វិទ្យាស្ថានថាក់គ្លូប៊លផ្ដល់អាហារូបករណ៍១០០%ចំនួន១៥០កន្លែងសម្រាប់ការសិក្សាព័ត៌មានវិទ្យា

ពេញ – ជាឱកាស​ដ៏​ល្អមួយសម្រាប់សិស្សនិស្សិតដែលចង់រៀន​ផ្នែក​បច្ចេកវិទ្យាឌីជីថល ដូចជា Digital Marketing, UX/UI Design, App and Web Development, Cyber Security, Artificial Interlligence, Financial Technology ដោយ​ពេលនេះ​វិទ្យាស្ថានថាក់គ្លូប៊ល បានប្រកាស​ផ្តល់​អាហារូបករណ៍​១០០ភាគរយ ចំនួន ១៥០កន្លែង។

ក្នុងនោះ និស្សិត​នឹង​ទទួលបានអត្ថប្រយោជន៍ពីអាហារូបករណ៍ដូចជា មិនបង់ថ្លៃសិក្សាទាំងស្រុងរហូតចប់វគ្គសិក្សា, ទទួលបានឱកាសការងារក្រោយបញ្ចប់ការសិក្សា ព្រមទាំងមានឱកាសចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍នានា។

បេក្ខជនអាចដាក់ពាក្យប្រឡងយកអាហារូបករណ៍នេះ​បាន គឺត្រូវមានសញ្ជាតិខ្មែរ បានបញ្ចប់ថ្នាក់វិទ្យាល័យ ឬជានិស្សិតកំពុងសិក្សាក្រោមឆ្នាំទី៤ មានការប្ដេជ្ញាចិត្តបញ្ចប់វគ្គបណ្ដុះបណ្ដាល និងមានអាយុក្រោម២៥ឆ្នាំ ។

ផុតកំណត់ទទួលពាក្យថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៥:០០ ល្ងាច និងតេស្តជ្រើសរើសបេក្ខជននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ រួចប្រកាសលទ្ធផលជុំទី២ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ធ្វើការសម្ភាសន៍ថ្ងៃទី ១៤ដល់១៩ ខែមករា ឆ្នាំ២០២១ និងប្រកាសលទ្ធផលសម្រេចនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ។

បេក្ខជនអាចចុះឈ្មោះតាមតំណភ្ជាប់ https://bit.ly/TGI_Scholarship_Application_Batch2  ។ សម្រាប់ព័ត៌មានបន្ថែម ០១៦ ៣១២ ២១១ និងតាមរយៈ Email: [email protected] ។ សូម​បញ្ជាក់ថា វិទ្យាស្ថានថាក់គ្លូប៊ល គឺជា​វិទ្យាស្ថាន​មួយ​ដែល​មាន​កិច្ច​សហការ​ជាមួយ​ប្រទេស​ជប៉ុន បង្កើត​ឡើង​កាលពីឆ្នាំ២០២០ មានទីតាំងស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវហាណូយ ក្នុង​សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ​ធ្វើ​ការ​បណ្តុះបណ្តាល​ទៅ​លើ​ផ្នែក​វិស្វកម្ម​សូហ្វវែរ និង​បច្ចេកវិទ្យា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...