គន្លឹះមួយចំនួនបញ្ជាក់ថា អ្នកមានភាពឆ្លាតវៃផ្នែកអារម្មណ៍(EQ)ខ្ពស់

ភ្នំពេញ – បច្ចុប្បន្ននេះ មានរឿងរ៉ាវច្រើនណាស់ដែលកើតឡើង ហើយរឿងរ៉ាវទាំងអស់នោះធ្វើឱ្យមនុស្សមានបញ្ហាស្រ្តេស ធ្វើឱ្យពិបាកចិត្ត ហើយវាពិតជាពិបាកមែនទែនបើសិនជាមិនមានភាពឆ្លាតផ្នែកអារម្មណ៍ EQ (Emotional Quotient) ឬមានភាពឆ្លាតខាងផ្នែកអារម្មណ៍ទាប។ តើធ្វើដូចម្តេចទើបយើងដឹងថា យើងមានភាពឆ្លាតផ្នែកអារម្មណ៍​ប៉ុណ្ណា ?

អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្ហាញអំពីហេតុផលប្រាំមួយចំណុចធ្វើបែបណាទើបដឹងថា ខ្លួនឯងមាន ភាពឆ្លាតខាងផ្នែកអារម្មណ៍ខ្ពស់៖

១. ដឹងខ្លួនច្បាស់ថា តើខ្លួនឯងមានអារម្មណ៍បែបណា៖ ដឹងច្បាស់ថាឥឡូវនេះខ្លួនឯងមានអារម្មណ៍យ៉ាងម៉េច ហើយពេលខ្លះក៏អាចបរិយាយនូវអារម្មណ៍របស់ខ្លួនឯងចេញមកក្រៅបានទៀតផង អាចដូចជា អារម្មណ៍ខឹង អារម្មណ៍អាណិត អារម្មណ៍ខ្មាសអៀនជាដើម ដែលទាំងអស់នេះហើយជាការចាប់ផ្តើម នៃការគ្រប់គ្រងអារម្មណ៍ ។

២. គ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យ​បាន ៖ បើ​យើង​មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់អារម្មណ៍ខ្លួនឯងបាន មិនថា រាល់ពេលខឹង រាល់ពេលរីករាយ រាល់ពេលសោកសៅ រាល់ពេលខ្លាច រាល់ពេលស្រ្តេស ដោយមិនអនុញ្ញាត្តិ ឬបណ្តោយឱ្យខ្លួនឯងធ្វើអ្វីទៅតាមអារម្មណ៍នោះឡើយ។

៣. បង្ខំ ឬអាចទាញឱ្យ​ខ្លួនធ្វើអ្វីដែលខ្លួនមិនចង់ធ្វើបាន៖ អាចបង្ខំចិត្តខ្លួនឯង និងទាញខ្លួនឯងឱ្យធ្វើរឿង​អ្វីមួយបាន ទោះខ្លួន​មិន​ចង់ធ្វើ ដូចជាពេល​មានអារម្មណ៍មិនសប្បាយចិត្ត មានអារម្មណ៍ថាវាគួរឱ្យ​ធុញ មានអារម្មណ៍ស្រ្តេសក៏ដោយ តែបើសិនជាកាលៈទេសៈនោះតម្រូវឱ្យ​យើងធ្វើរឿងអ្វីមួយ ហើយ​យើងអាចទប់អារម្មណ៍​ធ្វើវាបាន។

៤. អាចបត់បែន និងសម្របខ្លួនបានយ៉ាងងាយ៖ ជាមនុស្សដែលអាចបត់បែន និងសម្របខ្លួនបាន បើទោះបីជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ អាចផ្លាស់ប្តូរ និងកែប្រែខ្លួនឯងឱ្យ​ស្របទៅតាមស្ថានភាពដែលខ្លួនកំពុងតែជួបបានយ៉ាងល្អ។

៥. អាចស្តាប់អ្នកដទៃបាន ទោះខុសពីការគិត និងការយល់ឃើញរបស់ខ្លួនឯង៖ ស្តាប់អ្នកដទៃបានយ៉ាងល្អ ទោះបីពេលខ្លះអ្នកដទៃនិយាយអ្វីដែលមិនត្រូវចិត្តរបស់អ្នក​ក៏ដោយ ក៏អាចអត់ធ្មត់ស្តាប់ និងព្យាយាមយល់ពីអ្វីដែលអ្នកដទៃនិយាយបានដែរ។

៦. យកចិត្តគេដាក់ចិត្តខ្លួនឯង (Empathy)៖ ជាមនុស្សដែលយកចិត្តគេដាក់ចិត្តខ្លួនឯង ដោយយល់ពីអ្នកដទៃសឹងតែមិនចាំបាច់អ្នកដទៃប្រាប់ ព្រោះមនុស្សដែលមានភាពឆ្លាតខាងផ្នែកអារម្មណ៍ពូកែសង្កេត មិនថាតាមរយៈទឹកមុខ កាយវិការនោះទេ ដូច្នេះហើយធ្វើឱ្យងាយយល់ពីអារម្មណ៍ និងចិត្តរបស់អ្នកដទៃ។

ជារួមមក អ្នកស្រី គីម ស៊ីដាវីដ បានបញ្ជាក់ថា ប្រាំមួយយ៉ាងនេះប្រហែលជាគ្រប់គ្រាន់ក្នុងការបង្ហាញថា អ្នកជាមនុស្សដែលមានភាពឆ្លាតខាងផ្នែកអារម្មណ៍ អញ្ចឹងសម្រាប់អ្នកដែលមិនទាន់មានគ្រប់ទាំងប្រាំមួយចំនុចនេះទេ អាចបន្ថែមបានណា ដើម្បីឱ្យខ្លួនឯងក្លាយជាមនុស្សដែលមានភាពឆ្លាតខាងផ្នែកអារម្មណ៍ ហើយដែលនឹងទទួលបាននូវសុខភាពល្អខាងផ្នែកផ្លូវចិត្តផងផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...