ជីវិតតស៊ូរបស់លោក Sander បុរសចុងភៅឆ្នើមជាស្ថាបនិក KFC ដ៏ល្បីល្បាញ

ម៉ាកនៃយីហោសាច់មាន់បំពងដ៏ល្បីល្បាញរបស់អាមេរិកឈ្មោះ KFC មានប្រវត្តិជាច្រើទសវត្សនិងកំពុងចរាចរណ៍អាជីវកម្មរបស់ខ្លួននៅតាមបណ្តាប្រទេសនានាលើសាកលលោក។ លោក Sander ជាចុងភៅចំណាននិងជាស្ថាបនិករបស់ KFC ដ៏ល្បីល្បាញនេះ ហើយរូបរបស់លោកត្រូវបានប្រើជានិមិត្តសញ្ញានៃក្រុមហ៊ុន។ ពាក្យ KFC មកពីពាក្យពេញជាភាសាអង់គ្លេសថា Kentucky Fried Chicken ។ ខាងក្រោមនេះជាដំណើរជីវិតតស៊ូមួយចំនួនរបស់បុរសមានកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកអាហារ Fast Food នៅលើពិភពលោក Sander ។

ស្លាកសញ្ញាមានរូបបុរសពុកចង្កាពាក់អាវធំពណ៌សនិងចងក្រវ៉ាត់ជាមួយអក្សរ KFC ជារូបរបស់លោក Colonel Harland Sander បានប្រើ​ប្រាស់​នៅរវាងឆ្នាំ២០១០ សាមសិបឆ្នាំក្រោយលោកទទួលមរណៈភាព។ លោកកើតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៨៩០ នៅក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក និងស្លាប់នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨០។

លោក Colonel Harland Sander បានបើកហាងលើកដំបូងនៅក្នុងឆ្នាំ១៩៣០ នៅស្ថានីយប្រេងឥន្ធនៈ​មួយកន្លែងស្ថិតនៅទីក្រុង Corbin នៃរដ្ឋ Kentucky ហើយគ្រានោះភាគច្រើនអតិថិជនរបស់គាត់ជាអ្នកបើកបររថយន្តដឹកទំនិញ។ លោកចូលចិត្តប្រើរូបមន្តចម្អិនអាហារដែលម្តាយលោកបានបង្រៀន។ ក្រោយមកលោក Sander ទទួលបានរហ្សសនាមជាចុងភៅឆ្នើមម្នាក់ ព្រមទាំងមានឱកាសបើកភោជនីយដ្ឋាននៅក្បែរស្ថានីយប្រេងឥន្ធនៈរបស់លោកឈ្មោះថា The Harland Sanders Court and Cafe ។

លោកធ្លាប់ប្រើកាំភ្លើងបាញ់ទៅលើគូប្រកួតរកស៊ីរបស់គាត់ម្នាក់ឱ្យរងរបួសធ្ងន់ដោយសារតែបុរសម្នាក់នោះព្យាយាមរៀបចំផែនការទីផ្សារស្រដៀងនឹងអាជីវកម្មរបស់លោក ព្រមទាំងប៉ះពាល់ដល់​អាជីវកម្មលោកយ៉ាងខ្លាំង។ គេចាំបានថាលោក Sander ធ្លាប់ព្រមានបុរសនោះពីរដងកុំឱ្យធ្វើបែបនេះ​ ប៉ុន្តែគាត់មិនព្រមស្តាប់ឡើយ​។

មុនពេលជោគជ័យក្នុងអាជីវកម្មលក់មាន់បំពងក្នុងវ័យ​ហុកសិបឆ្នាំ លោក Sander បានធ្វើការងារច្រើនប្រភេទស្ទើររាប់ភ្លេច។ លោកធ្លាប់មានប្រវត្តិសិក្សាផ្នែកមុខវិជ្ជាច្បាប់ ក៏ប៉ុន្តែមិនបានធ្វើជាប់លាប់ក្នុងការងារច្បាប់ឡើយ។ ជីវិតជួបរឿងជាច្រើនមានគ្រាមួយលោកក៏ធ្លាប់ជាអ្នកធ្វើការជួយសម្រា​ល​កូនឱ្យគេផងដែរ។  

ហាង KFC លើកដំបូងបើកនៅតំបន់ Utah ក្នុងឆ្នាំ១៩៥២ និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាហាងលក់ម្ហូបអាហារបែបលឿនរហ័សឬ Fast Food ក្នុងពេលដែលលោកមានអាយុ ៦៥ឆ្នាំទៅហើយ។ នៅឆ្នាំ១៩៦៣ រូបមន្តបំពងសាច់មាន់របស់លោក Sander ត្រូវបានលក់សិទ្ធិអាជីវកម្មឱ្យទៅភោជនីយដ្ឋានច្រើនជាង នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា។

ប៉ុន្តែរឿងរ៉ាវក្រោយមកក្នុងឆ្នាំ១៩៦៨ លោក Sander បានដាក់ពាក្យប្តឹងទារសំណងប្រមាណ ១២២លានដុល្លារពីក្រុមហ៊ុនទាំងនេះវិញ ប៉ុន្តែជាលទ្ធផលលោក ទទួល​បានប្រាក់សំណងត្រឹមតែ ១លានដុល្លារប៉ុណ្ណោះ ព្រមទាំងរូបមន្តចម្អិនសាច់មាន់របស់គាត់។ លោក Sander បានផ្លាស់ទៅរស់នៅក្នុងប្រទេសកាណាដារហូតដល់​លោកបានទទួលមរណភាពក្នុងឆ្នាំ១៩៨០។

ទន្ទឹមនឹងភាពជោគជ័យដែលលោក Sander មានរឿងរ៉ាវបរាជ័យជាច្រើនរាប់ទាំងមុខរបរ និងរឿងរ៉ាវជីវិតផ្ទាល់ខ្លួន។ ក៏ប៉ុន្តែមានមេរៀនមួយរបស់លោក Sander បានចែករំលែកទៅកាន់អ្នកគាំទ្ររបស់គាត់អនុវត្តក្នុងដំណើរជីវិត គឺឃ្លាថា

“មិនថាអ្នកដួលប៉ុន្មានដងឡើយ កុំអនុញ្ញាតឱ្យរឿងទាំងនោះមកបង្អាក់ដំណើរទៅអនាគត ហើ​យ​អ​តីតគ្រាន់តែជាអតីតតែប៉ុណ្ណោះ”

គួររំលឹកថា កាលពីឆ្នាំ១៩០៦ លោក Sander ធ្លាប់បានចូលបម្រើការងារជាកងយោធាអាមេរិក និងបានបញ្ចូនទៅដល់ប្រទេសគុយបា ដើម្បីប្រតិបត្តិការការងាររបស់ខ្លួន ប៉ុន្តែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ក្រោយមកលោកបានចាប់ផ្តើមប្រើជីវិតជាចុងភៅចម្អិនម្ហូប និងបានកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងសាកលលោកតាមរយៈការខិតខំប្រឹងប្រែងលើជំនាញនិងមុខរបរដែលខ្លួនស្រឡាញ់៕

ប្រែសម្រួលដោយ : ស៊ុនលី


ព្រឹត្តិការណ៍, អប់រំកុមារតូច

បទពិសោធន៍ឪពុកម្ដាយ ៖ រៀបចំបណ្ណាល័យនៅផ្ទះរួមចំណែកបណ្ដុះទម្លាប់អានរបស់កូន

បណ្ណាល័យនៅផ្ទះ ពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ បង្កើតបរិយាកាសរីករាយឱ្យកូនៗចូលចិត្តអាន និងចង់រៀនតាំងពីតូច។ ទន្ទឹមគ្នានេះ អ្នកស្រី ចាន់ ភ័ត្រា ជានាយិការង នៃអនុវិទ្យាល័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ​ប្រកាស​ពីតម្រូវការ​កម្លាំងពលកម្មជាង៤ម៉ឺន៧ពាន់កន្លែង សម្រាប់វិស័យចំនួន៣

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និង​កសិកម្ម។
ជំនាញ, ព្រឹត្តិការណ៍

លោក គឹម សុរ៉ន ចាប់ជំនាញកុំព្យូទ័រ និងរចនាក្រាហ្វិក ក្នុងមហិច្ឆតាចែករំលែកចំណេះដឹងបន្តដល់កុមារនៅសហគមន៍

ជំនាញកុំព្យូទ័រ ឬ ការសិក្សាពីផ្សេងៗរបស់កុំព្យូទ័រជាតម្រូវចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ …
ចំណេះជីវិត, ព្រឹត្តិការណ៍

មតិកែលម្អ គឺជាមូលដ្ឋានគ្រឹះ នៃការពង្រឹងសមត្ថភាពត្រិះរិះពិចារណា (Critical thinking)

មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល…
ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..