The Enknow ទំព័រហ្វេសប៊ុកចែករំលែកមាតិកាចំណេះដឹងពីអវកាស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

ភ្នំពេញ៖ យុវនិស្សិតមួយក្រុមរួមគ្នាបង្កើតមាតិកាលើបណ្តាញសង្គមហ្វេសប៊ុកនិយាយពីអវកាស វិទ្យាសាស្រ្ត និងចំណេះដឹងទូទៅប្លែកៗក្នុងពិភពលោក បំណងផ្សព្វ​ផ្សា​យ​​និង​ចែក​រំលែកទៅកាន់ប្រជាជនកម្ពុជាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា The Enknow ។ ក្រុមនិស្សិតឆ្នាំទីពីរផ្នែកវិស្វកម្មសេនេទិចនៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យបង្កើតបណ្ដាញសង្គមនេះឡើងនៅក្នុងឆ្នាំ២០២១ កំពុងទទួលបានការគាំទ្រពីអ្នកទស្សនា។

ក្រុមការងារ The Enknow កំពុងផលិតវីដេអូសម្រាប់ចែករំលែកលើបណ្តាញសង្គម។

កញ្ញា ជុំ ស្រីណេ អ្នកគ្រប់គ្រងគម្រោងមាតិកា The Enknow បាននិយាយថា មាតិកាសំខាន់ៗកំពុងផ្សព្វផ្សាយនិយាយពីប្រវត្តិសាស្ត្រ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងអវកាស ដែលជាប្រភេទចំណេះដឹងទូទៅមានប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ។

“The Enknow ចង់ចែករំលែកចំណេះដឹងទៅកាន់យុវជន និងសាធារណជនឱ្យក្រឡេកលើហេតុការណ៍ផ្សេងៗនៅជុំវិញពិភពលោក ដែលគ្រប់គ្នាមិនសូវបានដឹង​ វាជាការបណ្ដុំគំនិតច្នៃប្រឌិដ្ឋ និងបច្ចេកវិទ្យាគួរចាប់អារម្មណ៍”

កញ្ញា ជុំ ស្រីណេ អ្នកគ្រប់គ្រង់គម្រោងមាតិកា The Enknow

កញ្ញា ធី មួយហ៊ាង សមាជិកក្រុមផលិតបាននិយាយថា ដើម្បីផលិតមាតិកាផ្សព្វផ្សាយឱ្យបានល្អត្រូវចំណាយពេលវេលាច្រើន បែងចែកពេលវេលាសិក្សាឱ្យបានត្រឹមត្រូវ។ និស្សិតរូបនេះបន្ថែមថា សមាជិកចូលរួមទាំងអស់មានគោលដៅតែមួយធ្វើកិច្ចការក្នុងបុព្វហេតុចែករំលែកចំណេះដឹងទៅកាន់យុវជន។ សមាជិកទាំងអស់​សាមគ្គីគ្នាបានល្អ និងមានទំនួលខុសត្រូវលើកិច្ចរៀងៗខ្លួន។

ចំណែកកញ្ញា កៅ កញ្ចនា ទទួលបន្ទុកការងារផ្នែកទីផ្សារនៃមាតិកា The Enknow ក៏បាននិយាយដែរថា សមាជិកម្នាក់ៗ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ព្យាយាមសិក្សាស្រាវជ្រាវ និងស្វែងយល់​ស៊ីជម្រៅពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ កញ្ញាជឿជាក់ថាយុវជនខ្មែរ​នឹងអាចរៀនបន្ថែមតាមរយៈមាតិកាទាំងនេះ។

គួរបញ្ជាក់ថា The Enknow មានសមាជិកដប់មួយនាក់ដោយម្នាក់ៗមានតួនាទីផ្សេងៗគ្នា។ កន្លងមកមាតិកានេះ បានផ្សព្វផ្សាយវីដេអូមួយចំនួនដូចជា តើលោក Elon Musk ជាអ្នកណា? ហេតុអ្វីបានជាពណ៌ខៀវជាពណ៌ដែលកម្រនៅក្នុងធម្មជាតិ? តើអ្នកដឹងអ្វីខ្លះពីភពអង្គារ? និងមានវីដេអូជាច្រើនទៀតសុទ្ធតែទទួលបានការគាំទ្រ និងកោតសរសើរពីអ្នកទស្សនា៕  


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...