សាកលវិទ្យាល័យ Lausanne ប្រទេសស្វីសផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតដល់និស្សិត ១២០ប្រទេស

សាកលវិទ្យាល័យ Lausanne ផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតដល់និស្សិតអន្តរជាតិសម្រាប់សិក្សា២០២២ សិក្សានៅប្រទេសស្វីស ។ អាហារូបរកណ៍នេះផ្ដល់ជូនពេញថ្លៃសិក្សាពីកម្មវិធី Quantitative program នៃនាយកដ្ឋានវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រប្រទេសស្វីស ។ អាហារូបករណ៍ថ្នាក់បណ្ឌិតនេះ ផ្ដល់ជូនដល់និស្សិតជាង ១២០ប្រទេសដាក់ពាក្យសុំអាហារូបករណ៍មុនថ្ងៃផុតកំណត់ ។ ជំនាញដែលអាហារូបរកណ៍ផ្ដល់ជូ​ន​រួមមាន ជីវវិទ្យាកោសិកា ជីវវិទ្យាកោសិកាដើម ជីវវិទ្យាគណនា ឌីអិនអេបុរាណ វិទ្យាសាស្ត្រវិទ្យុសកម្ម មីក្រូជីវវិទ្យា ជំងឺមហារីក វិស្វកម្មជាលិកា និងសម្ភារៈជីវសាស្រ្ត ។

ឯកសារដែលតម្រូវឱ្យបេក្ខជនមានក្នុងការដាក់ពាក្យសុំអាហារូបកណ៍ រួមមាន ព័ត៌មានលម្អិតផ្ទាល់ខ្លួន Cover letter សង្ខេបនិក្ខេបបទអនុបណ្ឌិត ប្រវត្តិរូបសង្ខេប ដែលឯកសារទាំងអស់នេះត្រូវធ្វើជា PDF ។ និស្សិតដែលជាប់អាហារូបករណ៍នឹងមានឱកាសការងារពី UNIL ឬ CHUV ដែលមានរយៈពេលមួយឆ្នាំ ឬអាចបន្តដល់រយៈពេលប្រាំឆ្នាំ ដោយការចាប់ផ្ដើមធ្វើការងារនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ។

និស្សិតទាំងអស់ត្រូវត្រៀមខ្លួនជាស្រេចដើម្បីជាប់ជាបេក្ខជននៅសាកលវិទ្យាល័យ Lausanne ក្នុងការសិក្សាស្រាវជ្រាវដែលមានធ្វើការនៅពិសោធន៍ផ្ទាល់។ ត្រៀមខ្លួនទទួលយកចំណេះដឹង និងការយកចិត្តទុកដាក់ក្នុងការសិក្សា រួមបន្ថែមជំនាញសរសេរ និងភាសាអង់គ្លេស ។ ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងសម្ភាសន៍តាមរយៈអនឡាញ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅតាមរយៈតំណភ្ជាប់ https://tinyurl.com/ks4d2smd


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....