ដំណេកសំខាន់សម្រាប់ទារក និងទាក់ទងដល់ការលូតលាស់ខួរក្បាល

ដំណេកសំខាន់ខ្លាំងសម្រាប់មនុស្សគ្រប់រូប ហើយរឹតតែសំខាន់សម្រាប់ទារក ដែលអាចជួយអភិវឌ្ឍន៍ខួរក្បាលរបស់ទារកឱ្យកាន់តែប្រសើរ។ នៅពេលទារកចា​ប់​ផ្តើមលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ ទម្លាប់គេងរបស់ពួកគេក៏ផ្លាស់ប្តូរជាបន្តបន្ទាប់ដែលឪពុកម្តាយត្រូវស្វែងយល់។ វដ្តនៃការគេងរបស់ទារកផ្លាស់ប្តូរទៅតា​ម​ដំ​ណា​ក់កាលនៃអាយុរបស់ពួកគេចាប់ពីសូន្យខែ ៣ខែ ៦ខែ និង១២ ខែមានការផ្លាស់ប្តូររហូត។

ទារកទើបកើតអាយុពីសូន្យខែឡើងទៅត្រូវការពេលវេលាគេងប្រហែល ១៦ម៉ោងក្នុងមួយថ្ងៃ ពួកគេចំណាយពេលគេង ៨ម៉ោងនៅពេលយប់ និង៨ម៉ោងនៅពេ​ល​ថ្ងៃ។ ពេលគេងម្តាយឪពុកគួររុំទារកដោយសម្លៀកបំពាក់ ឬក្រណាត់ទន់មានផាសុខភាពល្អ និងនៅកន្លែងណាមួយផ្សេងដាច់ដោយឡែកសម្រាប់ពួកគេ ដើម្បីកុំឱ្យ​​មា​នការំខាន។ ម្តាយឪពុកមិនត្រូវទុកទារកដែលទើបកើតឱ្យនៅម្នាក់ឯងនោះទេ នៅពេលដែលពួកគេភ្ញាក់ដឹងខ្លួនអាចនឹងយំ ឬស្រែកអាចបង្កគ្រោះថ្នាក់បា​ន​គ្រប់វិនាទី។

ទារកមានអាយុចន្លោះពីបី​ខែពួកគេត្រូវការពេលវេលាគេងរយៈពេល ១៥ម៉ោងក្នុងមួយថ្ងៃ។ ទារកគេងនៅពេលថ្ងៃត្រឹមតែបួនទៅប្រាំម៉ោងប៉ុណ្ណោះ ហើ​យ​ចា​ប់​ផ្តើ​ម​ធ្វើចលនាផ្សេងៗ ត្រូវការភាពកក់ក្តៅកាន់តែខ្លាំងពីម្តាយឪពុក។ វ័យនេះពួកគេឈប់គេងភ្លាមៗបន្ទាប់ពីបៅដោះម្តាយឆ្អែត។ ចំណែកទារកមានអាយុចន្លោះ​ពីប្រាំមួយខែ ហើយវ័យនេះទារកអាចគេងរយៈពេល ១៤ម៉ោងក្នុងមួយថ្ងៃដោយគេង ១០ម៉ោងនៅពេលយប់ ៤ម៉ោងនៅពេលថ្ងៃ ។

ទន្ទឹមគ្នានេះ រយៈពេលគេងរបស់កុមារមានអាយុចាប់ពី ១ឆ្នាំក៏មិនខុសគ្នាពីកុមារដែលមានអាយុ ៦ខែប៉ុន្មានដែរ ពួកគេត្រូវការពេលវេលាគេងយ៉ាង​ហោ​ច​ណា​ស់​ ១៤ម៉ោងដូចគ្នា គ្រាន់តែគេងយប់ច្រើនជាងពេលថ្ងៃ​។ វ័យនេះកុមារចូលចិត្តលេងច្រើនជាងគេងហើយក៏ចាប់ផ្តើមផ្លាស់ប្តូរទម្លាប់បន្តិចម្តងៗ ហើយចាប់ពី​វ័យនេះទៅឪពុកម្តាយ​គួរទម្លាប់ឱ្យកូនគេងម្នាក់ឯងដោយមានគ្រែ ឬបន្ទប់ផ្ទាល់ខ្លួន។  

ការចិញ្ចឹមបីបាច់កូនទាមទារឱ្យម្តាយឪពុកលះបង់ពេលវេលាច្រើន ព្យាយាម អត់ធ្មត់ និងមានជំហរឹងមាំ មិនតែប៉ុណ្ណោះម្តាយឪពុកដឹងពីទម្លាប់គេងរបស់កូន ពិ​សេ​សនៅឆ្នាំទីមួយនៃការចិញ្ចឹមបីបាច់ពួកគេ នោះនឹងងាយស្រួលថែ ព្រមទាំងផ្តល់ការអប់រំត្រឹមត្រូវដល់កូន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...