ឆ្នាំថ្មី 2021 ជាពេលវេលាចាប់ផ្តើមរៀបចំផែនការ សកម្មភាពសិក្សា

ភ្នំពេញ៖ ដើមខែមករានៃឆ្នាំថ្មីជាពេលវេលាសាកសមបំផុតដែលសិស្សានុសិស្សទាំងអស់ គួររៀបចំផែនការថ្មីដើម្បីអភិវឌ្ឍចំណេះនិងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ ចំណាយពេលរៀបចំផែនការសម្រាប់ខ្លួនឯងក្នុងឆ្នាំថ្មី នឹងជួយឱ្យសិស្ស-និស្សិត ត្រៀមខ្លួនរួចជាស្រេច ដើរលើវិថីមួយដែលមានគោលដៅ និងមានគម្រោងច្បាស់លាស់សម្រាប់ជីវិត។ ស្របគ្នានេះ យុវជន ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ បានចែក រំលែកបទពិសោធរៀបចំផែនការក្នុងវ័យសិក្សារបស់ពួកគេថា 

“មានផែនការសិក្សាមួយច្បាស់ អាចជួយជំរុញទឹកចិត្តសិក្សាឱ្យចំគោលដៅដែលខ្លួនចង់បាន”

យុវជន ដាង ដាំរ៉ុង

យុវជន ដាង ដាំរ៉ុង ជានិស្សិតឆ្នាំទីបួន នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានចែករំលែកថា ផែនការរបស់ខ្លួននៅក្នុងឆ្នាំថ្មីដែលចង់សម្រេចឲ្យបាន គឺមានច្រើនដូចជា ផែនការសិក្សា ការងារ កិច្ចការផ្ទាល់ខ្លួន និងផែនការហិរញ្ញវត្ថុ។ លើសពីនេះ ដាំរ៉ុង ប្ដេជ្ញាចិត្តថា ឆ្នាំថ្មីនឹងខិតខំប្រឹងប្រែងសិក្សានៅសាកលវិទ្យាល័យ រួមទាំងពង្រឹងសមត្ថភាពភាសាបរទេសរបស់ខ្លួនបន្ថែមទៀត។

សកម្មភាពសិក្សា

ទន្ទឹមនឹងផែនការដែលបានរៀបចំខាងលើ នៅឆ្នាំថ្មីនេះ ដាំរ៉ុង គ្រោងចំណាយពេលចុងសប្ដាហ៍ ដើម្បីធ្វើការ និងរៀនសូត្រពីការងារបន្ថែម ត្រៀមខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ ក្នុងនោះបង្កើតទម្លាប់អានសៀវភៅនៅពេលទំនេរ និងថែទាំសុខភាពឱ្យបានល្អ ក៏ស្ថិតនៅក្នុងផែនការសកម្មភាពត្រូវអនុវត្តក្នុងឆ្នាំ 2021 នេះដែរ។

ដាង ដាំរ៉ុង ៖

“ខ្ញុំនឹងបង្កើតទម្លាប់អានសៀវភៅ ធ្វើលំហាត់ប្រាណ ដើម្បីបង្កើតទំនុកចិត្តលើខ្លួនជាងមុន ផ្ដល់ពេលសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិឱ្យបានច្រើនជាងមុន… ធ្វើឱ្យមានតុល្យភាពជីវិត ការងារ និងការសិក្សា។ យើងរស់នៅរៀបចំផែនការសកម្មភាពបានល្អ ប្រសើរជាងគ្មានផែនការ ផ្ទុយទៅវិញបើគ្មានផែនការច្បាស់លាស់អាចឱ្យសិស្ស-និស្សិតបាត់បង់ទំនុកចិត្ត មិនច្បាស់ថាខ្លួននឹងត្រូវធ្វើអ្វី ដើម្បីអ្វីឱ្យប្រាកដឡើយ”

យុវជន ដាង ដាំរ៉ុង

នេះជាការយល់ឃើញរបស់យុវតី ជីន ដាលីន និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

យុវតី ជីន ដាលីន និស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងថា កញ្ញាកំពុងរៀបចំកាលវិភាគសិក្សាបន្ថែម និងត្រៀមខ្លួនប្រឡងយកអាហារូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅក្រៅប្រទេស។ ដាលីន បានបង្ហើបបទពិសោធរបស់ខ្លួនបន្តថា ផែនការសកម្មភាពឆ្នាំថ្មី ត្រូវ​បែង​ចែកជាចំណែកតូចៗ រួមមានផែនការសិក្សា ការងារ ការអភិវឌ្ឍខ្លួន និងសកម្មភាពចូលរួមចំណែកការងារសង្គម។

សកម្មភាពសិក្សា

ទោះបីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទៅហើយក្តី ប៉ុន្តែ ដាលីន នៅតែរៀបចំកាលវិភាគសិក្សាបន្ថែម និងត្រៀមខ្លួនប្រឡងយកអារហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសម្រាប់ថ្នាក់អនុបណ្ឌិត។

មនុស្សម្នាក់ៗមានផែនការសកម្មភាពក្នុងដំណើរជីវិតខុសៗគ្នា អាស្រ័យតាមតម្រូវការ និងបំណងប្រាថ្នារបស់ខ្លួន។ យុវជន ជឹម ហេងឡុង ជានិស្សិតឆ្នាំទីពីរនៃវិទ្យាស្ថានភាសាបរទេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា ៖ “សម្រាប់ឆ្នាំ 2021 ខ្ញុំនឹងព្យាយាមសម្រេចផែនការឆ្នាំចាស់របស់ខ្ញុំ ហើយផែនការថ្មីនោះ គឺខ្ញុំនឹងព្យាយាមអភិវឌ្ឍសមត្ថភាពខ្ញុំទៅលើផ្នែករចនា (Design) ឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ព្រោះខ្ញុំចាប់អារម្មណ៍ផ្នែកនេះជាខ្លាំង ចង់ឱ្យខ្លួនឯងស្ទាត់ជំនាញនៅក្នុងផ្នែកនេះ។ បន្ថែមពីនេះទៀត គឺថែរក្សាសុខភាពឱ្យបានល្អ”។

ជាមិត្តរួមថ្នាក់របស់ ហេងឡុង កំពុងសិក្សាពីរសាកលវិទ្យាល័យក្នុងពេលតែមួយយុវជន លី ប៉ោឡេង បានប្តេជ្ញាថា ៖ 

“សម្រាប់ឆ្នាំ 2021 ខ្ញុំនឹងព្យាយាមសម្រេចផែនការឆ្នាំចាស់របស់ខ្ញុំ ហើយផែនការថ្មីនោះ គឺខ្ញុំនឹងព្យាយាមអភិវឌ្ឍសមត្ថភាពខ្ញុំទៅលើផ្នែករចនា (Design) ឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ព្រោះខ្ញុំចាប់អារម្មណ៍ផ្នែកនេះជាខ្លាំង ចង់ឱ្យខ្លួនឯងស្ទាត់ជំនាញនៅក្នុងផ្នែកនេះ។ បន្ថែមពីនេះទៀត គឺថែរក្សាសុខភាពឱ្យបានល្អ”

យុវជន ដាង ដាំរ៉ុង

ជាមិត្តរួមថ្នាក់របស់ ហេងឡុង កំពុងសិក្សាពីរសាកលវិទ្យាល័យក្នុងពេលតែមួយយុវជន លី ប៉ោឡេង បានប្តេជ្ញាថា ៖

“សម្រាប់ឆ្នាំថ្មីនេះ ខ្ញុំនឹងស្វែងរកការងារមួយដែលអាចផ្ដល់ឱកាសឱ្យខ្ញុំអាចរកលុយផ្គត់ផ្គង់ខ្លួនឯងបាន ហើយគិតផ្នែកសុខភាពជាកត្តាចម្បង ព្យាយាមធ្វើលំហាត់ប្រាណ លេងកីឡា ញ៉ាំទឹកឱ្យបានច្រើន…”

ជាការកត់សម្គាល់ ផែនការសកម្មភាពដែលរៀបចំទុកមុន មានឥទ្ធិពលយ៉ាងខ្លាំងដល់ការសិក្សានិងការងារ។ ឆ្នាំចាស់បានផ្ដល់អនុស្សាវរីយ៍ និងបទពិសោធជាច្រើន សុទ្ធសឹងតែជាមេរៀនសម្រាប់គ្រប់គ្នា។​ ផែនការ
សកម្មភាពចាស់អាចនឹងអស់សុពលភាព ប៉ុន្ដែមិនថ្វីទេ ទំព័រផែនការសកម្មភាពឆ្នាំថ្មី សិស្សានុសិស្សទាំងអស់ នៅតែអាចបង្កើតអ្វីដែលថ្មី និងមានប្រសិទ្ធិភាពជាងមុនសម្រាប់ការសិក្សា ការងារ និងជីវភាពរស់ប្រចាំថ្ងៃ៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..