ស្ថាបនិក TikTok បរិច្ចាគលុយជាង ៧៧លានដុល្លារគាំទ្រដល់ការអប់រំក្នុងស្រុកកំណើត

បច្ចេកវិទ្យា៖ ការចេញផ្សាយរបស់កាសែត The Bloomberg នៅសប្តាហ៍នេះបានឱ្យដឹងថា លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន ផលិតកម្មវិធីកម្សាន្តដ៏ល្បីល្បាញ TikTok បានប្រកាសបរិច្ចាគប្រាក់ជាង ៧៧លានដុល្លារក្នុងបុព្វហេតុគាំទ្រមូលនិធិអប់រំមួយនៅស្រុកកំណើតរបស់លោក។ មូលនិធិនេះមានឈ្មោះថា Fangmei Educational Development ស្ថិតនៅក្នុងទីក្រុង Longyan ភាគអាគ្នេយ៍នៃប្រទេសចិន។

លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុនផលិតកម្មវិធីកម្សាន្ត TikTok

ស្ថាបនិកបណ្តាញសង្គម វ័យ៣៨ឆ្នាំរូបនេះបានបញ្ជាក់ថា ថវិការបស់លោកមូលនិធិនឹងយកទៅប្រើប្រាស់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ បច្ចេកវិទ្យា ព្រមទាំងរៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សានុសិស្ស។ លោក Zhang Yiming ផ្តល់មូលនិធិលើកកម្ពស់វិស័យអប់រំក្នុងបំណងជំរុញឱ្យកុមារនិងយុវជនទទួលបានការអប់រំទូលំទូលាយ ខណៈលោកជាមនុស្សចូលចិត្តវិស័យបច្ចេកវិទ្យាតាំងពីកុមារ។ លោកបានក្លាយជាមហាសេដ្ឋីលំដាប់ទី៤នៅក្នុងស្រុកចិនមានទ្រព្យជាង ៤៤ពាន់លានដុល្លារអាមេរិក។

លោក Zhang Yiming កើតនៅថ្ងៃទី១០ ខែមេសាឆ្នាំ១៩៨៣ បច្ចុប្បន្នក្រុមហ៊ុន ByteDance របស់លោកមានតម្លៃរហូតទៅដល់២៥០ ពាន់លានដុល្លារអាមេរិក។ បណ្តាញសង្គម TikTok បានក្លាយជាកម្មវិធីមួយដែលទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់អ៊ីនធឺណេតចាប់តាំងពីឆ្នាំ២០១៦ និងមានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ៥០០លាននាក់ទូទាំងពិភពលោក និងកំពុងប្រកួតប្រជែងប្រជាប្រិយភាពជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Facebook និង Google។ សូមជម្រាបថា កម្មវិធីលើទូរស័ព្ទ TikTok អនុញ្ញាតឱ្យអ្នកប្រើអាចទស្សនាវីដេអូ ថតវីដេអូខ្លីៗលំនាំត្រាប់តាមវីដេអូផ្សេងៗ រួចកែច្នៃដោយលឿនរហ័សតាមគំនិតច្នៃប្រតិដ្ឋផ្សេងៗ ។ កម្មវិធីនេះកំពុងមានប្រជាប្រិយភាពជុំវិញសកលលោក៕ 


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...