អាហារូបករណ៍៖ ក្នុងឆ្នាំសិក្សា2021នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 61កន្លែង ដល់សិស្ស-និស្សិត មន្រ្តីរាជការ បុគ្គលិក អង្គការ និងក្រុមហ៊ុននៃព្រះរាជាណាចក្រកម្ពុជា។
មុខជំនាញសិក្សាដែលផ្ដល់ឱ្យរួមមាន វិទ្យាសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្រ្ត និងព័ត៌មានវិទ្យា។ ចំពោះការផ្ដល់អាហារូបករណ៍នេះ ថ្លៃចំណាយធ្វើដំណើរទៅមកជាបន្ទុករបស់សាម៉ីជន រីឯការចំណាយផ្សេងៗដូចជា ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលចិន។
ពាក្យសុំប្រឡងចាប់ផ្ដើមទទួលពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០8 ខែកុម្ភៈ ឆ្នាំ2021។ កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃ 14 ខែកុម្ភៈ ឆ្នាំ2021 ចំណែកឯមណ្ឌលប្រឡងនឹងជម្រាបជូននៅពេលក្រោយ។
សម្រាប់ព័ត៌មានបន្ថែម និងទីកន្លែងទទួលពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ នៃក្រសួងអប់រំ យុវជន និងកីឡា អគារលេខ23 ផ្លូវ360 សង្កាត់បឹងកេងកងទី1 ខណ្ឌចំការមន (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល50ម៉ែត្រ)៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
វិទ្យាស្ថានជាតិអប់រំ បានសម្រេចដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍
បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ទិវាភពផែនដីមានវត្ថុបំណងការពារបរិស្ថាន និងលើកទឹកចិត្តឱ្យគិតគួរអំពីសកម្មភាពប្រចាំថ្ងៃដើម្បីកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ខ្លាំងដល់ធម្មជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ឱកាសការងារថ្មីចំនួន ៧៤៣កន្លែង ពីក្រុមហ៊ុនធំៗចំនួន១៣ សម្រាប់យុវជន សិស្សនិស្សិត និងអ្នកកំពង់ស្វែងរកការងារធ្វើ នៅក្នុងវេទិកាការងារ ដែលនឹងរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅថ្ងៃទី២៥…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងមុខងារសាធារណៈ បានប្រកាសជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សាឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ដោយក្នុងនោះគ្រូបង្រៀនដែលត្រូវជ្រើសរើស…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ដោយមើលឃើញថា បច្ចុប្បន្នទឹកដែលប្រើប្រាស់រួចជាច្រើនត្រូវបានគេបង្ហូរចោលចូលទៅក្នុងដី បង្ហូរចូលទៅក្នុងទន្លេ ឬក៏បង្ហូរចូលទៅវាលស្រែ ដោយមិនដឹងថា ទឹកទាំងនោះអាចជាទឹកកង្វក់ដែលធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក…
ចំណេះជីវិត, ព្រឹត្តិការណ៍
Ambivert ជាចរិតលក្ខណៈរបស់មនុស្សដែលមានទាំងចរិត introvert និង extrovert នៅក្នុងខ្លួន។ គេមានសមត្ថភាពភាពសម្របនឹងកាលៈទេសៈផ្សេងក្នុងការរស់នៅ អាស្រ័យលើបរិបទជាក់ស្ដែង។