រូបភាពស្លឹកឈើជ្រុះ

សុភាសិត​ “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” អាចមិនពិតនៅក្នុងផ្នត់គំនិតយុជនខ្មែរ

ភ្នំពេញ៖ មនុស្សគ្រប់រូប​រមែងកើតចេញពីសង្គមគ្រួសារដែលមានស្ថានភាពជីវភាពខុសៗគ្នា។ ទោះបីជីវភាពមានឬក្រ កូននៅក្នុងគ្រួសារតែងទទួលបានផ្នត់គំនិត គំរូភាព ទស្សនៈអប់រំ រួមទាំងឥរិយាបថរស់នៅផ្សេងៗបន្តពីមួយជំនាន់ទៅមួយជំនាន់ជានិច្ច។ តាមរយៈឥទ្ធិពលនេះបានបង្កើតសុភាសិតមួយ

“ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់”

សម្គាល់លើអត្តចរឹករបស់មនុស្ស។ ប៉ុន្តែសុភាសិតនេះ អាចនឹងមិនមានន័យពិតទាំងស្រុងឡើយនៅក្នុងផ្នត់គំនិតយុវជនខ្មែរនាពេលបច្ចុប្បន្ន។ ហេតុផលទំនងដោយសារសង្គមរីកចម្រើនជឿនលឿន បច្ចេកវិទ្យាទំនើបសម្បូរបែប មនុស្សទទួលបានការអប់រំច្រើន ទើបអាចផ្លាស់ប្ដូរផ្នត់គំនិតខុសពីមុន។ នេះជាការយល់ឃើញរបស់យុវជនកំពុងសិក្សាលើមុខជំនាញផ្សេងៗគ្នានៅសាកលវិទ្យាល័យ។

កញ្ញា នង យូឡាយ ជានិស្សិតឆ្នាំទី៤ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា បញ្ញត្តិស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ អាចមិនពិតនៅក្នុងផ្នត់គំនិតយុវជន។

“ខ្ញុំយល់ថាពេលនេះការគិតរបស់យុវវ័យខុសពីផ្នត់គំនិតមនុស្សចាស់ពីមុនត្រង់ថា យើងមានសិទ្ធិជ្រើសរើសធ្វើអ្វីមួយដែលចេញពីចិត្ត យុវជនខិតខំប្រឹងប្រែងធ្វើវាដើម្បីទទួលជោគជ័យ ពេញចិត្តទទួលយកវា។ ប៉ុន្តែបើយើងធ្វើអ្វីដើម្បីបំពេញតាមបំណងគ្រួសារ វាធ្វើឱ្យយើងបាត់បង់អ្វីដែលជាក្ដីស្រមៃផ្ទាល់ខ្លួន”

កញ្ញា នង យូឡាយ

ចំណែក កញ្ញា ញៀន ដាលីន ជានិស្សិតសិក្សាជំនាញគ្រប់គ្រង នៃវិទ្យាស្ថានអភិវឌ្ឍនិស្សិត បាននិយាយថា៖

“ខ្ញុំគិតថាផ្នត់គំនិតយុវជននៅពេលនេះអត់ដូចមុនទេ មិនមែនកូនមិនស្តាប់ម្តាយឪពុកទេ ប៉ុន្តែនៅពេលដែលទទួលបានការអប់រំវាបានផ្លាស់ប្ដូរផ្នត់គំនិតចាស់ៗចេញ ! ពីមុនឪពុកម្ដាយធ្លាប់ប្រើប្រាស់អំពើហិង្សា តែយើងចង់ផ្លាស់ប្ដូរដោយខិតខំរៀនសូត្រ ទទួលបានការអប់រំ នោះនឹងមិនត្រឡប់ទៅធ្វើដូចឪពុកម្ដាយទៀតនោះទេ ព្រោះយើងធ្លាប់ជួបបញ្ហាទាំងនោះ”

កញ្ញា ញៀន ដាលីន

បន្ថែមលើការយល់ឃើញនេះ លោក​ ឱ ប៊ុណ្ណាក់ និស្សិតសិក្សាជំនាញស្ថាបត្យកម្ម នៃសាកលវិទ្យាល័យន័រតុន បាននិយាយថា គ្មាននរណាម្នាក់អាចវាតម្លៃមនុស្សលើប្រភព ឬផ្នត់គំនិតនៅក្នុងគ្រួសារបានឡើយ។ តែផ្ទុយទៅវិញទទួលបានការអប់រំពីក្នុងគ្រួសារ បូកបន្ថែមនឹងការអប់រំថ្មីៗពីសង្គម និងទទួលបានពីការអប់រំនៅសាកលវិទ្យាល័យ ធ្វើឱ្យគុណភាពជីវិតមនុស្សម្នាក់ៗកាន់តែប្រសើរ។

លោក​ ឱ ប៊ុណ្ណាក់

“ ខ្ញុំផ្ទាល់ប៉ារបស់ខ្ញុំចង់ឱ្យខ្ញុំនៅជួយការងាររបស់គាត់ ប៉ុន្តែខ្ញុំមានគំនិតមួយខុសប្លែកពីគាត់ ដោយខ្ញុំចង់រៀនជំនាញស្ថាបត្យកម្ម ហើយខ្ញុំតាំងចិត្តមករៀនដោយខ្លួនឯងដើម្បីសម្រេចក្ដីស្រមៃរបស់ខ្ញុំ។ ទោះជាខ្ញុំរវល់ជាមួយការសិក្សា និងការងាររបស់ខ្ញុំក៏ពិតមែន ខ្ញុំនៅតែអាចជួយការងារប៉ារបស់ខ្ញុំ ព្រមទាំងធ្វើអ្វីដែលបង្ហាញក្ដីស្រឡាញ់ទៅកាន់ក្រុមគ្រួសារ ព្រោះយើងមានហេតុផលសមរម្យ”

លោក​ ឱ ប៊ុណ្ណាក់

ជាការកត់សម្គាល់ បើទោះបីសុភាសិត

“ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់”

អាចមិនពិតនៅក្នុងផ្នត់គំនិតយុជនខ្មែរមួយចំនួនក៏ពិតមែន ប៉ុន្តែកូនដែលប្រព្រឹត្តិល្អក្នុងដំណើរជីវិតតែងទទួលបានការអប់រំតាមបែបវិជ្ជមានពីម្តាយឪពុក។ បើតាមឯកសារស្តីពីការចិញ្ចឹមកូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារី បានបញ្ជាក់ថា ម្តាយឪពុកដែលបានផ្ដល់ភាពកក់ក្ដៅដល់កូន មានប្រាស្រ័យទាក់ទងល្អក្នុងគ្រួសារ ចេះយល់អារម្មណ៍របស់កូន អហិង្សា លើកទឹកចិត្ត និងបង្ហាញផ្លូវកូនដោយត្រឹមត្រូវ នោះកូននឹងចម្លងឥរិយាបថវិជ្ជមានអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ។ ចំណែកកូនរៀនសូត្របានខ្ពង់ខ្ពស់ ក៏មិនគួរមើលងាយឪពុកម្ដាយ ហើយត្រូវគោរពតបស្នងសងគុណឪពុកម្ដាយទើបសមជាកូនកត្តញ្ញូ៕


ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…