សង្គមជាតិរីកចម្រើនលុះត្រាតែយុវជនប្រកាន់ខ្ជាប់គំនិតនិងស្មារតីប្រកួតប្រជែង

ភ្នំពេញ៖ យុវជនសតវត្សទី២១​ កំពុងតែទទួលបានការអប់រំជំនាញផ្សេងៗលើគ្រប់វិស័យទាំងអស់ ហើយក្នុងនាមជាយុវជនត្រូវមានគំនិតនិងស្មារតីប្រកួតប្រជែ​ង​គ្រប់សកម្មភាពសិក្សានិងការងារទើបសង្គមជាតិរីកចម្រើន។ នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងសិក្ខាសាលាអនឡាញស្ដីពីការជ្រើសរើសជំនាញ និងអាជីពការងារសម្រាប់សិស្សវិទ្យាល័យ ធ្វើឡើងនៅថ្ងៃពុធ ទី១៤ ខែកក្កដាកន្លងទៅ។ ខាងក្រោមនេះ ជាចំណេះដឹងមូលដ្ឋានសំខាន់ៗដែលយុវជនកម្ពុជាត្រូវប្រកាន់ខ្ជាប់សម្រាប់អប់រំឥរិយាបថរស់នៅផ្ទាល់ខ្លួន ដែលលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍។

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា

១. កុំរស់ ដើម្បីរស់ ត្រូវរស់ដើម្បីរីកចម្រើន៖ កាលណាយុវជនកម្ពុជាមានចំណេះដឹង ចេះបណ្ដុះគំនិត និងរស់នៅរក្សាសកម្មភាពប្រកួតប្រជែងដោយវិជ្ជមាន​នៅក្នុង​​ស​ង្គ​ម​​ ពួកគេនឹងកាន់តែអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនរីកចម្រើនជានិច្ច។ គុណភាពជីវិតយុវជនការរស់នៅប្រកបដោយភាពពេញលេញ នោះសង្គមនឹងពោរពេញទៅដោយយុវជនដែលមានគុណភាពនិងចេះអភិវឌ្ឍខ្លួន។

២. កុំធ្វើការ ឬរៀនឱ្យតែរួចតែខ្លួន ត្រូវប្រឹងរៀនឱ្យបានច្រើន និងធ្វើការងារ៖ មនុស្សត្រូវតាំងចិត្តធ្វើកិច្ចការងាររបស់ខ្លួនឱ្យបានល្អ និងប្រឹងប្រែងធ្វើការឱ្យអស់ពីលទ្ធភាព។ យុវជនត្រូវខិតខំសិក្សារៀនសូត្រដើម្បីសម្រេចលទ្ធផលការងារនានាឱ្យបានច្រើនតាមតែអាចធ្វើបាន ដោយសារចំណេះដឹងបានមកពីការសិក្សានាំ​ឱ្យកើតប្រយោ​ជន៍ល្អៗសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

៣. កុំប្រកាន់ទស្សនៈចេះច្រើន ហត់ច្រើន ត្រូវយល់ថាធ្វើការងារច្រើនបានផលច្រើន៖ នៅពេលដែលមនុស្សមានការគិតវិជ្ជមាន នៅពេលមានចេះជំនាញច្រើន អាទិភាពការងារក៏មានច្រើនទៅតាមនោះដែរ ជាពិសេសទទួលបានបទពិសោធន៍​ និងចំណេះដឹងច្រើនទៅពីការងារ។

៤. គ្មានអង្គភាពណា ឬក្រុមហ៊ុនណាចង់បានមនុស្សខ្ជិល មនុស្សខ្ជីខ្ជាមកបំពេញការងារនោះទេ៖ មនុស្សឧស្សាហ៍ព្យាយាមជាមនុស្សដែលទទួលបានការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់នៅក្នុងការងារ។ យុវជនត្រូវជម្នះភាពខ្ជិលច្រអូសនោះ ចាប់យកគំនិតច្នៃប្រឌិតនិងប្រកួតប្រជែងដើម្បីឱ្យមានភាពសកម្មទើបខ្លួនឯង អាចក្លាយជាបុគ្គលឆ្នើមនៅក្នុងសង្គម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...