ស្ថាបនិក Telegram ក្លាយជាបុគ្គលមានទ្រព្យសម្បត្ដិតម្លៃ ១៧.២ពាន់លានដុល្លារក្នុងរយៈពេលខ្លី

បច្ចុប្បន្នបណ្តាញសង្គម Telegram កំ​ពុងក្លាយកម្មវិធីទំនាក់ទំនងដ៏ពេញនិយមជាប់ចំណាត់ថ្នាក់លេខ១១ មានអ្នកប្រើប្រាស់ប្រមាណជាង ៥​០​​០លាន​នាក់ជារៀងរាល់ថ្ងៃ​ទូទាំ​ង​​ស​កលលោក។ លោក Pavel Valerievich Durov ជនជាតិរុស្ស៊ីជាស្ថាបនិកនៃបណ្តាញសង្គមល្បីឈ្មោះមួយនេះ ត្រូវ​បាន​សា​ធា​រ​ណជន​ចាត់ទុកជាមហាសេដ្ឋី​មានទ្រព្យសម្បត្ដិសរុបរហូតទៅដល់ ១៧.២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Bloomberg ។

លោក Pavel Valerievich Durov កើតនៅថ្ងៃទី១០ ខែតុលាឆ្នាំ១៩៨៤ នៅក្នុងទីក្រុង St.Petersburg និងបានទៅរស់នៅក្នុងទីក្រុង Turin ប្រទេសអ៊ីតាលីជាកទីន្លែងដែលឪពុករបស់លោកធ្វើការ និងបានវិលត្រឡប់ទៅប្រទេសរុស្សីវិញនៅអាយុដប់ប្រាំពីរឆ្នាំ។ លោកបានរៀនសរសេរកូ​ដ​តាំង​ពីក្មេងមកម្ល៉េះ​ដោយមា​ន​​បងប្រុសឈ្មោះ​ Nikolai Durov ជាអ្នកបង្រៀន។ ឪពុករបស់លោក Pavel Durov ជាបណ្ឌិតផ្នែកភាសាបុរាណ (Philology) ធ្វើការនៅប្រទេសអ៊ីតាលី។

អាយុដប់មួយឆ្នាំកុមារ Pavel Durov បានបង្កើតហ្គេមវីដេអូមួយដោយប្រើយុទ្ធសាស្ត្រមានឈ្មោះថា Lao Unit។ ក្រោយមកបងប្អូនទាំងពីរបានបង្កើត VKontakte ឬហៅកាត់ខ្លីថា VK ដែលជាបណ្តាញសង្គមពេញនិយមនៅក្នុងប្រទេសរុស្ស៊ី។ បណ្តាញសង្គមមួយនេះ​ទទួលបានជោគជ័យនិង​ទាក់ទាញអ្នកប្រើប្រាស់​រាប់​លាន​នាក់យ៉ាងឆាប់រហ័ស ហើយក្លាយជាបណ្តាញសង្គមធំជាងគេនៅក្នុងប្រទេសរុស្ស៊ី។ ក៏ប៉ុន្តែ VK ចាប់ផ្តើមមានបញ្ហាជាមួយរដ្ឋាភិបាលរុស្ស៊ីចាប់ពីឆ្នាំ២០១១ ព្រោះវាបានក្លាយជាទីកន្លែងសម្រាប់អ្នកប្រើប្រាស់រិះគន់រដ្ឋាភិបាល។

លោក Pavel Durov ចូលរួមក្នុងវេទិកាសាធារណៈនិយាយពីកម្មវិធី Vkontakte ។

ក្រោយមកភាគហ៊ុនភាគច្រើនរបស់ VKontakte ត្រូវបានប្រមូលទិញយកដោយក្រុមហ៊ុនវិនិយោគិន Mail.ru ដែលជាក្រុមហ៊ុនមានទំនាក់ទំនងជិតស្និតជាមួយវិមានក្រឹមឡាំង ។ លោក Pavel Durov បានបាត់បង់សិទ្ធិ​អំណាចក្នុងការគ្រប់គ្រង VK បន្តិចម្ដងៗរហូតដល់គាត់ត្រូវលក់ភាគហ៊ុនគាត់ទាំងអស់ក្នុងតម្លៃប្រមាណបីរយលានដុល្លារ ហើយគេចខ្លួន​ចេញពីប្រទេសរុស្ស៊ីក្រោយមានទំនាស់កាន់តែខ្លាំងជាមួយរដ្ឋាភិបាលរុស្ស៊ី។

លោក Pavel Durov និងបងប្រុសលោករួមជាមួយបុគ្គលិក VKontakte មួយចំនួនបានទៅរស់នៅទីក្រុង New York ចាប់ផ្តើមបង្កើតកម្មវិធីផ្ញើរសារ Telegram ចាប់តាំងពីចុងឆ្នាំ២០១២ និងចេញជារូបរាងនៅខែសីហាឆ្នាំ២០១៣ ហើយបានក្លាយជាកម្មវិធីផ្ញើសារដ៏ល្បីមួយដែលមានអ្នកប្រើប្រាស់ជាង៥០០លាននាក់ជុំវិញពិភពលោក។

រយៈពេលប្រាំបីឆ្នាំគិត​មក​ត្រឹមឆ្នាំ២០២១ បុរសវ័យសាមសិបប្រាំមួយឆ្នាំរូបនេះ ទទួលជោគ​ជ័យ​យ៉ាង​ខ្លាំង​​លើ​ការងារអភិវឌ្ឍន៍បច្ចេកវិទ្យាតេឡេក្រាម។ លោក Pavel Durov កំពុងវិនិយោគលុយរហូតដល់ទៅ ១.៧ពាន់លានដុល្លារដើម្បីបង្កើត Telegram Open Network ដែលជាមុខងារបន្ថែមពីលើ Telegram ដោយបញ្ចូលជាមួយនឹងមុខងារចាយលុយតាមរយៈអនឡាញ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...