រដ្ឋមន្ត្រីក្រសួងសាធារណការ ចង់ឃើញកូនខ្មែរក្លាយជាវិស្វករជំនាញសាងសង់ផ្លូវ និងស្ពានមានគុណភាព

ភ្នំពេញ – នៅក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងនិសិត្សជំនាន់ទី១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នឹងបណ្តុះកូនខ្មែរឱ្យក្លាយជាវិស្វករជំនាញអាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានគុណភាពជូនប្រទេសជាតិ ។

ទន្ទឹមគ្នានេះឯកឧត្តមបានបញ្ជាក់ថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាវិទ្យាស្ថានតែមួយគត់នៅកម្ពុជាដែលបណ្ដុះបណ្ដាលសិស្សនិស្សិតឱ្យក្លាយជាវិស្វករអាចកសាងផ្លូវស្ពានមានគុណភាពជូនប្រទេសជាតិ ដូនតាខ្មែរសាងសង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀតដោយគ្មានកុំព្យូទ័រ គ្រឿងចក្រទំនើបដូចសព្វថ្ងៃនេះ ប៉ុន្តែលោកអាចធ្វើបានប្រកបដោយគុណភាព ។

“ខ្ញុំចង់ឃើញកូនខ្មែរមានសមត្ថភាព បច្ចេកទេស និងចំណេះដឹងជំនាញអាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងស្ពានក្រោមដីបាន”

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា វិទ្យាស្ថានបានចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ក្រុមហ៊ុនឯកជននានា និងបន្តខិតខំប្រឹងប្រែងទំនាក់ទំនងរកសាស្ត្រាល្អៗ មកបង្រៀននិស្សិតដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីបង្កើនចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែនិស្សិតត្រូវមានឆន្ទៈខ្លួនឯង ដាក់ចិត្តដាក់កាយ រៀនសូត្រឱ្យពូកែដើម្បីយកចំណេះដឹងទៅបម្រើប្រទេសជាតិមាតុភូមិ ។

ស្របគ្នានេះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វិទ្យាស្ថានមានបេសកកម្មផ្ដោតការបណ្ដុះបណ្ដាលទៅលើគុណសម្បត្តិចំនួនបី ទី១. ជំនាញច្បាស់លាស់ ទី២. ចំណេះដឹងទូលំទូលាយ និងទី៣. សីលធម៌ ។

បន្ថែមលើនេះ ឯកឧត្តម ហឿន សំនៀង ក៏បានសំណូមពរឱ្យនិស្សិតទាំងអស់ត្រូវយកចិត្តទុកដាក់ និងបំពេញភារកិច្ចរបស់ខ្លួនឱ្យក្លាយទៅជាអ្នកមានជំនាញពេញលេញ និងមានចក្ខុវិស័យវែងឆ្ងាយ ខណៈវិទ្យាស្ថានមានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបណ្ដុះបណ្ដាលកូនខ្មែរឱ្យមានជំនាញប្រកបដោយសក្តានុពល និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។ សូមបញ្ជាក់ថា កម្មវិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងនិស្សិតជំនាន់ទី១នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បាននិមន្តចូលរួមពីព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ និងចែករំលែកបទពិសោធន៍ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃអង្គារ៍ ទី៣១ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...