អ្នកស្រី-ស្ដើង-ភារ៉ុង

អ្នកស្រី ស្ដើង ភារ៉ុង ជម្នះសម្ពាធសង្គម និង គ្រួសារ ដើម្បីការសិក្សាបានខ្ពង់ខ្ពស់ដូចក្ដីស្រមៃ

ខណៈពេលដែលប្រឈមនឹងឧបសគ្គសង្គម និងគ្រួសារ ដែលថាកូនស្រីមិនគួររៀនសូត្របានខ្ពង់ខ្ពស់ អ្នកស្រី ស្ដើង ភារ៉ុង ជាកូនកសិករម្នាក់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម បានតស៊ូដើរតាមក្ដីស្រមៃខ្លួនឯងរហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងវគ្គសិក្សាអនុបញ្ឌិតដោយជោគជ័យ។

ក្នុងនាមជាក្មេងស្រីរស់នៅតំបន់ជនបទ ដែលត្រូវទទួលរងសម្ពាធគ្រួសារផង សម្ពាធសង្គមផង វាក្លាយជាកត្តាដែលដាក់កម្រិតឲ្យអ្នកស្រីចង់បោះបង់ចោលការសិក្សាពីពេលមួយទៅពេលមួយ។ តែដោយមានក្ដីស្រមៃមួយដែលត្រូវសម្រេចឲ្យបាន អ្នកស្រីក៏បានជំរុញខ្លួនឯង និងព្យាយាមឲ្យអស់លទ្ធភាព ដើម្បីរកដំណោះស្រាយ។

ស្រ្តីមាឌល្អិត សម្បុរស្រអែមរូបនេះ បានរៀបរាប់ពីបញ្ហាប្រឈមក្នុងសហគមន៍ និងគ្រួសារមុនពេលដែលបានមកបន្តការសិក្សានៅឯទីក្រុងភ្នំពេញ។

អ្នកស្រីបានលើកឡើងថា៖ អ្នកនៅក្នុងសហគមន៍ខ្ញុំតែងតែលើកថា

” កូនពៅរបស់គ្រួសារតាស្ដើងថា ឲ្យខ្ញុំរៀនវែងឆ្ងាយធ្វើអី ខ្ញុំទៅភ្នំពេញម្នាក់ឯងចឹង មកវិញប្រយ័ត្នពោះធំ ឬខួចខ្លួនផ្តេសផ្តាស។ ទាំងអស់ហ្នឹងសុទ្ធតែពាក្យសម្ដីដែល ដែលគេដាក់សម្ពាធមកដល់ក្រុមគ្រួសារខ្ញុំ រួមទាំងខ្ញុំផ្ទាល់ ដែលធ្វើឲ្យខ្ញុំគិតថាគួរបន្តរៀនអត់ឬក៏គួរតែឈប់រៀន”

អ្នកស្រីក៏បានបន្ថែមថា៖ ដោយសារសម្ពាធសង្គមហ្នឹងហើយបានជាគ្រួសារខ្ញុំពេលខ្លះគាត់ចង់ឲ្យខ្ញុំគួរតែមិនចាំបាច់បន្តការសិក្សានៅភ្នំពេញទេ គួរតែបញ្ចប់ត្រឹមថ្នាក់ទី១២ ហើយរកការងារធ្វើធម្មតានៅស្រុកស្រែហ្នឹងទៅ។

ដោយសារទឹកចិត្តស្រលាញ់ការសិក្សា ចង់បន្តឲ្យបានស៊ីជម្រៅ និងខ្ពង់ខ្ពស់ជាងនេះ អ្នកស្រី ភារ៉ុង បានជម្នះរាល់សម្ពាធសង្គមនិងសម្ពាធគ្រួសារដោយបានព្យាយាមលើកហេតុផលក៏ដូចជាព្យាយាមលើកឧទាហរណ៍ពីអ្នកជោគជ័យនៅក្នុងវិស័យសិក្សាមកពន្យល់ដល់ក្រុមគ្រួសារដើម្បីឲ្យពួកគាត់អនុញ្ញាតឲ្យអ្នកស្រីមកបន្តការសិក្សា។លើសពីនេះទៅទៀត គឺភាពខ្វះខាតរបស់គ្រួសារអ្នកស្រី ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបញ្ជូនអ្នកស្រីមកសិក្សា។

អ្នកស្រីក៏បានបញ្ជាក់ថា៖

“ខ្ញុំបានព្យាយាមរកឲ្យអស់លទ្ធភាពថាតើ ខ្ញុំអាចជួយខ្លួនឯងយ៉ាងម៉េចនៅពេលខ្ញុំមករៀននៅភ្នំពេញ។ ខ្ញុំបានស្វែងរកអាហាររូបករណ៍ដើម្បីជួយសម្រួលបន្ទុកថ្លៃសាលា ដើម្បីជាហេតុផលមួយដែលជម្រុញឲ្យពួកគាត់អនុញ្ញាតឲ្យខ្ញុំមកសិក្សានៅភ្នំពេញ”

អ្នកស្រីក៏បានសង្កត់ធ្ងន់ត្រង់កន្លែងនេះថា មិនមែនតែអ្នកស្រីម្នាក់ទេ ដែលជួបបញ្ហាទាំងអស់នេះ មានក្មេងស្រីជាច្រើនអ្នកទៀត ដែលគាត់លះបង់ការសិក្សាដោយសារសម្ពាធទាំងអស់នេះ ឬលំបាកជាងនេះទៅទៀត។ ប៉ុន្តែអ្វីដែលសំខាន់គឺកត្តាការតាំងចិត្តខ្លួនឯង ថាចង់បន្តឲ្យខ្លួនឯងមានចំនេះដឹង មានការសិក្សាអប់រំត្រឹមប៉ុណ្ណា ហើយនឹងជម្នះរាល់ឧបសគ្គដោយរបៀបណាខ្លះ។
ក្រៅតែពីការលើកទឹកចិត្តខ្លួនឯង អ្នកស្រីក៏មានបុគ្គលសំខាន់ៗជាច្រើនដែលជួយជ្រោមជ្រែង។

អ្នកស្រី ស្ដើង ភារ៉ុង ជម្នះសម្ពាធសង្គម
អ្នកស្រី ស្ដើង ភារ៉ុង

អ្នកស្រីបានលើកឡើងថា៖

“អាចនិយាយបានថាខ្ញុំឈានមកដល់ពេលនេះ គឺខ្ញុំជួបបុគ្គលសំខាន់ៗច្រើនណាស់ សម្រាប់ខ្ញុំការជម្រុញនិងលើកទឹកចិត្តគឺការដែលមានមនុស្សម្នាក់ដែលអាចចែករំលែកកង្វល់ហើយស្ដាប់ពីកង្វល់របស់យើង នៅក្បែរយើង និងលើកទឹកចិត្តយើងរហូត រាល់ឧបសគ្គដែលយើងជួបនៅក្នុងជីវិត”

ទាក់ទងនឹងការផ្ដល់កម្លាំងចិត្តនេះអ្នកស្រីមានអ្នកប្រឹក្សាយោបល់ដែលអ្នកស្រីបានជួបក្នុងកំឡុងពេលចូលរួមសិក្ខាសាលា ដែលក្រោយមកអ្នកស្រីបានជជែក តាមអនឡាញ ពីមួយថ្ងៃទៅមួយថ្ងៃ ពីកង្វល់ក៏ដូចជាអ្វីដែលអ្នកស្រីមិនយល់។ អ្នកស្រីបាននិយាយថា៖

“ខ្ញុំជជែកជាមួយគាត់ ហើយគាត់ឲ្យកម្លាំងចិត្តខ្ញុំរហូត។ មានគាត់ទើបខ្ញុំមានដំណោះស្រាយសម្រាប់ជីវិតខ្លួនឯង នៅពេលដែលខ្ញុំជួបឧបសគ្គនានា”

ដើម្បីជាកម្លាំងចិត្តបន្ថែមក្នុងការតស៊ូ អ្នកស្រីក៏មានមនុស្សម្នាក់ដែលអ្នកស្រីតែងតែស្រមៃហើយ តែងតែចង់ក្លាយខ្លួនឲ្យបានដូចគាត់។ ក្រៅពីនេះក៏មានបុគ្គលជាច្រើនទៀត ដែលជួយជ្រោមជ្រែងតាំងពីដើមរហូតដល់អ្នកស្រីទទួលបានជោគជ័យក្នុងពេលបច្ចុប្បន្ននេះ។

អ្នកស្រីក៏បានបញ្ជាក់ផងដែរថា ៖

“បើយើងស្រលាញ់អ្វីហើយ យើងត្រូវបន្តក្ដីស្រមៃ ហើយដើរគ្រប់កាលៈទេសៈទាំងអស់ ដើម្បីទទួលបានជោគជ័យដូចអ្វីដែលយើងប៉ងប្រាថ្នា។ យើងត្រូវចេះស្វែងរកបុគ្គលដែលជា មនុស្សគំរូ ជាមនុស្សដែលយើងស្ញើចសរសើរ ចង់ពូកែដូចគាត់ ចង់សម្រេចបានដូចគាត់ ហើយយើងព្យាយាមសិក្សាស្វែងយល់ពីគាត់ ក៏ដូចជាធ្វើការទាក់ទង សុំប្រឹក្សាយោបល់ពីគាត់ដើម្បីបានគោលគំនិតថ្មីៗជាចំនេះដឹងសំខាន់ៗសម្រាប់ជួយជ្រោមជ្រែងឲ្យយើងសម្រេចបានគោលដៅរបស់យើង”

អ្នកស្រីថា

“មិនប្រកាន់ថាអ្នកណាទេ គឺគាត់សុទ្ធតែជាតួអង្គដែលអាចជួយយើងបាន។ មិនថាលោកគ្រូ មិត្តភក្ដិ ក៏ដូចជាគ្រូបង្វឹកផ្សេងៗ ដែលយើងជួបតាមរយៈការងារស្ម័គ្រចិត្តជាដើម។ ពួកគាត់សុទ្ធតែជាតួអង្គសំខាន់ដែលយើងអាចសុំជាជំនួយបាន។ អ្វីក៏ដោយឲ្យតែយើងស្រលាញ់ យើងប្ដេជ្ញាចិត្តក្នុងការសម្រេចគោលដៅរបស់យើងទាំងអស់នោះហើយដែលជាកត្តានាំឲ្យយើងអាចរកដំណោះស្រាយសម្រាប់ជីវិតខ្លួនឯងបាន តាមរយៈការសម្លឹងឃើញបុគ្គលសំខាន់ៗដែលមាននៅជុំវិញខ្លួនយើង”

អ្នកស្រី ភារ៉ុង ក៏បានលើកទឹកចិត្តយុវជន ជាពិសេសយុវតីជំនាន់ក្រោយថា កុំបាក់ទឹកចិត្តក្នុងការចាប់យកអ្វីដែលជាក្ដីស្រលាញ់របស់យើង។ វាអាស្រ័យទៅលើយើងខ្លួនឯង ថាយើងច្នៃជិវិតរបស់ខ្លួនឯង ឲ្យបានជោគជ័យកម្រិតណា។
ពេលខ្លះវាពិតជាល្អក្នុងការមានទីប្រឹក្សា ក៏ដូចជាមាន Role Model ដែលខ្មែរយើងហៅថាបុគ្គលគំរូ។ យើងស្ដាប់យោបល់ពួកគាត់ ពីម្នាក់ទៅម្នាក់ ហើយយើងយកមកគិត មកវិនិច្ឆ័យ ដើម្បីសួរថា តើយើងនិងសមត្ថភាពរបស់យើងយើងអាចដើរទៅផ្លូវណាដើម្បីអាចទទួលបានជោគជ័យលឿនហើយមានប្រសិទ្ធភាព។

ជាចុងក្រោយ អ្នកស្រីក៏សំណូមពរឲ្យប្អូនៗទាំងអស់កុំបោះបង់ចោលការសិក្សា ព្យាយាមស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង ហើយព្យាយាមស្ដាប់ ក៏ដូចជាសិក្សាពីគ្រូ រួមទាំងមនុស្សជុំវិញខ្លួនឲ្យបានច្រើន និងធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយភាពជឿជាក់លើខ្លួនឯង។

គួរបញ្ជាក់ផងដែរថា អ្នកស្រី ស្ដើង ភារ៉ុង បច្ចុប្បន្ននេះ អ្នកស្រីកំពុងរស់នៅទីក្រុងភ្នំពេញ និងបំពេញការងារជាមួយអង្គការតម្លាភាពកម្ពុជា៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..