អ្នកស្រី កន ម៉ាលី ៖ ខ្ញុំរៀន ភាសាសញ្ញា ដោយក្តីស្រឡាញ់ ដើម្បីសម្រួលបន្ទុកដ៏លំបាករបស់មនុស្សថ្លង់

ភ្នំពេញ៖ ភាសាសញ្ញាសម្រាប់មនុស្សថ្លង់ បានក្លាយជាភាសាសំខាន់និងចាំបាច់នៅក្នុងទំនាក់ទំនងជីវភាពរស់ប្រចាំថ្ងៃ រវាងអ្នកនិយាយបានធម្មតា និងមនុស្សថ្លង់ ឬយល់ពីសហគមន៍មនុស្សថ្លង់។ ប្រសិនបើគ្មានភាសាសញ្ញានេះ គោលបំណងរបស់មនុស្សថ្លង់ ឬការផ្លាស់ប្តូរព័ត៌មានផ្សេងៗទៅក្នុងសកម្មភាពប្រចាំថ្ងៃក៏យើងមិនអាចដឹងបានដែរ។ នេះជាការយល់ឃើញរបស់អ្នកស្រី កន ម៉ាលី អ្នកជំនាញបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់នៅកម្ពុជា។

“ខ្ញុំត្រឹមតែជាស្ពានសម្រាប់សម្របសម្រួលឱ្យសំឡេងមនុស្សថ្លង់តែប៉ុណ្ណោះ តាមរយៈការបកប្រែភាសាសញ្ញា ព្រោះកន្លងទៅគ្រប់គ្នាយល់ថា មនុស្សថ្លង់គួរឱ្យខ្លាច មិនគួររាប់អាន តែការពិតពួកគាត់ព្យាយាមប្រាប់អ្វីមួយមកយើង ដោយធ្វើសញ្ញាផ្សេងៗ ឱ្យយើងយល់…”

នេះជាហេតុផលជំរុញចិត្តអ្នកស្រី កន ម៉ាលី ឱ្យសម្រេចក្តីស្រមៃក្លាយជាអ្នកបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់តាំងពីកុមារ។

ភាសាសញ្ញា
អ្នកស្រី កន ម៉ាលី បង្ហាញពីសកម្មភាពបង្រៀនភាសាសញ្ញា នៅអង្គការម៉ារីណុល។

បច្ចុប្បន្នជាប្រធានគម្រោងភាសាសញ្ញា នៃកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ក្នុងអង្គការម៉ារីណុល អ្នកស្រី កន ម៉ាលី មានទីកន្លែងកំណើតជាអ្នករាជធានីភ្នំពេញ មានបទពិសោធន៍ 14 ឆ្នាំ លើការងារបកប្រែភាសាសញ្ញា។ អ្នកស្រីបានចំណាយពេលពីរឆ្នាំក្នុងការហ្វឹកហាត់រៀនសូត្រភាសាសញ្ញានៅអង្គការម៉ារីណុល មុននឹងក្លាយជាអ្នកបកប្រែភាសាសញ្ញា។ ម៉ាលី បានបន្តថា ភាសាសញ្ញាសម្រាប់មនុស្សថ្លង់ ខុសពីភាសានិយាយធម្មតា ភាសានេះមានក្បួនវេយ្យាករណ៍និយាយត្រឹមត្រូវ ដែលទាមទារពេលវេលាហ្វឹកហាត់ដោយយកចិត្តទុកដាក់បំផុត។

ភាសាសញ្ញា
អ្នកស្រី កន ម៉ាលី បងប្រែអត្ថន័យបទចម្រៀង ជាភាសាសញ្ញាក្នុងពិធីប្រគុំតន្ត្រីមួយ។

អ្នកស្រីម៉ាលី បន្តរៀបរាប់ប្រាប់ AMS Education ទៀតថា មនុស្សថ្លង់ក៏ការសេវាសាធារណៈ សេវាសុខភាព ការទទួលព័ត៌មាន និងការអប់រំដូចអ្នកស្តាប់បានធម្មតាដែរ ហើយកិច្ចការទាំងនេះចាំបាច់ត្រូវការអ្នកសម្របសម្រួលភាសាសញ្ញាកាយវិការជួយពួកគាត់។

និយាយបណ្តើរកាយវិការពន្យល់អមដោយស្នាមញញឹមបណ្តើរ ម៉ាលី បានរំលឹកអតីតកាលនៅពេលចាប់ផ្តើមរៀនភាសាសញ្ញាលើកដំបូងក្នុងជីវិតរបស់ខ្លួនថា៖

“ខ្ញុំរៀនភាសានេះដំបូងៗ គឺលួចរៀនពេលយប់នៅក្នុងមុង ហាត់ពត់ដៃកាយវិការ ដោយសារខ្លាចអ្នកផ្ទះដឹង យើងស្រឡាញ់ហើយចេះតែលួចរៀនទៅ។ ពេលខ្ញុំមកដល់ថ្នាក់រៀនភាសាសញ្ញានៅអង្គការវិញ ខ្ញុំធ្វើកាយវិការមិនដែរខុសទេ ហើយចេះតែរៀនបន្តបន្ទាប់មក និងធ្វើការជាមួយសហគមន៍មនុស្សថ្លង់”

ភាសាសញ្ញា
អ្នកស្រី កន ម៉ាលី បកប្រែភាសាសញ្ញាក្នុងវីដេអូអប់រំរបស់ គ.ជ.ប.។

បំណាច់ចិត្តស្រឡាញ់ភាសាសញ្ញាផង និងមានទេពកោសល្យកាយវិការផ្នែកភាសាសញ្ញាផង ភាសាសញ្ញាកាយវិការបានក្លាយជាអាជីពការងាររបស់ ម៉ាលី នាពេលបច្ចុប្បន្ន។ អ្នកស្រីបានលើកឡើងថា ក្រៅពីបំពេញការងារនៅអង្គការម៉ារីណុល ជាអ្នករៀបចំកម្មវិធីបង្រៀនភាសាសញ្ញា ស្ទើរជារៀងរាល់ថ្ងៃអ្នកស្រីត្រូវបានស្ថានីយទូរទស្សន៍ជាច្រើនក្នុងស្រុកអញ្ជើញទៅបកប្រែភាសាសញ្ញាកម្មវិធីព័ត៌មាន និងបកប្រែភាសាសញ្ញាសម្រាប់វីដេអូអប់រំ និងបកប្រែសម្រាប់វេទិកាសាធារណៈជាដើម។

ក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺផ្លូវដង្ហើយ Covid-19 សម្រាប់កម្ពុជាសារអប់រំសុខភាពជាច្រើនត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ និងនៅតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។ នៅពេលសួរថា តើអ្នកស្រី មានអារម្មណ៍ដូចម្តេច ពេលឃើញរូបភាពកាយវិការបកប្រែភាសាសញ្ញារបស់ខ្លួន ចូលរួមកិច្ចការសង្គមបែបនេះ? ម៉ាលី ឆ្លើយយ៉ាងខ្លីថា៖

“ខ្ញុំរំភើបនិងពេញចិត្តការងារនេះ ខ្ញុំអាចជួយមនុស្សថ្លង់យល់ដឹងព័ត៌មាន Covid-19 បាន ! ពេលគាត់បានឃើញព័ត៌មានតាមសញ្ញាដែលខ្ញុំផ្តល់ឱ្យ នោះពួកគាត់នឹងចូលរួមទប់ស្កាត់ ឬបញ្ជៀសជំងឺនេះបាន”

ភាសាសញ្ញា
ក្រុមការងារបកប្រែភាសាសញ្ញារបស់អ្នកស្រី កន ម៉ាលី

តាមការបញ្ជាក់របស់អ្នកជំនាញភាសាសញ្ញាកាយវិការកម្ពុជា បានឱ្យដឹងថា ភាសាសញ្ញាកាយវិការកម្ពុជា ខុសពីភាសាសញ្ញាកាយវិការរបស់ប្រទេសផ្សេងៗទៀត អាស្រ័យលើស្ថានភាពរស់នៅជាក់ស្តែង។ ភាសាសញ្ញាកាយវិការកម្ពុជា មិនអាចប្រើប្រាស់ទូលំទូលាយបានជាលក្ខណៈអន្តរជាតិបានទេ ខណៈបច្ចុប្បន្នពិភពលោក

ជាការកត់សម្គាល់ បច្ចុប្បន្នជំនាញភាសាសញ្ញា ពុំសូវមានអ្នកចាប់អារម្មណ៍រៀនច្រើនទេ។ ក៏ប៉ុន្តែមួយរយៈចុងក្រោយ អ្នកមានចំណេះដឹងប្រើប្រាស់ភាសាសញ្ញាកម្ពុជា បានប្រើប្រាស់ជំនាញនេះ ជួយដល់សហគមន៍យ៉ាងច្រើន ជាពិសេសក្នុងដំណាក់កាលអប់រំសុខភាពអំពីជំងឺផ្លូវដង្ហើម Covid-19៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាភពផែនដី ៖ លើកកម្ពស់ចំណេះដឹងបរិស្ថាន និងរស់នៅដោយនិរន្តរភាព

ទិវាភពផែនដីមានវត្ថុបំណងការពារបរិស្ថាន និងលើកទឹកចិត្តឱ្យគិតគួរអំពីសកម្មភាពប្រចាំថ្ងៃដើម្បីកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ខ្លាំងដល់ធម្មជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឱកាសការងារថ្មីជិត៨០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន១៣ ត្រៀម​សម្រាប់យុវជននៅ​ក្នុងវេទិកា NEA

ឱកាស​ការងារ​ថ្មី​ចំនួន ៧៤៣កន្លែង ពីក្រុមហ៊ុនធំៗ​ចំនួន១៣ សម្រាប់​យុវជន សិស្ស​និស្សិត និងអ្នក​កំពង់ស្វែង​រក​ការងារធ្វើ នៅ​ក្នុងវេទិកា​ការងារ ដែលនឹងរៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ (NEA) នៅ​ថ្ងៃទី២៥…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងមុខងារសាធារណៈ ជ្រើសរើសគ្រូង្រៀនបឋមសិក្សាជាង១ពាន់នាក់ដើម្បីបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ

ក្រសួងមុខងារសាធារណៈ បានប្រកាស​ជ្រើសរើស​គ្រូបង្រៀន​នៅបឋមសិក្សាឱ្យ​ចូល​បម្រើ​ការងារ​ក្នុងក្របខណ្ឌ​គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ដោយ​ក្នុងនោះគ្រូបង្រៀនដែលត្រូវជ្រើសរើស…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនមួយក្រុមបង្ហាញគំនិតច្នៃប្រតិដ្ឋបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលចំណាយតិច​ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងអាចប្រើប្រាស់ទឹកឡើងវិញសម្រាប់កសិកម្ម

ដោយមើលឃើញថា បច្ចុប្បន្ន​ទឹកដែលប្រើប្រាស់រួចជាច្រើន​ត្រូវ​បានគេបង្ហូរចោល​ចូលទៅ​ក្នុងដី បង្ហូរ​ចូលទៅ​ក្នុងទន្លេ ឬ​ក៏​បង្ហូរ​ចូល​ទៅ​វាលស្រែ ដោយ​មិនដឹងថា ទឹកទាំងនោះអាចជាទឹកកង្វក់​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ប្រភពទឹក…
ចំណេះជីវិត, ព្រឹត្តិការណ៍

៦ ចំណុចបង្ហាញថា អ្នកជាមនុស្សមានចរិតលក្ខណៈ Ambivert

Ambivert ជាចរិតលក្ខណៈរបស់មនុស្សដែលមានទាំងចរិត introvert និង extrovert នៅក្នុងខ្លួន។ គេមានសមត្ថភាពភាពសម្របនឹងកាលៈទេសៈផ្សេងក្នុងការរស់នៅ អាស្រ័យលើបរិបទជាក់ស្ដែង។
ចំណេះជីវិត, ព្រឹត្តិការណ៍

លក្ខណៈពិសេស និងចរិតពីធម្មជាតិ របស់មនុស្ស Extrovert

Extrovert គឺសំដៅដល់ចរិតលក្ខណៈមនុស្ស ដែលចូលចិត្តការជួបជុំ ជជែកកម្សាន្ត និងចូលរួមក្នុងសង្គម។ ដោយសារតែ ធម្មជាតិរបស់ពួកគេ បានធ្វើឱ្យមនុស្ស Extrovert អាចទាក់ទាញមនុស្សជាច្រើនមកក្បែរ។