គន្លឹះ ៣យ៉ាងជួយឱ្យសិស្សនិស្សិតជោគជ័យក្នុងការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត

ដោយសារឥទ្ធិកូវីដ-១៩ រយៈពេលជាងពីរឆ្នាំបានបង្ខំឱ្យសិស្សានុសិស្សជាច្រើនលាននាក់ ចាប់ផ្តើម​ប្រើប្រាស់​មធ្យោ​បាយ​សិក្សា​ពី​ចម្ងាយ​តាម​ប្រព័​ន្ធ​អ៊ីនធឺណិត ខណៈពួកគេយល់ថា របៀបសិក្សាថ្មីនេះកំពុងជួបការលំបាក។ តាមការចុះផ្សាយដោយសាកលវិទ្យាល័យ Ohio State បានបញ្ជា​ក់​​ថា សិស្សជាច្រើនរអ៊ូរទាំពីប្រសិទ្ធភាពនៃការ​សិក្សាតាមរយៈអនឡាញ ដោយសិស្សខ្លះលើកឡើងថា បញ្ហាសេវាអ៊ីនធឺណិតមិនល្អ លំបាកបែងចែកពេលវេលា អារម្មណ៍មិនមូល និងពិបាកជាងសិក្សាក្នុងថ្នាក់រៀនជាដើម។ ដើម្បីដោះស្រាយកង្វល់ខាងលើនេះ មានគន្លឹះសំខាន់ៗបីចំណុចជួយសិស្សសិក្សាពីចម្ងាយមានប្រសិទ្ធភាព។

១. រៀបចំកាលវិភាគឱ្យបានល្អ នៅក្នុងវគ្គសិក្សានីមួយៗតែងតែមាន​កាលវិភាល គោលបំណង និង​ចំណងជើងមេរៀនយ៉ាងច្បាស់លាស់។ ហេតុនេះអ្វីដែល​សិស្សគួរធ្វើ ត្រូវពិនិត្យកាលវិភាគសម្រាប់មុខវិជ្ជាទាំងអស់ឱ្យបានល្អិតល្អន់ ហើយបង្កើតជាកាលវិភាគរួមដើម្បីដឹងឱ្យច្បាស់ថាក្នុងខែនីមួយៗ ត្រូវសិក្សាលើមុខវិជ្ជាអ្វីខ្លះ។ ធ្វើបែបនេះអាចឱ្យសិស្សលៃម៉ោងសម្រាប់សិក្សាបានល្អ ធ្វើសកម្មភាពគាំទ្រដល់ការសិក្សា និងមានពេលសម្រាកដោយមិនបារម្ភពីបញ្ហាមេរៀនជាន់ក។

២. រៀបចំ​កន្លែង​រៀន​ឱ្យរៀបរយ ៖ សាលារៀនជាកន្លែងដែលត្រូវបានគេរៀបចំយ៉ាងស្អាតនិងមានផាសុកភាព មាន​បរិយាកាសល្អ ព្រមទាំងបំពាក់សម្ភារៈ ឬបរិក្ខាគាំទ្រឱ្យការសិក្សាកាន់ប្រសើរ តែនៅផ្ទះវិញពេលខ្លះផ្ទុយគ្នាស្រឡះ។ ហេតុនេះ ដើម្បីឱ្យការសិក្សាទទួលបានប្រសិទ្ធភាពខ្ពស់ សិស្សគួររៀបចំកន្លែងរៀនសូត្រឱ្យបានរៀបរយ និងត្រៀមរួចជាស្រេចនូវសម្ភារៈសិក្សាឱ្យដូចជាទិដ្ឋភាពសិក្សានៅសាលា។

ទន្ទឹមគ្នានេះ សិស្សគួរស្វែងរកកន្លែងមានផាសុកភាពល្អដើម្បីរៀន ហើយត្រៀមខ្លួនឱ្យបានយ៉ាងហោចណាស់ ១០នាទីត្រួតពិនិត្យសេវាអ៊ីនធឺណិត រៀបចំសម្ភារៈសិក្សា និងឧបករណ៍អេឡិចត្រូនិក​ដើម្បីធានាថាគ្រប់យ៉ាងមិនរអាក់រអួលពេលកំពុងរៀន។

៣. ផ្លាស់ប្តូរ​ទម្លាប់​ថ្មី ៖ បន្ថែមពីលើការរៀបចំកន្លែងសិក្សាឱ្យបានរៀបរយ អ្វីដែលសិស្សគួរធ្វើដើម្បីទទួលបានជោគជ័យក្នុងការសិក្សាគឺផ្លាស់ប្តូរទម្លាប់ និងតាំងចិត្តឱ្យបានខ្ពស់​បើទោះបីជារៀនពីចម្ងាយក៏ដោយ។ សិស្សត្រូវលះបង់ទម្លាប់ខ្ជិលច្រអូស ចូលចិត្តលេងទូរស័ព្ទ​ មើលទូរទស្សន៍ច្រើនពេក ខ្ជះខ្ជាយពេលវេលា និងទម្លាប់រង់ចាំឱ្យអស់។ បន្ទាប់មកគួរចេះរៀបចំវិន័យសម្រាប់ខ្លួនឯង ដោយ​ព្យាយាមរៀនសូត្រឱ្យទៀតម៉ោង អានឱ្យបានច្រើន និងអនុវត្តកិច្ចការសាលាដោយភាពស្មោះត្រង់។ ការធ្វើបែបនេះ អាចជារឿងលំបាកនៅដំណាក់កាលដំបូងៗ តែក្រោយពេលអនុវត្តបានមួយរយៈ សិស្សអាចនឹងមើលឃើញពីប្រសិទ្ធភាពខ្ពស់ចំពោះលទ្ធផលសិក្សា។

គួរបញ្ជាក់ថា ការសិក្សាពីចម្ងាយជាមធ្យោបាយល្អមួយដែលសិស្សអាចបន្តការសិក្សាមិនខាតពេលវេលា និងត្រៀមខ្លួនជាស្រេចសម្រាប់មុខវិជ្ជានីមួយៗ ប្រសិនបើស្ថានភាពវិលទៅរកប្រ​ក្រ​តីភាពរហូតថ្នាក់រៀនបើកទ្វាឡើងវិញ។ មធ្យោបាយសិក្សាពីចម្ងាយអាចឱ្យសិស្សកាត់បន្ថយការចំណាយថវិកាធ្វើដំណើរ រក្សាសុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ  ព្រមទាំងចូលរួម​ទប់​ស្កា​ត់​​ការឆ្លងរីករាលដាលជំងឺផ្លូវ​ដង្ហើមកូវីដ-១៩ មានប្រសិទ្ធភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...