អត្ថន័យសិរីបីប្រការរបស់មនុស្សមាននៅនឹងមុខ ទ្រូង និងចុងជើង

សិរីបីប្រការរបស់មនុស្សមាននៅនឹងមុខ នៅនឹងទ្រូង និងនៅនឹងចុងជើង ជាបញ្ញត្តិអប់រំឥរិយាបថវិជ្ជមានផ្ទាល់ខ្លួនក្នុងដំណើរជីវិតប្រចាំថ្ងៃសម្រាប់ពុទ្ធសាសនិកគ្រប់រូប។ អត្ថន័យពិតនៃសិរីទាំងបីប្រការនេះ អាចញ៉ាំងឱ្យមនុស្សប្រព្រឹត្តិអំពើល្អ លើកតម្លៃខ្លួនឯង និងរស់នៅផ្តល់តម្លៃដល់មនុស្សនៅជុំវិញខ្លួន។ សិរីមានន័យថា សេចក្តីល្អគួរឱ្យស្រឡាញ់ សេចក្ដីចម្រើន និងសេចក្ដីសុខ។

រូបភាពតំណាង

អត្ថន័យសិរីនៅនឹងមុខមានន័យថា ពេលព្រឹកមនុស្សត្រូវលុបលាងឱ្យបានស្អាតល្អ។ ការលាងសម្អាតមុខនេះ បានដល់វចីសុចរិតបួនយ៉ាង មិននិយាយកុហក មិននិយាយញុះញង់ចាក់ដោត មិននិយាយទ្រគោះបោះបោក និងមិននិយាយរោយរាយឥតប្រយោជន៍។ កាលបើបុគ្គលប្រកាន់ឥរិយាបថខាងលើបានល្អ នោះនឹងសាងសុភមង្គលរហូតពេញមួយថ្ងៃ។ ស្របគ្នានេះក៏អាចនិយាយបានថា ពេលព្រឹកយកទឹកមកលុបមុខឱ្យស្អាតសំដៅដល់បឋមវ័យមនុស្សដែលត្រូវខិតខំរៀនសូត្រឱ្យអស់អវិជ្ជាទើបមានសិរីប្រាកដសម្រាប់ជីវិត។

ចំណែកអត្ថន័យសិរីនៅនឹងទ្រូង ប្រការសំដៅពេលវេលាថ្ងៃត្រង់ មនុស្សសិរីមាននៅដើមទ្រូងបានដល់មនោសុចរិតទាំងបីយ៉ាង រួមមាន ការមិនសម្លឹងរំពៃទ្រព្យអ្នកដទៃ មិនព្យាបាទអ្នកដទៃ និងប្រកាន់ខ្លួនធ្វើអំពើល្អជានិច្ច។ ពេលថ្ងៃត្រង់មនុស្សយកទឹកមកលាបទ្រូងឱ្យត្រជាក់ បានដល់បុគ្គលស្ថិតក្នុងមជ្ឈិមវ័យត្រូវមានចំណេះវិជ្ជាច្រើនលើសពីបឋមវ័យ ចេះគិតពិចារណា យកចំណេះទៅប្រកបរកស៊ីដោយសុចរិត នោះនឹងមានសិរីសួស្តីនៅក្នុងគ្រួសារ។

ដោយឡែកអត្ថន័យសិរីនៅចុងជើង សំដៅការប្រព្រឹត្តត្រឹមត្រូវដោយកាយសុចរិត មិនសម្លាប់សត្វ មិនលួចទ្រព្យគេ និងមិនប្រព្រឹត្តខុសក្នុងកាម។ ពេលល្ងាចមនុស្សយកទឹកមកលាងជើងមុនចូលដេក។ សិរីពេលនេះអាចសំដៅដល់មនុស្សស្ថិតក្នុងបច្ឆិមវ័យ ដែលពីដើមមកបានដើរជាន់លាមក ឬវត្ថុសៅហ្មងផ្សេងៗតំណាងឱ្យអំពើបាប ប៉ុន្តែត្រូវតែលាងជម្រះឱ្យស្អាតជាមុនសិនទើបចូលដេក បានន័យថា អំពើបាបកម្មកន្លងមកត្រូវតែលាងជម្រះឱ្យបានស្អាតដោយអំពើល្អ ដោយការដាក់ទាន ការរក្សាសីល និងការចម្រើនភាវនាទើបមានសិរីសួស្តីក្នុងជីវិត។ គួរបញ្ជាក់ផងថា ការរក្សាបាននូវវចីសុចរិត មនោសុចរិត និងកាយសុចរិតទាំងបីយ៉ាងខាងលើនេះ បុគ្គលមានឈ្មោះថា អ្នករក្សាសិរីបីប្រការ ឬទទួលបានសិរីសួស្តីបីប្រការ។ សិរីបីប្រការជាគ្រឿងលម្អជីវិតចាំបាច់សម្រាប់មនុស្សគ្រប់រូបគួរយល់ដឹង និងអនុត្តន៍ប្រចាំថ្ងៃដើម្បីទទួលបានសិរីមង្គលពិតប្រាកដក្នុងដំណើរជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...