នេះជាព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយដែលពលរដ្ឋនៅក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង អាចប្រមូលយកសំរាមទាំងឡាយទៅប្តូរជាគ្រឿងទេស ឬអាហារពីក្រុមអាជ្ញាធរក្នុងតំបន់។ តាមរយៈកម្មវិធីនេះ រដ្ឋាភិបាលសង្ឃឹមថា នឹងអាចជួយដល់ក្រុមគ្រួសារដែលមានជីវភាពលំបាកអំឡុងពេលរាតត្បាតដោយសារកូវីដ-១៩ ដោយប្រជាពលរដ្ឋចូលរួមកិច្ចការងារសំអាតកាកសំណល់នៅតាមផ្លូវ និងតំបន់នានា។
កិច្ចការងារនេះទទួលបន្ទុកដោយអង្គការសប្បុរសធម៍មួយមានឈ្មោះថា Love Our City Klean មានទីតាំងស្ថិតនៅក្នុងតំបន់ Lorentzville ជាទីកន្លែងដែលពោរពេញទៅដោយពលរដ្ឋមានជីវភាពរស់នៅទាបបំផុត។
ប្រជាពលរដ្ឋអាចយកសំរាមទាំងឡាយមករក្សាទុកនៅទីតាំងកំណត់របស់អង្គការ ហើយទទួលបានកាតសន្សំយកពិន្ទុពីអាជ្ញាធរទៅប្តូរយកគ្រឿងទេស អាហារ ឬសម្លៀកបំពាក់។ កន្លងទៅតំបន់ Lorentzville ទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លាដោយសារបញ្ហាកូវីដ-១៩ ហើយអាជីវកម្មនិងក្រុមហ៊ុនទាំងឡាយបានបិទទ្វារ ពលរដ្ឋស្ទើរតែទាំងអស់បានបាត់បង់ការងារនិងប្រាក់ចំណូល។
សូមបញ្ជាក់ថា ដោយសារបញ្ហាកូវីដបានរុញច្រានឱ្យប្រជាពលរដ្ឋនៅអាហ្វ្រិកខាងត្បូង ប្រឈមមុខទៅនឹងអត្រាអ្នកអត់មានការងារធ្វើរហូតទៅដល់ ៣១ភាគរយ។ អាហ្វ្រិកខាងត្បូងជាប្រទេសចូលរួមកែច្នៃសំរាមប្លាស្ទិកឡើងវិញចំនួន ១៦ភាគរយ ខណៈប្រទេសទាំងអស់ទូទាំងសកលលោកកែច្នៃប្លាស្ទិករហូតដល់ទៅ ៩១ភាគរយ៕
ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍
ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍
ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
យុវជន៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយពីចូលរួមប្រកួតប្រជែងអានជាមួយយុវជនជិត១រយនាក់ នៅក្នុងកម្មវិធីប្រកួតប្រជែងអាន ដែលរៀបចំឡើងដោយយុទ្ធនាការសៀវភៅមួយសហគមន៍មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសចំនួន ១,៥លាននាក់ ត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍
ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..