អ្នកនាំពាក្យក្រសួងអប់រំ អំពាវនាវដល់មាតាបិតាបន្តជួយក្នុងដំណើរការរៀនសូត្រតាមគន្លងជីវិតថ្មី នៃវិស័យអប់រំ

ភ្នំពេញ – ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួងអប់រំ យុវជន និង​កីឡា នឹងពង្រីកវិសាលភាព​បើកដំណើរការ​បង្រៀន និង​រៀន​តាម​បណ្តុំសម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​គ្រប់កម្រិត គ្រឹះស្ថាន​ឧត្តម​សិក្សាសាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ។

តាមឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង​កីឡា ថា ការពង្រីក​វិសាលភាពនេះ គឺត្រូវអាស្រ័យ​លើស្ថានភាពជំងឺកូវីដ-១៩ ចំនួន២ គឺ ភូមិសាស្រ្តដែលអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន និងភូមិសាស្រ្ត​ដែលមាន​ហានិភ័យ​មធ្យម និងខ្ពស់ ដោយ​ត្រូវ​បន្ត​អនុវត្ត​គោល​ការណ៍​ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និង​កីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ​២០២០ ស្រប​តាម​វិធានការ​សុខាភិបាល។

ជាមួយ​គ្នា​នេះ ឯកឧត្តមក៏​ធ្វើការអំពាវនាវ​ដល់​មាតាបិតា សូម​បន្ត​ជួយក្នុង​ដំណើរការ​រៀនសូត្រ​តាម​គន្លងជីវិតថ្មី នៃ​វិស័យ​អប់រំ ក្រោយ​ថ្ងៃទី១ វិច្ឆិកា ។ ឯកឧត្តម​បញ្ជាក់ថា ក្នុង​គ្រា​ដ៏​លំបាក​មួយ​នេះ គឺទាមទារឲ្យ​មានការជួយជ្រោមជ្រែងពីមាតាបិតាសិស្ស។

« ខ្ញុំយល់ច្បាស់ពីគ្រាដ៏លំបាកមួយនេះ ដែលទាមទារឲ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា»

ប្រសាសន៍ ឯកឧត្តម រស់ សុវាចា

ឯកឧត្តម រស់ សុវាចា ក៏​ស្នើ​ដល់មាតាបិតា សូមចូលរួម​ក្នុង​គណៈកម្មការ​គ្រប់គ្រង​សាលារៀន ដើម្បីសហការ​ផ្តល់ព័ត៌មាន ក្នុងនោះ​មាតាបិតាត្រូវ​បន្ត​លើកទឹកចិត្ត និង​ជួយ​សិស្សានុសិស្ស​ឲ្យ​អនុវត្ត​លំហាត់ និង​រៀនបន្ថែមនៅផ្ទះ ហើយ​សូម​ឲ្យ​ក្មួយតូចៗញ៉ាំឲ្យ​គ្រប់ គេង​ឲ្យ​គ្រាន់ ញ៉ាំទឹក​ឲ្យ​បានច្រើន ហើយ​សូម​ចងចាំថា ចាក់វ៉ាក់សាំងហើយ ចូរ​កុំកន្តើយ ត្រូវ​កៀកកើយ ៣កុំ ៣ការពារ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...