ហេតុផលមួយចំនួនបង្ហាញថាការសរសេរអាចជួយសុខភាពផ្លូវចិត្តល្អប្រសើរ

អ្នកជំនាញ​បានរកឃើញថា ការសរសេរគឺជាផ្នែកមួយនៃការអប់រំផ្លូវចិត្តដ៏ល្អ ។ នៅពេលអ្នកមានអារម្មណ៍មិនល្អ ការសរសេរពីកង្វល់របស់អ្នក អាចជួយអ្នករៀបចំគំនិត និងនាំមកនូវភាពស្ងប់ស្ងាត់ដល់ផ្លូវចិត្ត។

ខាងក្រោមនេះគឺជាហេតុផលបួនចំណុចជំរុញសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែរឹងមាំដោយគ្រាន់តែអ្នកចាប់ផ្ដើមសរសេរ៖

១. អ្នកអាចសម្អាតចិត្ត និងបង្កើនភាពរីករាយ៖ ការសរសេរជួយអ្នកឱ្យបង្ហាញខ្លួនឯងដោយមិនខ្លាចការវិនិច្ឆ័យ, វាផ្តល់ឱ្យអ្នកនូវបរិយាកាសល្អ ដែលអ្នកអាចបញ្ចេញគំនិត និងអារម្មណ៍របស់អ្នកបាន ទោះបីជាមានមនុស្សច្រើន ឬមានអ្នករំខានយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ភ័យខ្លាចការវិនិច្ឆ័យពីអ្នកដទៃឡើយ ផ្ទុយទៅវិញធ្វើឱ្យអ្នកកាន់តែមានភាពរីករាយចំពោះខ្លួនឯងបន្ថែមទៀត។

២. ការសរសេរអនុញ្ញាតឱ្យអ្នកយល់កាន់តែស៊ីជម្រៅអំពីខ្លួនឯង៖ ប្រសិនបើអ្នកមានទម្លាប់រក្សាកំណត់ហេតុប្រចាំថ្ងៃ អ្នកអាចស្វែងយល់ពីចិត្ត និងគំនិតដែលខ្លួនមាន។ បន្ថែមពីនោះ វាអាចជួយក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក ដូចជាអ្នកមានអនុស្សាវរីយ៍ល្អ និងធ្លាប់មានអារម្មណ៍ល្អ ដូច្នេះ​អ្នក​អាចកត់វាទុក ដើម្បីឱ្យសុខភាពផ្លូវចិត្តរបស់អ្នកទទួលភាពវិជ្ជមាន កាន់តែរឹងមាំ។

៣. ធ្វើឱ្យអ្នកយកចិត្តទុកដាក់លើអារម្មណ៍ខ្លួនឯងបានច្រើន៖ វាជួយអ្នកឱ្យបង្ហាញមនោសញ្ចេតនា និងអារម្មណ៍របស់អ្នកនៅលើក្រដាស ដោយមិនចាំបាច់និយាយប្រាប់ទៅកាន់មនុស្សម្នាក់ផ្សេងទៀតនោះទេ។ វាធ្វើឱ្យអ្នកចេះបង្វែរអារម្មណ៍ផ្ដោតទៅលើខ្លួនឯងកាន់តែខ្លាំង នោះភាពច្នៃប្រឌិតជាច្រើននឹងដុះឡើងដោយឯងៗ វាមិនត្រឹមតែធ្វើឱ្យសុខភាពផ្លូវចិត្តល្អនោះទេ ប៉ុន្តែវាក៏ជំរុញការរស់នៅ​របស់អ្នកឱ្យបានប្រសើរទៅតាមនោះដែរ។

៤. ផ្តល់ឱ្យអ្នកចេះរៀបចំគោលដៅ៖ ការរក្សាការអនុវត្តការសរសេរជាប់លាប់ ផ្តល់នូវរចនាសម្ព័ន្ធប្រចាំថ្ងៃ និងអារម្មណ៍ពេញលេញ។ នៅថ្ងៃដែលអ្នកមានអារម្មណ៍ថាខ្វះការលើកទឹកចិត្តក្នុងពេលចាប់ផ្ដើម អ្នកគួរចំណាយពេលសរសេរស្នាដៃដែលអ្នកធ្លាប់ទទួលបាន ដើម្បីជាការជំរុញទឹកចិត្តខ្លួនឯងឲ្យ​មកល្អប្រសើរវិញ ។ តាមរបៀបនេះ វាធ្វើឱ្យអ្នកចេះសរសេរគោលដៅរបស់ខ្លួន និងសប្បាយចិត្តជាមួយការវិឌ្ឍន៍នៃសមត្ថភាពខ្លួនឯងឱ្យកាន់តែរីកចម្រើនខ្លាំងឡើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...