គន្លឹះលើកទឹកចិត្តកូនឱ្យសិក្សាមុខវិជ្ជា STEAM មានប្រសិទ្ធភាព

STEAM ជាបណ្តុំមុខវិជ្ជាដូចជា វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) សិល្បៈ (Art) និងគណិតវិទ្យា (Mathematic) សំខាន់​សម្រា​ប់​កា​រ​សិ​ក្សាក្នុងបរិបទនៃការរីកចម្រើនឌីជីថលនាពេលបច្ចុប្បន្ន​ ​និងសម្រាប់ទីផ្សារការងារនាពេលអនាគត។ មុខវិជ្ជាថ្មីនេះសំខាន់សម្រាប់ការសិក្សារបស់កូនដែលម្តាយឪពុកត្រូវមាន​វិធីសាស្ត្រ​លើកទឹកចិត្តឱ្យកូនសិក្សា។ បួនចំណុចខាងក្រោមនេះម្តាយឪពុកអាចជួយលើកទឹកចិត្តកូនឱ្យរីករាយសិក្សាមុខវិជ្ជា STEAM មានប្រសិទ្ធភាព​។

Preschool children in kindergarten sticking with plasticine on classes

. បង្កើតបរិយាកាសរីករាយនៅក្នុងគ្រួសារ ៖​ គ្រាន់តែស្តាប់ក៏ដឹងថាមុខវិជ្ជាពាក់ព័ន្ធនឹង STEAM ទាមទារឱ្យសិស្សយកចិត្តទុកដាក់ ព្រមទាំងចំណាយពេលវេលាច្រើនលើការ​សិ​ក្សា និងអនុវត្តលំហាត់ដែរ។ កូនអាចនឹងធុញសិក្សា ឬស្មុគស្មាញខ្លាំងនៅពេលពួកគេរៀនមេរៀនទាំងនោះ។ ប៉ុន្តែគន្លឹះសំខាន់បំផុតនៅពេលនេះ ម្តាយឪពុកត្រូវចេះលើកទឹកចិត្តកូនតាម​រយៈសកម្មភាពបង្កើតបរិយាកាសរីករាយនៅក្នុងគ្រួសារ ធ្វើម្ហូបអាហារជាមួយគ្នា បង្រៀនកូនឱ្យចេះរចនាអ្វីមួយ មានពេលវេលាជុំគ្នាទស្សនាភាពយន្ត និងអានសៀវភៅជាក្រុម​ជាដើម។

. អនុញ្ញាតឱ្យកូនជាអ្នកដឹកនាំ ៖​ ហេតុអ្វីគិតថាកូនមិនអាចក្លាយជាអ្នកដឹកនាំបាន? ម្តាយឪពុកត្រូវបង្កើ​តសាច់រឿង ឬសកម្មភាពបំផុសដល់កូនឱ្យក្លាយជាតួអង្គម្នាក់អាចសម្រេច​ចិ​ត្ត​ក្នុ​ងរឿងមួយបានដោយខ្លួនឯង។ អាចសួរសំណួរទៅកាន់ពួកគេថា តើកូននឹងសម្រេចចិត្តដូចម្តេចប្រសិនបើជួបបញ្ហានេះ? តើកូនអាចធ្វើអ្វីបានខ្លើះ ដើម្បីដោះស្រាយបញ្ហាចំពោះ​មុ​ខ​? តើកូនត្រូវការនរណាខ្លះចូលរួមដើម្បីឱ្យដំណើរការកិច្ចការរបស់កូនសម្រេចដូចបំណង? ប្រសិនបើកូនចំណាយអស់ប៉ុណ្ណឹង តើមានឱកាសចំណេញដែរឬទេ? ទាំងនេះជាសំណួរបំ​ផុ​ស​​ទៅកូន ដើម្បីជំរុញឱ្យពួកគេគិតពិចារណា និងធ្វើឱ្យខួរក្បាលដំណើរការសកម្ម ព្រមទាំងមានទំនួលខុសត្រូវខ្ពស់។ ​​

Retro school accessories with math problem on old chalkboard. Back to school concept

. ជំរុញកូនឱ្យចូលរួមកម្មវិធី STEAM ឬវេទិកាពាក់ព័ន្ធ ៖ ​វេទិកាសាធារណៈពាក់ព័ន្ធនឹងមុខវិជ្ជា STEAM មានហូរហែរបើទោះបីធ្វើតាមអនឡាញ ឬរៀបចំដោយផ្ទាល់ ដោយសារជំ​នា​ញទាំងនេះកំពុងមានប្រជាប្រិយភាពនិងយកចិត្តទុកដាក់យ៉ាងខ្លាំងពីស្ថាប័នពាក់ព័ន្ធ។ វេទិកានិយាយពីវិទ្យាសាស្ត្របរិស្ថាន វេទិកានិយាយពីកូដ វេទិកានិយាយពីបដិវត្តន៍ឧស្សាហកម្ម​៤.០ ទំនើបកម្មនៃបច្ចេកវិទ្យា ឬបទបង្ហាញពីរបកគំហើញផ្សេងៗ សុទ្ធសឹងជាឱកាសដែលអាចជំរុញកូនឱ្យចូលរួមភ្ជាប់ខ្លួនទៅនឹងមុខវិជ្ជា STEAM កាន់តែប្រសើរ។

. រក្សាកម្រិតការយល់ដឹងកូនទៅតាមអាយុ ៖ កូនឆ្លាតនិងរៀនពូកែពីក្មេងម្តាយឪពុកសប្បាយចិត្ត ប៉ុន្តែមិនប្រាកដថាធំឡើងពួកគេអាចរៀនសូត្របានដូចវ័យកុមារដំបូងៗឡើយ។ ទន្ទឹមនឹងបង្រៀន ព្រមទាំងផ្តល់ការអប់រំដល់កូន ម្តាយឪពុកត្រូវចេះរក្សាកម្រិតការយល់ដឹងរបស់កូនតាមអាយុទើបល្អប្រសើរ។ មើលទៅតាមវ័យនិងការលូតលាស់សមត្ថភាពខួរក្បាល​របស់កូន កុំបង្ខំដាក់ចំណេះដឹងខ្លាំងពេក ក៏កុំទម្លាប់ទំរើសបណ្តោយឱ្យពួកគេខ្ជះខ្ជាយពេលវេលាខ្លាំងពេកដែរ។ ព្យាយាមបង្រៀនកូនទៅតាមកម្រិតនៃអាយុរបស់ពួកគេរហូតដល់ពេលពេញវ័យ ព្រមទាំងបណ្តុះនិងមើលលើឧបនិស្ស័យរបស់កូន និងជំរុញលើកទឹកចិត្តកូនស្របតាមចំណូលចិត្តរបស់ពួកគេ៕

Mother with children sitting at the table and doing homework. The child learns at home. Home schooling. Space for text.