អ្នកពាក់ព័ន្ធ ៖ សង្គមគួរលើកទឹកចិត្តជនរងគ្រោះដោយទង្វើបៀតបៀន ឱ្យហ៊ាននិយាយការពិតស្វែងរកយុត្តិធម៌

ភ្នំពេញ៖ ដើម្បីអន្តរាគមន៍លុបបំបាត់ ព្រមទាំងទប់ស្កាត់សកម្មភាពបៀតបៀននិងការរំលោភបំពានគ្រប់រូបភាពទៅលើស្ត្រីនិងក្មេងស្រី បុគ្គលគ្រប់រូបត្រូវធានា​ថា​ ខ្លួនឯង​ជាចំ​ណែក​មួយនៃដំណោះ​​ស្រាយសម្រាប់ជនរងគ្រោះ និងលើកទឹកចិត្តជនរងគ្រោះឱ្យនិយាយការពិត មិនបន្តុះបង្អាក់ឬរិៈគន់ទៅលើជនរងគ្រោះ។ សកម្ម​ភា​ព​គាំ​ទ្រជនរងគ្រោះរកការពិត នឹងចូលរួមស្វែងរកយុត្តិធម៌សម្រាប់ស្ត្រីនិងក្មេងរងគ្រោះនៅក្នុងសង្គម។ នេះជាការយល់ឃើញរបស់អ្នកធ្វើការពាក់ព័ន្ធនឹងកិច្ចការគាំពារស្ត្រី និងមន្ត្រីច្បាប់នៅកម្ពុជា។

អ្នកស្រី សេង រាសី នាយិកាប្រត្តិបតិ្ត​​​​ អង្គការសីលការ មានប្រសាសន៍ថា រូបភាពបង្ហាញពីការបៀតបៀនទៅលើស្ត្រីគ្រប់ទម្រង់​ ប្រជាពលរដ្ឋគ្រប់រូបមានកាព្វកិច្ចជួយជនរងគ្រោះ ឈប់កាត់សេចក្តីឬដាក់បន្ទុកដល់ជនរងគ្រោះ ហើយគ្រប់គ្នាត្រូវជាអ្នកផ្ដល់កម្លាំងចិត្តឱ្យស្វែងរកការពិត។

អ្នកស្រី សេង រាសី នាយិកាប្រត្តិបតិ្តអង្គការសីលការ

“គ្រប់គ្នាសុទ្ធតែជាសំឡេងគាំទ្រនិងលើកទឹកចិត្តអ្នកត្រូវគេបៀតបៀន ឱ្យហ៊ាននិយាយចេញមក ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ពួកគាត់”

អ្នកស្រី សេង រាសី

ចំណែកលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ថា បើអ្នកទទួលការបៀតបៀនផ្លូវចិត្ត ផ្លូវកាយ និងការគំរាមគំហែងនានានៅលើប្រព័ន្ធអ៊ីនធឺណែតកុំសំងំស្ងៀមតែម្នាក់ឯង។ លោកវេជ្ជបណ្ឌិត បានបន្តថា មនុស្សគ្រប់គ្នារងចាំលើកទឹកចិត្តជនរងគ្រោះឱ្យនិយាយ និងរាយការណ៍អំពីការបៀតបៀនគ្រប់ទម្រង់មិនថាក្នុងរូបភាពបែបណានោះទេ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ មានប្រសាសន៍ដែរថា សកម្មភាពបំពានឬបៀតបៀនទាំងផ្លូវកាយ ទាំងផ្លូវភេទ និងផ្លូវចិត្តជាបទល្មើស។ អ្នកប្រព្រឹត្តត្រូវទទួលទោសចំពោះអង្គហេតុនីមួយៗចំពោះមុខច្បាប់។

ឯកឧត្តមបានបន្ថែមថា ការគាំទ្រផ្នែកច្បាប់ដល់ជនរងគ្រោះ អាចផ្ដល់ដោយស្ថាប័នរដ្ឋ ដូចជាការផ្ដល់ប្រឹក្សា ការផ្ដល់មេធាវី និងចូលរួមដោយស្ថាប័នតុលាការ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការពារសិទ្ធិជនរងគ្រោះ ព្រមទាំងមានការគាំទ្រផ្នែកសង្គមកិច្ច និងគាំទ្រពីក្រសួងកិច្ចការនារី។

គួរបញ្ជាក់ដែរថា រូបភាពនៃការបៀតបៀនលើស្ត្រីនិងក្មេងស្រីមានច្រើនប្រភេទនិងច្រើនទម្រង់ មានដូចជាការធ្វើបាប ការឡោមព័ទ្ធ ការតាមដាន និងការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណែតជាដើម៕

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...