សិង្ហបុរីចេញវិធានការដោះស្រាយបញ្ហាផ្លូវចិត្តសិស្សរងគ្រោះដោយសារឥទ្ធិពលជំងឺកូវីដ-១៩

សិង្ហបុរី៖ ដោយសារឥទ្ធិពលរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ កំពុងធ្វើឱ្យសិស្សានុសិស្សសិង្ហបុរីជាច្រើននាក់បង្ខំចិត្តស្នាក់នៅផ្ទះ និងទទួលរងវិបត្តិ​ជាច្រើនទាំ​ង​សុខភាពផ្លូវកា​យ និងសុខភាពផ្លូវចិត្ត។ ភ្លាមៗដើម្បីជាដំណោះស្រាយចំពោះមុខ រដ្ឋាភិបាលសិង្ហបុរីបានចេញវិធានការដោះស្រាយបញ្ហានេះ​តាមរយៈ​សក​ម្ម​ភា​ព​​ពង្រឹង​សុ​ខភាពផ្លូវចិត្តសិស្សឱ្យបានខ្លាំងជាចម្បងបំផុត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សិង្ហបុរីធ្លាប់ល្បីល្បាញថា ជាប្រទេសមានប្រព័ន្ធអប់រំល្អ ពេលនេះកំពុងគិតគូរយ៉ាងខ្លាំងពីផលប៉ះពាល់នៃការបិទសា​លា​រៀនជាបណ្តោះអាសន្នដោ​យ​សា​រកូវីដ-១៩។ ប្រទេសនេះកន្លងទៅកម្រមានប្រជុំពិភាក្សាពីបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រព័ន្ធអប់រំ តែនៅក្នុងដំណាក់កាលនេះ​សិង្ហបុរីបាន​បង្ហាញពីស្ថានភាពតា​ន​តឹ​ង​ដ៏គួរឱ្យព្រួយបារម្ភចំពោះវិបត្តិផ្លូវចិត្តរបស់សិស្ស។

លោកវេជ្ជបណ្ឌិត ចា ហ្វា បានលើកឡើងថា ជាដំណោះស្រាយនៅតាមសាលារៀនត្រូវមានវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងពីសុខភាពផ្លូវចិត្ត និងលើកទឹកចិត្តឱ្យសិស្សឱ្យក្លាហានទទួលសេវាប្រឹក្សាយោបល់ជាមួយគ្រូបង្រៀន ឬប្រឹក្សាពីអ្នកជំនាញផ្លូវចិត្តឱ្យបានកាន់តែច្រើន។

ជាការកត់សម្គាល់ប្រព័ន្ធអប់រំនៅក្នុងប្រទេសសិង្ហបុរីភាគច្រើនតម្រូវឱ្យ​សិស្សត្រូវធ្វើលំហាត់ និងអនុវត្តកិច្ចការងារសាលាច្រើនជាងសម្រាកកម្សាន្ត ឬធ្វើការងារខាងក្រៅ ប៉ុន្តែនៅពេលនេះសិង្ហបុរីហាក់ប្តូរទិសដៅបន្តិចពីទម្លាប់អប់រំចាស់។ ទូទាំងប្រទេសចាប់ផ្តើម​កាត់បន្ថយសកម្មភាពនិងមុខវិជ្ជាផ្សេងៗក្នុងកម្មវិធីសិក្សាដោយផ្តល់អាទិភាពដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តសិស្សានុសិស្សវិញ។

សូមបញ្ជាក់ថា បច្ចុប្បន្នជារៀងរាល់សប្តាហ៍សិស្សចាប់ពីថ្នាក់បឋមរហូតដល់កម្រិតអនុវិទ្យាល័យ ត្រូវបានលើកទឹកចិត្តឱ្យបង្ហាញពីភាពតានតឹងក្នុងចិត្ត ការព្រួយបារម្ភ និង​បញ្ហាផ្សេងៗដើម្បីឱ្យ​គ្រូមានជំនាញជួយពិភាក្សារកដំណោះស្រាយ។ បន្ថែមពីលើនេះ វគ្គសិក្សានីមួយៗ សាលាបានបញ្ចូលវីដេអូគំនូរជីវចលដើម្បីឱ្យសិស្សកម្សាន្តផង រៀនពីរបៀបដោះស្រាយបញ្ហាផង ព្រមទាំង​ជំរុញឱ្យសិស្សពិភាក្សា​បញ្ចេញយោបល់ឱ្យបានកាន់តែច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។