គណៈកម្មការ ៣រូបនឹងចូលខ្លួនជ្រើសរើសស្នាដៃបកប្រែក្នុងមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៤

ភ្នំពេញ៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបួន ប្រចាំឆ្នាំ២០២១ កំពុងរៀបចំប្រកួតប្រជែងការបកប្រែអក្សរសិល្ប៍ក្រោមប្រធានបទ សិល្បៈនៃការបកប្រែអក្សរសិល្ប៍ ក្នុងបំណងលើកកម្ពស់គុណតម្លៃ សារៈសំខាន់ និងលើកស្ទួយការបកប្រែអក្សរសិល្ប៍ឱ្យទូលំទូលាយ ។ គណៈកម្មការបីរូប រួមមានអ្នកស្រី បេ ពុច លោក ហុក សុទ្ធិ និងកញ្ញា ងួន ស៊ីវងីម ជាអ្នកជ្រើសរើសស្នាដៃបកប្រែអក្សរសិល្ប៍ និងចែករំលែកបទពិសោធន៍ ដើម្បីទុកជាចំណេះដឹងជូនដល់អ្នកកំពុងស្វែងយល់ពីវិស័យបកប្រែអក្សរសិល្ប៍ ។ នេះបើតាមការបញ្ជាក់របស់ អ្នកស្រី សូ ភីណា សហស្ថាបនិកមហោស្រពអក្សរសសីល្ប៍ខ្មែរ ។

គណៈកម្មការទី១ អ្នកស្រី បេ ពុច មានស្រុកកំណើតនៅភូមិព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបានបញ្ជប់បាក់ឌុបនៅឆ្នាំ១៩៩៥ ។ នៅឆ្នាំ២០​០​០​ បញ្ចប់បរិញ្ញាបត្រភាសាបារាំង ។ អ្នកស្រីបានបន្តថ្នាក់បរិញ្ញាបត្ររងផ្នែកជំនាញទាក់ទងនឹងសៀវភៅ « Métiers du livre » ឆ្នាំ២០០៨ នៅសាំងគ្លូ និងបរិញ្ញា​បត្រផ្នែកព័ត៌មានវិទ្យាឆ្នាំ២០០៩ នៅទីក្រុងស្រ្តាសប៊ួ ស្នាដៃបកប្រែផ្នែកអក្សរសិល្ប៍ ។ អ្នកស្រី បេ ពុច ជាអ្នកប្រែអក្សរសិល្ប៍ឯករាជ្យ និងមានស្នាដៃបកប្រែដូចជា «ទឹក និងដី» របស់អ្នកនិពន្ធ SERA  «ដួងកែវ» របស់អ្នកនិពន្ធ Jorge Luis Borges និង «ឆ្នាំថោះ» របស់អ្នកនិពន្ធ Tian ។

គណៈកម្មការទី២ លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ប្រធានសមាគមបណ្ណាល័យកម្ពុជា និងជាអនុប្រធានសមាគមអ្នកបោះពុម្ពផ្សាយកម្ពុជា ។ លោកជាបញ្ញាវន្តមួយរូបដែលបានទទួលការអប់រំពីអក្សរសាស្ត្រ និងអរិយធម៌នៃប្រទេសរុស្សី និងបារាំង ។ ទន្ទឹមនឹងនេះ លោក សុទ្ធិ មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគរុកោសល្យពីប្រទេសរុស្សី និងសញ្ញាបត្រជាន់ខ្ពស់មួយទៀតផ្នែកវិទ្យាសាស្ត្រអប់រំ និងបណ្តុះបណ្តាលពីប្រទេសបារាំង ។

កន្លងមកលោក ហុក សុទ្ធិ បានបកប្រែអក្សរសិល្ប៍ប្រលោមលោកសម្រាប់កុមារ របស់អ្នកនិពន្ធសញ្ចាតិអ៊ីតាលី កាឡូ កូឡូឌី រឿង «ដំណើរផ្សងពេ្រងរបស់ពីណូគីយ៉ូ» និងបានបកប្រែស្នាដៃជីវប្រវត្តិរបស់លោក ហៃ លីអ៊ាង ដែលមាន ចំណងជើងថា «ចករសាត់កាត់ព្យុះកម្ពុជា» ។ លោក សុទ្ធិ បាននិពន្ធសៀវភៅជីវប្រវត្តិផ្ទាល់របស់លោកស្តីពីសម័យខ្មែរក្រហម ដែលមានចំណងជើងថា «សិទ្ធិកុមារភាពដែលត្រូវគេដកហូត» ។

គួររំលឹកថា កាលពីខែមករា ឆ្នាំ២០១៧ រដ្ឋាភិបាលប្រទេសបារាំងបានតែងតាំងលោក ហុក សុទ្ធិ ជាអស្សឬទ្ធិនៃសិល្បៈ និងអក្សរសាស្ត្រ ។ នៅខែធ្នូ ឆ្នាំ២០១៧ ដដែលនោះ លោក សុទ្ធិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាឧត្តមមន្ត្រីថ្នាក់មុន្នីសារភ័ណ្ឌ ។

ចំណែកគណៈកម្មការទី៣ កញ្ញា ងួន ស៊ីវងីម ជាអ្នកនិពន្ធធុរកិច្ច អ្នកនិពន្ធសៀវភៅកុមារ និងអ្នកបកប្រែ ។ កញ្ញា ស៊ីវងីម បានបោះពុម្ពសៀវភៅបីចំណងជើងជាមួយនឹងអង្គការស៊ីប៉ា និងបានបកប្រែប្រលោមលោក និងសៀវភៅអភិវឌ្ឍខ្លួនជាច្រើនចំណងជើងពីភាសាថៃ និងចិន ។ ស្នាដៃបកប្រែចុងក្រោយ គឺការបកប្រែអក្សរសិល្ប៍យុវវ័យពីភាសាចិនដែលមានចំណងជើងថា «ស្វែងរកស្តេចត្រី» ។ បច្ចុប្បន្នកញ្ញា ស៊ីវងីម ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម CMRD Digital ។

គួរបញ្ជាក់ថា បេក្ខជនមានចំណាប់អារម្មណ៍អាចអានសេចក្តីណែនាំ និងផ្ញើស្នាដៃតាមរយៈសារអេឡិកត្រូនិក (អ៊ីម៉ែល) [email protected] ព័ត៌មានបន្ថែមទាក់ទងទូរស័ព្ទលេខ ០១០ ៦០០ ៨៤៨ ។ ការប្រកួតប្រជែងចាប់ទទួលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់ និងប្រកាសលទ្ធផលនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....