វិធីសាស្រ្ត ៧យ៉ាងជួយបង្កើនការចងចាំឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ – ការចងចាំល្អទាមទារឱ្យមានការហ្វឹកហាត់​សមត្ថភាពខួរជាប្រចាំ ដោយសារខួរក្បាលក៏ជាកន្លែងផ្ទុកឯកសារមិនចេះពេញ និងជាទីតាំងផលិតគំនិតច្នៃប្រតិដ្ឋថ្មីៗជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ បើការចងចាំរបស់អ្នកចុះខ្សោយអាចសាកល្បងវិធីសាស្រ្តមួយចំនួន រួមមាន បង្កើនការចាប់អារម្មណ៍ និងទន្ទេញញឹកញាប់ បង្កើតរូបភាពក្នុងអារម្មណ៍ និងរៀបចំគំនិតតាមលំដាប់លំដោយ ស្ដាប់តន្រី្ត ធ្វើលំហាត់ខួរក្បាល ទទួលទានអាហារដែលមានប្រយោជន៍ដល់ខួរក្បាល និងផឹកកាហ្វេ ដើម្បីជួយបង្កើនការចងចាំឡើងវិញ ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលលោកអាចយកទៅអនុវត្តបានតាមការណែនាំរបស់អ្នកជំនាញ ។

១. បង្កើនការចាប់អារម្មណ៍ និងទន្ទេញញឹកញាប់ ៖ អ្នកពិតជាមានសមត្ថភាពចងចាំបានល្អ ប្រសិនផ្ដោតលើវត្ថុ ឬរឿងអ្វីម៉្យាងដែលលោកអ្នកចង់ចងចាំ។ ទន្ទឹមនឹងនេះ រក្សាចំណាប់អារម្មណ៍លើអ្វីដែលអ្នកចង់ចងចាំ ហើយគិតថាពេលដែលធ្វើវាពិតជាមានប្រយោជន៍សម្រាប់ជីវិតរបស់អ្នក។ ម៉្យាងវិញទៀត ការទន្ទេញដដែលៗជាញឹកញាប់ជាទង្វើល្អបំផុតដើម្បីងាយចងចាំក្នុងរយៈពេលខ្លី ។ ឧទាហរណ៍ លោកអ្នកចង់ចងចាំលេខទូរស័ព្ទ ដោយទន្ទេញជាដុំ ឬជាក្រុម អាចជួយឱ្យលោកអ្នកងាយនឹកឃើញយ៉ាងស្រួល ។

២. បង្កើតរូបភាពក្នុងអារម្មណ៍ និងរៀបចំគំនិតតាមលំដាប់លំដោយ ៖ គិតដល់អ្វីដែលចង់ចាំដោយភ្ជាប់វាទៅនឹងអ្វីមួយ ។ លើសពីនេះ បង្កើតជារឿងមួយឈុតដោយផ្សារភ្ជាប់ជាមួយនឹងអ្វីដែលលោកអ្នកចង់ចងចាំ នោះនឹងងាយរកនឹកឃើញ ។ ម៉្យាវិញទៀត រក្សារូបភាពទាំងនោះទុកក្នុងអារម្មណ៍ ហើយរំលឹករូបភាពដែលចង់ចងចាំដើម្បីកុំឱ្យភ្លេច ។ ជាពិសេសរៀបចំគំនិតតាមលំដាប់លំដោយ ជារឿងល្អនៅពេលរៀនអ្វីមួយ ត្រូវយល់ឱ្យបានច្បាស់ទើបប្រសើរ ។ បើអ្នកមិនទាន់យល់ទេ ចូរសួរសំណួរ ឬសួរទាល់តែយល់បានច្បាស់ ទើបលោកអ្នកមិនងាយនឹងភ្លេចទៅវិញ ។

៤. ស្ដាប់តន្រី្ត ៖ ការស្តាប់ភ្លេងបែបក្លាស៊ិក នឹងធ្វើឱ្យអ្នកមានការចងចាំបានល្អ ។ ផ្ទុយទៅវិញ ពេលដែលស្តាប់ភ្លេងចង្វាក់ញាក់មិនមានប្រយោជន៍ដល់ការចងចាំឡើយ ។ បើទោះជាស្ដាប់បទភ្លេងមិនបានផ្ដល់ផលប្រយោជន៍ដល់រាងកាយក៏ពិតមែន ប៉ុន្តែអាចជួយបង្កើនសមត្ថភាពចងចាំបានល្អ ។ លើសពីនេះ ស្ដាប់តន្ត្រីដែលអ្នកចូលចិត្តជាប្រចាំ ហើយព្យាយាមចងចាំបទភ្លេង និងអត្ថបទចម្រៀង អ្នកនឹងបានឃើញពីអត្ថប្រយោជន៍របស់តន្ត្រី ។

៥. ធ្វើលំហាត់ខួរក្បាល ៖ បើលោកអ្នកមិនចង់បាត់បង់ការចងចាំនៅវ័យចាស់ទេ ចូរប្រើប្រាស់ខួរក្បាលឱ្យបានច្រើន ។ ទន្ទឹមនឹងនេះ លេងល្បែងល្បងប្រាជ្ញា ការរកពាក្យបណ្ដៅ ការលេងល្បែងពាក្យខ្វែង ជាលំហាត់ខួរក្បាលដ៏ល្អបំផុត។ លើសពីនេះ ការធ្វើលំហាត់ប្រាណជាប្រចាំនឹងជួយឱ្យចលនាបេះដូងដើរបានល្អ បញ្ជូនអុកស៊ីហ្សែនទៅខួរក្បាលបានប្រសើរជាងធម្មតា និងកាត់បន្ថយបញ្ហាស្ត្រេសដែលជាមូលហេតុធ្វើឱ្យការចងចាំងាយនឹងបាត់បង់ ។

៦. ទទួលទានអាហារដែលមានប្រយោជន៍ដល់ខួរក្បាល ៖ បើនិយាយពីសុខភាពខួរក្បាល ត្រីសម្បូរខ្លាញ់ អាចចាត់ទុកជាអាហារដំបូងបង្អស់សម្រាប់ពិចារណា រួមមាន ត្រីសាល់ម៉ុន ត្រីដ្រូត (ស្រដៀងត្រីព្រួល) និងត្រីសាឌីនជាដើម ព្រោះពពួកត្រីទាំងនេះ សម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣ ។ ខ្លាញ់ត្រី គឺជាជម្រើសដែលល្អជាងគេ បន្ទាប់មកគឺប្រេងអូលីវ វីតាមីនC និងE ចេញពីផ្លែឈើដូចជាក្រូច ទំពាំងបាយជូរក្រហម និងវីតាមីនB ចេញពីបន្លែបៃតង ។ ចំណែកឯគ្រឿងស្រវឹងវិញ គួរកាត់បន្ថយ ឬជៀសវាង ព្រោះវានឹងអាចប៉ះពាល់ដល់សមត្ថភាពចងចាំរបស់អ្នក ។

៧. ផឹកកាហ្វេ ៖ ញ៉ាំកាហ្វេនៅពេលព្រឹក ធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ស្ងប់អារម្មណ៍ ងាយនឹងចងចាំបានស្រួលជាងធម្មតា ។ ទន្ទឹមនឹងនេះ កាហ្វេមានសារធាតុសំខាន់ពីរ គឺជាតិកាហ្វេអ៊ីន និងជាតិប្រឆាំងអុកស៊ីតកម្ម ដែលល្អខ្លាំងសម្រាប់ខួរក្បាល ។ សារធាតុទាំងនេះ អាចជួយលោកអ្នកបង្កើនការប្រុងប្រយ័ត្ន និងផ្ចង់អារម្មណ៍បានល្អ ។ ការទទួលទានកាហ្វេក្នុងកម្រិតត្រឹមត្រូវ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...