ក្រសួងអប់រំដាក់ឱ្យដំណើរការសាកល្បងគេហទំព័រ “ទូរសិក្សា” ដើម្បីគាំទ្រដំណើរការរៀន និងបង្រៀនលក្ខណៈជាបណ្តុំ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ពី​ការ​ដាក់ដំណើរការសាកល្បងគេហទំព័រ www.duraseksa.com សម្រាប់គាំទ្របន្ថែមដល់ការរៀន និងបង្រៀនជាលក្ខណៈបណ្ដុំ ក្នុងបរិការណ៍ នៃការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។

តាមការបញ្ជាក់របស់ក្រសួងអប់រំ គេហទំព័រ www.duraseksa.com គឺជាគេហទំព័របន្ថែមថ្មីមួយទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយ​មានបញ្ចូលវីដេអូនៃការបង្រៀនគ្រប់មេរៀន និងគ្រប់មុខវិជ្ជា សម្រាប់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។

លើសពីនេះ វីដេអូនៃការបង្រៀនទាំងអស់ត្រូវបានផលិតឡើងដោយនាយកដ្ឋានអប់រំកុមារតូច នាយកដ្ឋានបឋមសិក្សា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងកម្មវិធីសាលារៀនជំនាន់ថ្មី ព្រមទាំងមានកិច្ចសម្របសម្រួលពីមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងពីចម្ងាយ ។

លើសពីនេះទៀត គេហទំព័រក៏បានបញ្ជូលវីដេអូឯកសារ និងវីដេអូ នៃការបង្រៀនសម្រាប់ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឍយុវជន ការបណ្តុះបណ្តាលគ្រូ និងមាតិកាឌីជីថលមួយចំនួនទៀត ។

ជាមួយ​គ្នានេះ ក្រសួងអប់រំក៏លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ ចុះឈ្មោះជាសមាជិកជាមួយគេហទំព័រ “ទូរសិក្សា” www.duraseksa.com នេះ និងចំណាយពេលរៀនដោយការទស្សនាវីដេអូ នៃការបង្រៀនតាមមេរៀន តាមមុខវិជ្ជានីមួយៗ និងកម្រិតថ្នាក់មុនពេលចូលរៀនជាបណ្ដុំ ។

សូមជម្រាបដែរថា នៅ​លើ​គេហទំព័រ “ទូរសិក្សា” www.duraseksa.com មានលក្ខណៈសំខាន់ៗចំនួនបី រួមមាន ទី១. បញ្ជូលមេរៀន និងមុខវិជ្ជាដែល​រៀបរៀងដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែករំលែកឱ្យសិស្សានុសិស្សទាំងអស់អាចសិក្សាបានគ្រប់ទីកន្លែង, ទី២. មេរៀនតាមសាលាច្រើនជាង៣០ ត្រូវ​បានបង្ហោះមកកាន់គេហទំព័រមួយនេះ និង ទី៣. មេរៀនផ្សាយផ្ទាល់ ដែលសិស្សានុសិស្សអាចរៀនខណៈកំពុងផ្សាយផ្ទាល់ដោយលោកគ្រូ អ្នកគ្រូ ទៅតាមតម្រូវការរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...