ក្រសួងអប់រំសម្រេចផ្អាកដំណើរការថ្នាក់រៀន១៤ថ្ងៃតាមគ្រឹះស្ថានសិក្សាចំនួន៥ នៅរាជធានីភ្នំពេញ

ភ្នំពេញ- ក្រសួងអប់រំ យុវជន​ និងកីឡា សម្រេចផ្អាកដំណើរការថ្នាក់រៀនជាបណ្តោះអាសន្ន ១៤ ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ តាមគ្រឹះស្ថានសិក្សាចំនួន៥ នៅរាជធានីភ្នំពេញ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ។

តាមសេចក្ដីជូនដំណឹង ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សា ១៤ ថ្ងៃនិងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់រួមមាន ១. វិទ្យាល័យ ហ៊ុនសែន ពញាពន់ (ថ្នាក់ 9B) ២. វិទ្យាល័យបឹងប្រីយ៍ (ថ្នាក់ 12AI, 9CI, 9DI) ៣. វិទ្យាល័យបឹងធំ (ថ្នាក់ 7A2) ៤. វិទ្យាល័យវត្តភ្នំ (ថ្នាក់ 9H2, 9D2, 9B2, 9Bl, Hz, acc2, I2C, I2B2, T2H2) ៥ វិទ្យាល័យវត្តកោះ (ថ្នាក់ 7F) ។

ក្រសួងអប់រំបញ្ជាក់ថា ការផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សា ១៤ ថ្ងៃនិងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ យោងតាមរបាយការណ៍ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១១ របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។

ក្រសួងអប់រំបញ្ជាក់បន្ថែមថា ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវអនុវត្តដូចជា ១. រឹតត្បិតការចេញលេង បន្តពាក់ម៉ាស និងលាងដៃជាប្រចាំ ២.មិនអនុញ្ញាតឱ្យមានការទាក់ទងពីសិស្សថ្នាក់មួយទៅថ្នាក់មួយទៀត និង៣. មិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំក្រៅពីការសិក្សាក្នុងសាលារៀន ។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញបានប្រកាសថា គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១។ ទន្ទឹមគ្នានេះដែរគ្រឹះស្ថានសិក្សាទាំងអស់ត្រូវបំពេញលក្ខន្តិកៈរបស់ក្រសួងសុខាភិបាល គោលការណ៍សុវត្ថិភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងធានាថាមិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...