បង្រៀនកុមារឱ្យគិតវិជ្ជមានជាវិធីសាស្ត្រគាំទ្រសុខភាពផ្លូវចិត្តកុមារក្នុងដំណាក់កាលកូវីដ-១៩

ភ្នំពេញ៖ ក្នុងអំឡុងពេលទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មិនថាតែមនុស្សពេញវ័យ មនុស្សចាស់ និងកុមារតូចៗនោះទេ សុទ្ធតែមានអារម្មណ៍ភ័យខ្លាច និងអាចប៉ះពាល់​សុខ​​ភាពផ្លូវចិត្តដូចគ្នា។ ទន្ទឹមនឹងនេះកុមារជាបុគ្គលដែលម្តាយឪពុក​ត្រូវយក​ចិត្តទុកដាក់​ខ្លាំង​បំផុត​នៅក្នុងគ្រួសារ​ទាំងទម្លាប់រស់នៅ សុខភាព និងការសិក្សា។ ដើម្បីជាចំណេះ​ដឹងទៅ​កាន់​​ម្តាយ​ឪពុក ឬអាណាព្យាបាល​​អង្គការទស្សនៈពិភពលោក បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួនជួយកុមារក្នុងដំណាក់កាលនេះ។

១. ស្ដាប់កុមារដោយយកចិត្តទុកដាក់៖ ស្ដាប់កូននិយាយដោយយកចិត្តទុកដាក់ដើម្បីយល់អំពីអារម្មណ៍របស់កូន។ ទង្វើនេះអាចជួយឱ្យកុមារយល់ថាឪពុកម្ដាយកំពុងយកចិត្តទុកដាក់​ បង្ហា​ញក្ដីស្រឡាញ់ និងការចំណាយពេលវេលាលេងកម្សាន្តជាមួយគ្នា។

រូបភាពដោយ UNICEF Cambodia

. បង្ហាញកុមារពីវិធីការពារកូវីដ-១៩ សាមញ្ញៗ៖ បង្ហាញកុមារពីវិធីលាងដៃ សម្អាតខ្លួនប្រាណ ការពាក់ម៉ាស់ និងការរក្សាគម្លាតសង្គមជាដើម។ វិធីងាយៗទាំងនេះអាចជួយកុមារឱ្យមានសុវត្ថិភាព និងចេះការពារខ្លួន។ គុណសម្បត្តិនៃអនាម័យនេះ មិនត្រឹមតែជួយឱ្យកុមារមានសុវត្ថិភាពសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែកុមារផ្ទាល់នឹងប្រាប់ពីវិធីការពារខ្លួននេះទៅមនុ​ស្សដែល​គេស្គាល់ផងដែរ​។

. ពន្យល់កុមារដោយប្រើភាសាសាមញ្ញបំផុត៖ ប្រើប្រាស់ភាសាសាមញ្ញបំផុតក្នុងការពន្យល់កុមារពីស្ថានភាពបច្ចុប្បន្ន និងចាប់អារម្មណ៍អំពីប្រតិកម្មរបស់កុមារ ដើម្បីដឹងថាកុមារអាចយល់ដឹង និងអាចបារម្ភដល់កម្រិតណា។ ការពន្យល់បែបនេះ អាចឱ្យកុមារចេះតាមដានពីហេតុការណ៍ និងអាចការពារខ្លួនបានច្រើនជាងមុន។ ដូច្នេះឪពុកម្ដាយ ឬអាណាព្យាបាលចៀស​វាងប្រើពាក្យធ្ងន់ដាក់កូន ដែលអាចធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ។

. អនុវត្តទម្លាប់ល្អប្រចាំថ្ងៃ៖ រស់នៅចេះរក្សាអនាម័យឱ្យបានល្អ ជំរុញការហាត់ប្រាណបញ្ចេញសកម្មភាព នឹងជួយឱ្យកុមារកាត់បន្ថយអារម្មណ៍ស្រ្ដេសបានយ៉ាងប្រសើរ។ លើសពីនេះ ឪពុកម្ដាយក៏អាចនាំកូនឱ្យជួយធ្វើការងារផ្ទះជាមួយគ្នា ឬបង្រៀនពួកគេពីរបៀបធ្វើកិច្ចការងារទាំងនោះ ដើម្បីបង្កើនភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ។

. ប្រាប់កុមារកុំឱ្យមានភាពភ័យខ្លាច៖ ភារកិច្ចពេលនេះឪពុកម្តាយត្រូវជួយឱ្យកូនមានអារម្មណ៍ល្អ ត្រូវបង្ហាញប្រាប់ពួកគេកុំឱ្យភ័យខ្លាច ព្រោះមានគ្រូពេទ្យ និងបុគ្គលិកជំនាញជាច្រើនរូបកំពុងធ្វើការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។​ កុមារអាចស្វែងយល់ថា មនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងតែរួបរួមគ្នា ហើយកុមារផ្ទាល់ក៏រួមចំណែកក្នុងការប្រយុទ្ធប្រឆាំង។ ដូចនេះឪពុកម្តាយត្រូវប្រាដកថា នឹងមិនប្រាប់ព័ត៌មានណាមួយក្នុងគោលបំណងធ្វើឱ្យកុមារមានការភ័យខ្លាចឡើយ។

. ជជែកអំពីការថែទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់កុមារ៖ ម្តាយឪពុកត្រូវជជែកបញ្ហានេះជាមួយមនុស្សដែលទុកចិត្តបានអំពីកង្វល់នានាកើតមានចំពោះកូន។ ការធ្វើបែបនេះអាចស្វែងរកជំនួយធ្វើឱ្យស្ថានភាពល្អជាងមុន។ ការស្វែងរកអ្នកជំនាញដើម្បីប្រឹក្សាអំពីការថែទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយកុមារ អាចជួយឱ្យឪពុកម្ដាយកាន់តែទទួលបានចំណេះដឹងល្អៗបន្ថែមទៀតសម្រាប់ថែទាំកូន។

រូបភាពដោយ UNICEF Cambodia

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...