បំណិនអប់រំ៣ ជំរុញគុណភាពជីវិតសិស្សានុសិស្សឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ យុទ្ធសាស្រ្ដបីសំខាន់ៗក្នុងការអនុវត្តបំណិនជីវិតមានដូចជា កម្មវិធីសិក្សាគោល ការបង្រៀនបំណិនជីវិតតាមមូលដ្ឋាន និងការបង្រៀនបំណិនជីវិតជាក់លាក់ដោយដៃគូអភិវឌ្ឍន៍។ យុទ្ធសាស្ត្រអបរំបំណិនជីវិតទាំងនេះនឹង​ចូលរួមចំណែកលើកស្ទួយសុខមាលភាព និងគុណភាពជីវិតរបស់សិស្សានុសិស្សប្រក​បដោ​យ​ផលិតភាព និង​ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សិស្ស ដែលកំពុងរស់នៅក្នុងយុគសម័យសកលភាវូបនីយកម្ម។ នេះបើតាមឯកសារណែនាំអនុវត្តបំណិនជីវិតតាមមូលដ្ឋានរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សកម្មភាពលើកកម្ពស់អំណានដល់សិក្សានុសិស្សក្នុងថ្នាក់រៀន – រូបភាពដោយអង្គការ Room to Read

ទី១. កម្មវិធីសិក្សាគោល៖ ផ្តោតលើបំណិនមូលដ្ឋានជាផ្នែកមួយនៃដំណើរការបង្រៀននិងរៀន។ បំណិននេះត្រូវបានរៀបចំតាមកម្មវិធីសិក្សាផ្លូវការឱ្យមានការចូលរួមកាន់តែច្រើនពីសកម្មភាពក្រៅថ្នាក់ដែលជាផ្នែកនៃការរុករកនិងស្រាវជ្រាវការពិតជាក់ស្ដែង។

ទី២. ការបង្រៀនបំណិនជីវិតតាមមូលដ្ឋាន៖ បង្ហាញពីតម្រូវការរបស់អ្នកសិក្សាទាំងបំណិនមូលដ្ឋាន (សង្គម) និងបំណិនអាជីព។​ ការអប់រំបំណិនជីវិតតាមមូលដ្ឋានមានពីរគំរូ ​គឺគំរូសង្គម និងគំរូអាជីពងាយ។ គំរូសង្គមផ្តោតលើចំណះដឹងទូទៅ ការយកចិត្តទុកដាក់ដោយផ្អែកទៅលើចំណះដឹងទាក់ទងនឹងសង្គម បំណិនបុរេវិជ្ជាជីវៈ ឥរិយាបថ និងគុណតម្លៃផ្ទាល់ខ្លួន។ ចំណែកគំ​រូអាជីពងាយ ជាបំណិនមូលដ្ឋាន បំណិនបច្ចេកទេស បំណិនគ្រប់គងអាជីវកម្ម និងការងារ។

ទី៣. ការបង្រៀនបំណិនជីវិតជាក់លាក់ដោយដៃគូអភិវឌ្ឍន៍៖ ជាប្រធានបទដោយមានការឯកភាពពីភាគីម្ចាស់ជំនួយ និងអង្គការអន្តរជាតិនានាដូចជា ការអប់រំពីជំងឺអដស៍ គំនិតផ្តួចផ្តើមសហគិនភាព គ្រោះថ្នាក់នៃគ្រប់មីន សុខភាពផ្លូវចិត្ត ការអភិវឌ្ឍបំណិនទុន និងចំណះដឹងហិរញ្ញវត្ថុ។ បទពិសោធកន្លងទៅអ្នកផ្តល់ជំនួយនិងអង្គការអន្តរជាតិមួយចំនួនបាន​ប្រើកម្មវិធីសិក្សាក្រសួង កាលវិភាគបំណិនជីវិតតាមមូលដ្ឋាន និងខ្លះទៀតត្រូវបានបងៀនជាសកម្មភាពកម្មវិធីសិក្សាបន្ថែម។

គួរបញ្ជាក់ថា ការអប់រំបំណិនជីវិតជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍរបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០០៥-២០០៩ និងដំណាក់កាលបន្តបន្ទាប់។  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ញត្តិបំណិនជីវិតតូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីរបស់សិស្សដោយផ្ដោតការយកចិត្តទុកដាក់លើគំរូសង្គមនិងគំរូអាជីពងាយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...