តើបន្ទុករៀបការគួរធ្លាក់ទៅលើខាងប្រុស ឬទទួលខុសត្រូវរួមគ្នា?

ភ្នំពេញ – ការរៀបអាពាហ៍ពិពាហ៍មានសារៈសំខាន់ណាស់ព្រោះវាជាសញ្ញានៃការចាប់ផ្ដើមជីវិតគ្រួសារថ្មីដោយគូស្វាមីភរិយាថ្មីមានទំនួលខុសត្រូវទៅលើ ការរៀបនិងអនុវត្តផែនការគ្រួសារ លើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារជាលក្ខណៈរួម។ ចុះចំណែកបន្ទុករៀបការ តើគួរធ្លាក់លើខាងប្រុស ឬទទួលខុសត្រូវរួមគ្នាដែរ?

កញ្ញា ខេតធឺរីន ហេរី អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម សម្តែង​ការ​យល់ឃើញថា បន្ទុករៀបការនេះ គួរ​តែ​ស្មើគ្នា ដោយថា មនុស្សប្រុស និងមនុស្សស្រីពួកគាត់អាចជួយរ៉ាប់រងបានដូចគ្នាទៅលើបន្ទុករៀបការ។ មនុស្សមួយចំនួននិយាយថា មនុស្សប្រុសដែលមានតួរនាទីខ្ពស់ ឬក៏អាចរកលុយបានច្រើនជាង ត្រូវចំណាយលើបន្ទុករៀបការ ដូច្នេះហាក់បីដូចកំពុងតែបន្ទាបតម្លៃរបស់មនុស្សស្រីថាមិនមានសមត្ថភាពដូចទៅនឹងមនុស្សប្រុសដែរ។

“ខ្ញុំគិតថានៅពេលដែលមនុស្សពីរអ្នករៀបការជាមួយនឹងគ្នាចាប់ដៃគូរជាគ្នា អំណាចនៅក្នុងការរៀប​ការស្មើគ្នា មិនថាស្មើគ្នាតែនៅក្នុងទំនាក់ទំនងនោះទេ ប៉ុន្តែការស្មើគ្នាក៏នៅក្នុងផ្នែកហិរញ្ញវត្តុផងដែរ”

កញ្ញា ខេតធឺរីន ហេរី

ចំណែកឯ លោក ឈី ពិសិទ្ធ ជាបុគ្គលិក​ក្រុមហ៊ុនឯកជន​មួយ​បានលើកឡើងថា បុរសគួរតែចេញចំណាយរ៉ាប់រងទាំងអស់ ដោយថា វាជារឿងសមគួរ និងត្រឹមត្រូវបំផុត។ លោកថា នៅពេលដែលមនុស្សប្រុសមានទំនួលខុសត្រូវ វាបានឆ្លុះបញ្ចាំថា មនុស្សប្រុសមានសមត្ថភាពខ្ពស់ដែលអាចឱ្យខាងស្រីទុកចិត្តបាន។ យ៉ាងណាមិញ អាចនិយាយបានថា ជីវិតគូររបស់មនុស្សស្រីមានតម្លៃណាស់ ហើយ​អ្វីដែលអាចធ្វើបានគួរជួយលើកកិត្តិយសរបស់គាត់ ដោយទទួលខុសត្រូវរ៉ាប់រងបន្ទុករៀបចំអាពារហ៍ពិពារហ៍ឱ្យបានរលូន។

សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ជាទូទៅប្រពៃណីមនុស្សគ្រប់គ្នាគួរនាំគ្នាគោរព ហើយវាជារឿងល្អណាស់ដែលជាតិសាសន៍មានការគោរពប្រពៃណី ប៉ុន្តែពេលខ្លះប្រពៃណីដែលអនុវត្តន៍ទៅធ្វើឱ្យមនុស្សជួបបញ្ហាលំបាក ដូច្នេះក៏គួរមានការប្រែប្រួលខ្លះដែរ។ ជាក់ស្ដែងដូចជានៅក្នុងសម័យមុន នៅក្នុងសម័យលង្វែក ឬក្រោយសម័យលង្វែកប្រកាន់ប្រពៃណីនំមិនធំជាងនាឡិ៍ ប៉ុន្តែក្រោយមកមនុស្សជួបការលំបាកដោយសារតែកូនប្រុសកូនស្រីមិនមានសិទ្ធិក្នុងការជ្រើសរើសគូរស្រករ មនុស្សក្នុងសង្គមក៏រើបម្រាស់រឿងនំមិនធំជាងនាឡិ៍នេះបាន ។ ដូច្នេះ បញ្ហានេះក៏ដូចគ្នាផងដែរ។

“ខ្ញុំគិតថាបើបុរសនោះមានលទ្ធភាព គួរតែបន្តអនុវត្តន៍តាមប្រពៃណីនោះទៅ ប៉ុន្តែបើសិនបើបុរសនោះមិនមានលទ្ធភាពលើការចំណាយទេ គួរតែមានការរួមចំណែកពីស្រ្តីផងដែរ។ មិនមែនជាការដាក់បន្ទុកនោះទេ ប៉ុន្តជាការជួយគ្នាទៅវិញទៅមក! ហើយក៏មិនមែនជាកាតព្វកិច្ចតែខាងបុរសនោះទេ តែវាជាការយោគយល់អាធ្យាស្រ័យគ្នា”

លោកបណ្ឌិត ឈត ប៊ុនថង

ទន្ទឹមនឹងគ្នានោះដែរ លោកស្រី ប៉ែន បុប្ផា នាយិកាក្រុមហ៊ុនឬទ្ឋិពល មានប្រសាសន៍ថា តាំងពីដឹងក្ដីមក លោកស្រីឱ្យតម្លៃទៅលើការទទួលខុសត្រូវជារួម ដោយលោកស្រីលើកជាឧទាហរណ៍ថា កាលពីបងស្រីរបស់លោកស្រីរៀបអាពាហ៍ពិពាហ៍ ក៏មានការចូលស្ដីដណ្តឹងតាមប្រពៃណី ហើយពេលនោះឪពុកម្ដាយលោកស្រីក៏មិនបន្តឹងថ្លៃបណ្ណាការនោះទេ ប៉ុន្តែពួកគាត់ជជែកគ្នាទៅលើការចំណាយថ្ងៃរៀបការ និងក្រោយរៀបការទៅវិញនោះទេ។ 

លោកស្រីបន្តថា ការគិតបែបនេះមិនមែនប្រឆាំងជាមួយប្រពៃណីនោះទេ ប៉ុន្តែវាការធ្វើទំនើបភាពរូបនីយកម្មដើម្បីឱ្យវាទាន់សម័យកាល និងអាចឱ្យមនុស្សកសាងសេចក្ដីសុខសុភមង្គលបាន។ ពេលខ្លះកុំឱ្យបុរសតែម្នាក់ដែលមានសម្ពាធទៅលើបន្ទុករៀបការខ្លាំងពេក ត្រូវការជួយគ្នា យល់ពីគ្នាទើបនាំឱ្យមានសេចក្ដីសុខល្អ និងសុភមង្គលក្នុងគ្រួសារ។

ជារួមមក តាមរយៈការបញ្ជាក់របស់អ្នកជំនាញខាងលើអាចបញ្ជាក់បានថា បន្ទុករៀបអាពាហ៍ពិពាហ៍មិនអាចកំណត់ថាដាក់បន្ទុកទៅលើខាងណាម្នាក់នោះទេ ប៉ុន្តែអាស្រ័យទៅលើលទ្ធភាពរបស់បុគ្គលរៀងៗខ្លួន ព្រមទាំងការយល់ពីគ្នា ផ្ដល់តម្លៃឱ្យគ្នា និងចេះជួយគ្នាតាមដែលអាចធ្វើទៅបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...