ឆ្នាំសិក្សា២០២១នេះ សាកលវិទ្យា Korea National University of Arts នៃសាធារណរដ្ឋកូរ៉េខាងត្បូងប្រកាសទទួលនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនិងអនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ AMA (Art Major Asian plus Scholarship) លើជំនាញសិល្បៈ ស្ថាបត្យកម្ម និងតូរ្យរន្ត្រី។
អត្ថប្រយោជន៍និស្សិតទទួលបាន រួមមាន ថ្លៃសាលា សំបុត្រយន្តហោះ ធានារ៉ាប់រងសុខភាព ការបំប៉នភាសាកូរ៉េ និងប្រាក់ខែ៧០០ដុល្លារក្នុងមួយខែ។ សម្រាប់បេក្ខជនឆ្នាំនេះអាចដាក់ពាក្យតាមរយៈ អាស័យដ្ឋាន https://karts.ac.kr/en/karts/ama.do បើកទទួលពាក្យចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ និងផុតកំណត់ទទួលពាក្យនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។