ANSO ផ្ដល់អាហារូបករណ៍សិក្សាផ្នែកបច្ចេកវិទ្យានៅប្រទេសចិនចំនួន៥០០កន្លែង

ភ្នំពេញ – សម្ព័ន្ធនៃអង្គការវិទ្យាសាស្ត្រអន្តរជាតិ ហៅ​កាត់ថា ANSO បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន​៥០០កន្លែង សម្រាប់យុវជន​ដែល​ចង់​ទៅ​សិក្សា​នៅប្រទេស​ចិនលើ​ផ្នែក​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត។

និស្សិតដែលទទួលបានអាហារូបករណ៍នេះនឹងទទួលបានការផ្ដល់ជូននូវការឧបត្ថម្ភអំឡុងពេលសិក្សាដូចជា ការបង់ថ្លៃសិក្សា ប្រាក់ប្រចាំខែដោយនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទទួលបានច្រើនជាង៤០០ដុល្លារក្នុងមួយខែច្រើនជាង៣៦ខែ និងនិស្សិតសិក្សាថ្នាក់បណ្ឌិតទទួលបានច្រើនជាង៩០០ដុល្លារមានរយៈពេលច្រើនជាង៤៨ខែ ។ មានការធានារ៉ាប់រងផ្នែកសុខភាព ទទួលបានការថ្លៃធ្វើដំណើរតាមអាកាសក្នុងពេលទៅសិក្សានៅប្រទេសចិន និងមិនមានការបង់ប្រាក់សម្រាប់ការដាក់ពាក្យសិក្សា ។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជន-បេក្ខនារី មិនត្រូវមានសញ្ជាតិចិន អាចប្រើប្រាស់ភាសាអង់គ្លេស ឬភាសាចិនបាន, បេក្ខជនដែលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានថ្ងៃកំណើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ១៩៩២ និងថ្នាក់បណ្ឌិតមានថ្ងៃកំណើតក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨៧ ។ បេក្ខភាពទាំងអស់ដែលជានិស្សិតអន្តរជាតិត្រូវស្នើពាក្យទៅសាកលវិទ្យាល័យ វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា នៃប្រទេស​ចិន (University of Science and Technology of China) និង University of China Academy of Sciences ដោយ​ត្រូវគោរពតាមលក្ឋខណ្ឌនៃការបំពេញពាក្យ ។ ក្នុងនោះ​ប្រសិនបើបេក្ខជនធ្លាប់បានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យណាមួយក្នុង​ប្រទេសចិន មិនត្រូវ​បាន​អនុញ្ញាតិឱ្យទទួលបានអាហារូបករណ៍នេះឡើយ។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមរួសរាន់ឱ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសចិន) ហើយសម្រាប់ព័ត៌មានលម្អិតអាចចូលតាមតំណភ្ជាប់៖ https://bit.ly/3lagxC5 ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...