អ្នកជំនាញអភិវឌ្ឍនធនធានមនុស្សបីរូប ប្រាប់ពីគន្លឹះជ្រើសរើសការងារឱ្យចំគោលដៅដល់យុវជន

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាអនឡាញស្តីពីគន្លឹះក្នុងការសម្រេចចិត្តជ្រើសរើសការងារក្នុងវិស័យរដ្ឋ ឬឯកជន រៀបចំឡើងដោយក្រុមយុវជន​ស្ម័​គ្រ​​ចិត្ត​ដើម្បី​អភិ​វឌ្ឍ​​​ន៍​សង្គម (YVSD) អ្នកជំនាញអភិវឌ្ឍធនធានមនុស្សបីរូបបានចែករំលែកគន្លឹះសម្រេចចិត្តជ្រើសរើសការងារឱ្យចំគោលដៅ​ដល់យុវជន។ អ្នកជំនាញ​បា​ន​លើ​ក​ឡើងថា យុវជនជ្រើសរើសអាជីពមួយបានត្រឹមត្រូវ អាស្រ័យលើជំនាញ សមត្ថភាព ចំណង់ចំណូលចិត្ត និងអត្តចរិតបុគ្គល។

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា ប្រសិនយុវជនចង់ក្លាយខ្លួនទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមានលុយកាក់ច្រើន ត្រូវទៅធ្វើការងារស្ថាប័នឯកជន ប៉ុន្តែបើចង់បានកិត្តិយសបម្រើព្រះរាជា បម្រើប្រជាពលរដ្ឋ និងធ្វើឱ្យប្រទេសជាតិរុងរឿងថ្លៃថ្នូរឧត្តុង្គឧត្ត​ម​ ត្រូវចូលរួមការងាររាជការ។ លោកបន្តថាគ្មានការងារណាដែលមានតម្លៃខ្លាំងជាងការបម្រើសេចក្ដីល្អជូនសង្គមជាតិឡើយ។

“បើចង់ក្លាយជាអ្នកមានគួរទៅរកស៊ីនៅវិស័យឯកជន បើចង់បានកិត្តិយសធ្វើមន្រ្តីរាជការជីវភាពអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចសង្គម”

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការនិងដឹកជញ្ជូន

ឯកឧត្តម ហឿន សំនៀង បានបន្ថែមទៀតថា ការត្រៀមខ្លួនប្រឡងចូលប្រើការងារក្នុងក្របខណ្ឌរដ្ឋយុវជនត្រូវដឹងច្បាស់ពីវិញ្ញាសារជំនាញ ពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឱ្យខ្លាំង មានចំណេះដឹងទូទៅទូលំទូលាយ ចេះភាសាបរទេសណាមួយ និងត្រូវត្រៀមខ្លួនឱ្យបានល្អរួចជាស្រេច។ យុវជនមិនត្រូវគិតថា ចូលធ្វើការងាររដ្ឋព្រោះចង់បានដំណែងហើយប្រព្រឹត្តអំពើពុករលួយ ចង់បានបុណ្យសក្ដិឋានៈខ្ពស់ខ្ពស់ប្រព្រឹត្តអំពើអាក្រក់នោះឡើយ។

ចំណែក លោក ស៊ាង សុបញ្ញា អគ្គនាយកវិទ្យាសា្ថនអន្តរជាតិកម្ពុជាអាស៊ាន និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា យុវជនមិនត្រូវចំណាយពេលម្ភៃឆ្នាំរបស់ខ្លួនដើរផ្លូវវែងឆ្ងាយខុសហើយត្រូវកែនោះទេ។ យុវជនត្រូវជ្រើសរើសផ្លូវដើរមួយដែលត្រឹមត្រូវទើបឆាប់ទៅដល់គោលដៅទាំង រីក​រា​យ​ និងសុភមង្គលក្នុងជីវិត។

“ឱកាសការងារទាំងអស់មានសម្រាប់តែយុវជនដែលបានត្រៀមទុកជាមុន អ្នកខិតខំប្រឹងប្រែង និងអ្នកមានវិន័យខ្ពស់សម្រាប់ខ្លួនឯង”

លោក ស៊ាង សុបញ្ញា អង្គនាយកវិទ្យាសា្ថនអន្តរជាតិកម្ពុជាអាស៊ាន

លោក ស គីណាល់ អង្គនាយកក្រុមហ៊ុន Aplus Consulting ក៏បានលើកឡើងដែរថា ការសម្រេចចិត្តនិងការត្រៀមខ្លួនបានល្អក្នុងអាជីពទាល់តែ​យុវជនដឹងពីអ្វីដែលខ្លួនចង់បាន យុវជនត្រូវដឹងពីលក្ខណៈសម្បត្តិនៃអាជីព ស្គាល់សមត្ថភាពខ្លួនឯង មានជំនឿលើអាជីព មានក្ដីស្រឡាញ់ មិនរារែក មិនស្ទាក់ស្ទើ និងមានទំនួ​ល​ខុស​ត្រូវខ្ពស់គ្រប់កិច្ចការ។

អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្សរូបនេះ បានបញ្ជាក់ថា យុវជនកម្ពុជាត្រូវជឿជាក់លើខ្លួនឯង ត្រូវមានព័ត៌មានក្នុងដៃឱ្យបានគ្រប់គ្រាន់មុននឹងសម្រេចចិត្ត និ​ង​មិ​ន​ត្រូវបន្ទោសអ្នកដទៃដាច់​ខាត​។ លោកថា ពេលចាប់ផ្ដើមធ្វើអ្វីមួយយុវជនត្រូវមានទំនួលខុសត្រូវចេញពីបេះដូង និងមិនត្រូវស្ដាប់ពាក្យអវិជ្ជមានរបស់អ្នកដ​ទៃ​ច្រើ​ន​ពេកនោះទេ។

គួរបញ្ជាក់ថា សិក្ខាសាលាអនឡាញស្តីពីគន្លឹះសម្រេចចិត្តជ្រើសរើសអាជីពការងារក្នុងវិស័យរដ្ឋនិងឯកជនកាលពីថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ គោលបំណង​​កំណត់គោលដៅអាជីពការងារ ស្វែងយល់ពីអាជីពការងារក្នុងវិស័យរដ្ឋ និងឯកជន ព្រមទាំងបណ្តុះទម្លាប់ឱ្យយុវជនចេះត្រៀមខ្លួនក្នុងអាជីពការងារនាថ្ងៃអនាគតឱ្យបានត្រឹមត្រូវ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។