សញ្ញាមួយចំនួនបង្ហាញថា មនុស្សវ័យជំទង់គួរទៅប្រឹក្សាជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត

ភ្នំពេញ – ​វ័យជំទង់ គឺស្ថិត​នៅ​ក្នុង​ដំណាក់កាលសំខាន់នៃការសិក្សា លូតលាស់ ស្មារតី សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។ ជា​ការ​កត់សម្គាល់ មនុស្ស​ស្ថិត​នៅ​ក្នុង​វ័យនេះ ភាគច្រើនតែ​ជួបជាមួយបញ្ហានៅក្នុងអារម្មណ៍ ដូចជាព្រួយបារម្មណ៍ទៅលើការសិក្សា គ្រួសារ មិត្តភក្តិ និងបញ្ហាជាច្រើនទៀត។ បញ្ហាទាំងអស់នោះនឹង​បង្កឱ្យពួកគេ​ជួបនូវវិប្បត្តិផ្លូវចិត្ត រហូតឈានដល់ការសម្លាប់ខ្លួនក៏​មាន។ ​លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និងជា​នាយក​មន្ទីរ​​សម្រា​ក​​ព្យាបាល​ផ្លូវ​ចិត្ត​សាន់​រ៉ាយ បង្ហាញអំពីអាការះមួយចំនួនរបស់មនុស្សវ័យជំទង់ ដែល​គួរទៅ​ជួបជាមួយអ្នកជំនាញសុខភាពផ្លូវចិត្តជាបន្ទាន់

១. ឈឺចាប់ផ្លូវកាយ៖ នៅពេលដែលក្មេងជំទង់ទទួលរងបញ្ហាច្រើន ធ្វើឱ្យសុខភាពផ្លូវកាយកាន់តែធ្វើទុក្ខខ្លាំង វាធ្វើឱ្យមានអាការៈមួយចំនួនដូចជា ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ស្ងួតមាត់ រោយករ ឈឺក្រពះ ឬក្អួតចង្អោរជាដើម ។ អាការៈទាំងនេះបើសិនជាព្យាបាលលក្ខណៈផ្លូវកាយហើយនៅតែមិនជាសះស្បើយ នោះវាអាចបណ្ដាលមកពីបញ្ហាផ្លូវចិត្តហើយ។

២. អារម្មណ៍ផ្លាស់ប្ដូរលឿន៖ បញ្ហាផ្ទាល់ខ្លួន គ្រួសារ មិត្តភកិ្ត និងជាពិសេសការសិក្សាដែលធ្វើឱ្យសិស្សានុសិស្សមានការគិតច្រើន ព្រួយបារម្មណ៍ខ្លាំង និងស្រ្តេស ។ ជាធម្មតាជំងឺផ្លូវចិត្តណាក៏ធ្វើឱ្យមនុស្សភ័យព្រួយ បារម្មណ៍គិតទុកជាមុន អារម្មណ៍តានតឹងនៅក្នុងខ្លួន ឆេវឆាវ និងមានអ្នកខ្លះមានអារម្មណ៍គិតខ្លីទៀតផង។ សញ្ញាទាំងនេះតែកើតមានញឹកញាប់ជាមួយមនុស្សវ័យជំទង់ ដូច្នេះមនុស្សជុំវិញខ្លួនគួរព្យាយាមយល់ពីពួកគេឱ្យបានច្រើន។

៣. អាកប្បកិរិយាប្រែប្រួលប្លែក៖ ជំងឺផ្លូវចិត្តជាជំងឺខួរក្បាលដែលគួរផ្សំមានរឿងរ៉ាវអាក្រក់ល្អជាច្រើន។ អាកប្បកិរិយាប្លែកៗដូចជាចូលចិត្តនៅម្នាក់ឯង ចូលចិត្តនៅកន្លែងស្ងាត់ៗ ឬអាកប្បកិរិយារបស់ពួកគាត់ចូលចិត្តមើលរឿង ឬស្ដាប់បទចម្រៀងកម្សត់ៗដោយគ្មានមូលហេតុជាដើម ។ ចំណែកឯការបរិភោគចំណីអាហារក៏មានការផ្លាស់ប្ដូរ អ្នកខ្លះញ៉ាំច្រើន អ្នកខ្លះញ៉ាំតិចតួច។ ការប្រែប្រួលនូវបញ្ហាទាំងនេះ តែងកើតមានលើសិស្សានុសិស្ស ឬមនុស្សក្នុងវ័យជំទង់ ដែលនេះគឺជាសញ្ញានៃជំងឺផ្លូវចិត្តណាមួយ។

៤. បញ្ហាដំណេក គេងមិនលក់៖ អ្នកខ្លះគេងមិនលក់ អ្នកខ្លះគេងលក់ប៉ុន្តែយល់សប្តិច្រើន ឯអ្នកខ្លះទៀតមានអាការៈមមើរជាដើម។ បញ្ហាទាំងនេះ មនុស្សគ្រប់គ្នាតែងជួបប្រទះ ពិសេសមនុស្សនៅក្នុងវ័យជំទង់បើ​ជួបបញ្ហានេះ បញ្ជាក់ថា បញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគាត់មិនល្អនោះទេ។ នៅពេលដែលគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យថាមពលធ្លាក់ចុះ និងប៉ះពាល់ទៅដល់សុខភាពផ្លូវកាយផងដែរ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បញ្ជាក់ថា បើមានសញ្ញាទាំងបួននេះបង្ហាញថាមនុស្សវ័យជំទង់ត្រូវស្វែករកអ្នកជំនាញ ឬទៅជួបប្រឹក្សាយោបល់ផ្លូវចិត្តជាបន្ទាន់ ពីព្រោះថាសុខភាពផ្លូវចិត្តមិនអាចយកអ្វីមកវាស់វែងបាននោះឡើយ។ លើសពីនេះ មនុស្សដែលនៅជុំវិញខ្លួនពួកគេដូចជាឪពុកម្ដាយត្រូវស្វែងយល់ និងតាមដានសុខភាពផ្លូវចិត្តពួកគេឱ្យបានញឹកញាប់ ជៀសវាងបង្កឱ្យជំងឺផ្លូវចិត្តណាមួយកាន់តែធ្ងន់ធ្ងរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...