លោកជំទាវ គង់ សូរីតា ៖ រៀនបណ្ដើរធ្វើការបណ្ដើរជាឱកាសសម្រាប់និស្សិតកម្ពុជាកសាងសមត្ថភាពការងារ

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្លាមៗនិស្សិតមួយតែងរំពឹងថា ពួកគេនឹងទទួលឱកាសការងារសមស្របតាមបំណងប្រាថ្នារបស់ខ្លួន។ ប៉ុន្តែកាលៈទេសៈខ្លះបំណងការងារនេះមិនអាចសម្រេច ខណៈពួកគេទើបបញ្ចប់ការសិក្សាទាំងខ្វះបទពិសោធន៍ការងារ។ តើអ្វីជាជម្រើសល្អសម្រាប់និស្សិតដើម្បីសន្សំបទយកពិសោធន៍? លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា យុវជនគួរលើកទឹកចិត្តខ្លួនឯងឱ្យរៀនបណ្ដើរ ធ្វើការងារបណ្ដើរដើម្បីសន្សំបទពិសោធន៍ការងារសម្រាប់មកអភិវឌ្ឍន៍ខ្លួន មុន​នឹង​ឈានជើងប្រឡូកក្នុងសង្គមការងារ។

នៅសិក្ខាសាលាអនឡាញស្តីពីការជ្រើសរើសជំនាញ និងអាជីពការងារសម្រាប់សិស្សវិទ្យាល័យ កាលពីថ្ងៃពុធកន្លងទៅលោកជំទាវ គង់ សូរីតា មានប្រសាសន៍ថា និស្សិតឆ្នាំទីមួយនិស្សិតត្រូវពង្រឹងគុណភាពសិក្សាឱ្យ​បានល្អ ប៉ុន្តែចាប់ពីឆ្នាំពីរ ឬឆ្នាំទីបីយុវជនគួរចាប់ផ្តើមរៀនបណ្តើរធ្វើការបណ្ដើរ ដើម្បីបណ្ដុះបណ្ដាលសមត្ថភាព និងបង្កើនចំណេះដឹងការងារឱ្យកាន់តែប្រសើរ។

“រៀនបណ្ដើរធ្វើការងារបណ្ដើរ មិនមែនមានន័យ អ្នកធ្វើការងារនិងរៀនទន្ទឹមគ្នាអន់នោះទេ ប៉ុន្តែវាការខិតខំប្រឹងប្រែងរកស្វែងរកបទពិសោធន៍ឱ្យបានច្រើននៅក្នុងជីវិត”

លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី

ទន្ទឹមគ្នានេះលោកជំទាវ គង់ សូរីតា បានបន្តថា និស្សិតឆ្នាំទីបួនគួររៀបចំគម្រោងរបស់ខ្លួន និងកំណត់គោលដៅការងារឱ្យបានច្បាស់លាស់។ ពេលនេះនិស្សិតត្រូវចាប់ផ្ដើមគិតឡើងថា តើខ្លួនឯងចង់ធ្វើការងារបែបណា? ត្រូវដឹងពីក្ដីស្រមៃការងាររបស់ខ្លួនឯងជាអ្វី? យុវជនត្រូវធ្វើការងារឱ្យត្រូវជំនាញ ប៉ុន្តែបើធ្វើការងារខុសជំនាញ គួររក្សាគោលគំនិតថាវាមិនមែនជាបញ្ហាសម្រាប់ជីវិត។

ចំណុចនេះលោកជំទាវបានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនថា ពេលលោកជំទាវកំពុងរៀនជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ ពេលនោះលោកជំទាវសិក្សាផង និងព្យាយាមរកការងារធ្វើផង ហើ​យនៅពេលរៀនចប់អាចសន្សំបទពិសោធន៍ជីវិតបានយ៉ាងច្រើន រហូតបង្កើតអាជីវកម្មផ្ទាល់ខ្លួន មុននឹងបំពេញការងារជាមន្ត្រីនៅក្រសួងកិច្ចការនារី។ លោកជំទាវ គង់ សូរីតា បន្តថា ពេលធ្វើការងារយុវជនអាចមានលទ្ធសន្សំលុយ ក្លាយជាមនុស្សមានការងារធ្វើ ជាមនុស្សមានប្រាក់ខែ ហើយវាជាក្ដីសុខមួយផ្នែកសម្រាប់ខ្លួ​នឯង។

លោកជំទាវ គង់ សូរីតា បានឧទាហរណ៍បញ្ជាក់បន្ថែមថា ផ្នត់គំនិតយុវជននៅអឺរ៉ុបតែងធ្វើការងារ និងរៀនផងជានិច្ច។ ក្នុងពេលសិក្សានិស្សិតខ្លះធ្វើបុគ្គលិកនៅសណ្ឋាគារ ហាងកាហ្វេ ឬនៅភោជនីយដ្ឋាន និងធ្វើការងារផ្សេងៗទៀត ដែលការងារជំហានដំបូងទាំងនោះ អាចឱ្យយុវជនចាប់ផ្ដើមសន្សំលុយ និងសន្សំបទពិសោធន៍ជីវិត។ លើសពីនេះបំពេញការងារក្នុងពេលសិក្សាបានល្អ ជាឱកាសសម្រាប់យុវជនគ្រប់រូបឈានជើងទៅដល់ការងារក្នុងក្ដីស្រមៃរបស់ខ្លួន ហើយយុវជនត្រូវធ្វើការពីមួយជំហានទៅមួយជំហាន ទើបធ្វើដំណើរទៅដល់ការងារដែលខ្លួនប្រាថ្នា៕  

ចំណុចនេះលោកជំទាវបានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនថា ពេលលោកជំទាវកំពុងរៀនជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យា ពេលនោះលោកជំទាវសិក្សាផង និងព្យាយាមរកការងារធ្វើផង ហើ​យនៅពេលរៀនចប់អាចសន្សំបទពិសោធន៍ជីវិតបានយ៉ាងច្រើន រហូតបង្កើតអាជីវកម្មផ្ទាល់ខ្លួន មុននឹងបំពេញការងារជាមន្ត្រីនៅក្រសួងកិច្ចការនារី។ លោកជំទាវ គង់ សូរីតា បន្តថា ពេលធ្វើការងារយុវជនអាចមានលទ្ធសន្សំលុយ ក្លាយជាមនុស្សមានការងារធ្វើ ជាមនុស្សមានប្រាក់ខែ ហើយវាជាក្ដីសុខមួយផ្នែកសម្រាប់ខ្លួ​នឯង។ លោកជំទាវ គង់ សូរីតា បានឧទាហរណ៍បញ្ជាក់បន្ថែមថា ផ្នត់គំនិតយុវជននៅអឺរ៉ុបតែងធ្វើការងារ និងរៀនផងជានិច្ច។ ក្នុងពេលសិក្សានិស្សិតខ្លះធ្វើបុគ្គលិកនៅសណ្ឋាគារ ហាងកាហ្វេ ឬនៅភោជនីយដ្ឋាន និងធ្វើការងារផ្សេងៗទៀត ដែលការងារជំហានដំបូងទាំងនោះ អាចឱ្យយុវជនចាប់ផ្ដើមសន្សំលុយ និងសន្សំបទពិសោធន៍ជីវិត។ លើសពីនេះបំពេញការងារក្នុងពេលសិក្សាបានល្អ ជាឱកាសសម្រាប់យុវជនគ្រប់រូបឈានជើងទៅដល់ការងារក្នុងក្ដីស្រមៃរបស់ខ្លួន ហើយយុវជនត្រូវធ្វើការពីមួយជំហានទៅមួយជំហាន ទើបធ្វើដំណើរទៅដល់ការងារដែលខ្លួនប្រាថ្នា៕  


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។