័ត៌មានបន្ថែមនិងការដាក់ពាក្យ សូមចូលទៅកាន់៖ https://www.afs.or.jp/asiakakehashi/ ។

អាហារូបករណ៍ ប្រទេសជប៉ុន ASIA KAKEHASHI
អាហារូបករណ៍ ប្រទេសជប៉ុន ASIA KAKEHASHI
អាហារូបករណ៍ ប្រទេសជប៉ុន ASIA KAKEHASHI

ព័ត៌មានអាហារូបករណ៍ផ្សេងៗទៀត


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធីមិត្តរួមមិត្តជួយសិស្សនៅតំបន់ឦសាន្តយល់ដឹងពីសុខភាពបន្តពូជនៅក្នុងសាលារៀន និងកាត់បន្ថយការរៀបការវ័យកុមារ

ចំនួននៃការឈប់រៀន និងការរៀបការនៅវ័យកុមារបានថយចុះបន្ទាប់ពីមានការចូលរួមផ្សព្វផ្សាយ និងផ្ដល់ប្រឹក្សាពីក្រុមសិស្សមួយក្រុមនៃវិទ្យាល័យមួយនៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកជំទាវ គឹម សេដ្ឋានី ៖ ការងារគាំទ្រ និងអនុវត្តការសិក្សាពេញមួយជីវិត ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

ថ្លែងក្នុងពិធីបើកវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ប្រធានបទ “បច្ចេកវិទ្យា​ឌីជីថល​បង្កឱកាសសិក្សាពេញមួយជីវិត” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ…
ចំណេះជីវិត, ព្រឹត្តិការណ៍

មេរៀនជីវិត អំពីបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដី

គាត់ក៏អាចជាបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដីនេះទៀតផង ដោយកាន់កាប់ ប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ បុរសម្នាក់នោះគឺ លោក Jakob Fugger ដែលជាធនាគារិកជនជាតិអាល្លឺម៉ង់ ក្នុងសតវត្សរ៍ទី ១៦។
ចំណេះជីវិត, ព្រឹត្តិការណ៍

៤វិធី​កាត់បន្ថយការ​បារម្ភចំពោះរឿងដែលមិនចាំបាច់

ពង្រឹងសុភមង្គល ឬឱបសេចក្ដីឈឺផ្សាចិត្ត គឺជាជម្រើសនៃមនុស្សម្នាក់ៗ ចំណែកឯគិតចំពោះរឿងដែលចាំបាច់ ឬកាត់ចោលការគិត ដែលមិនផ្តល់នូវទិដ្ឋធម្មិកប្រយោជន៍ក៏ជាជម្រើសដូចគ្នាដែរ…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់បួន ជួយដោះស្រាយបញ្ហាអារម្មណ៍ជាប់គាំង

ស្មារតីជាប់គាំងងាយនឹងកើតមានចំពោះមនុស្សនាសម័យកាលនេះណាស់ ពេលខ្លះមិនមានអារម្មណ៍ធ្វើអ្វីទាល់តែសោះ ហើយពេលខ្លះទៀតផ្លូវចិត្តមិននឹងន មានការខកចិត្ត……