ក្លាយជាអ្នកដឹកនាំឆ្នើមដំបូងបំផុតត្រូវប្រកាន់គោលការណ៍វិជ្ជមាន ៤ចំណុចសម្រាប់ខ្លួនឯង

ភ្នំពេញ៖ អ្នកដឹកនាំជាបុគ្គលដែលមានសមត្ថភាពជំរុញអ្នកដទៃធ្វើកិច្ចការឱ្យសម្រេចតាមគោលដៅរួម ហើយលទ្ធផលនៃជោគជ័យកាន់តែច្រើនជាភស្តុតាងបង្ហាញថាភាពជាអ្នកដឹកនាំកាន់តែមានប្រសិទ្ធភាព។ ជុំវិញទិដ្ឋភាពនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញគោលការណ៍បួនចំណុចសំខាន់ៗ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំឆ្នើម។

ឯកឧត្តម ណាត ប៉ុនរឿន

១. បុគ្គលគោរពពេលវេលា៖ ក្នុងនាមជាអ្នកដឹកនាំឆ្នើមភារៈដំបូងបំផុតត្រូវស្មោះត្រង់ជាមួយពេលវេលាផ្ទាល់ខ្លួន និងពេលវេលាសម្រាប់អ្នកដទៃ។ ទម្លាប់យឺតយ៉ាវមិនឱ្យតម្លៃទៅលើពេលវេលាភាព បង្ហាញថាភាពជាអ្នកដឹកនាំរបស់អ្នកក៏ចុះតម្លៃតាមនោះដែរ។

២. បុគ្គលមានឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់ ៖ អ្នកដឹកនាំគ្រប់រូបត្រូវរក្សាភាពថ្លៃថ្លូររបស់ខ្លួនឱ្យបានល្អប្រសើរ មានឥរិយាបថទន់ភ្លន់ តែត្រូវច្បាស់លាស់នៅក្នុងកិច្ចការងារប្រកដដោយភាពម៉ឹងម៉ាត់។

៣. រៀនស្ដាប់ រៀនគិត រៀនកត់ រៀនសួរ រៀនឆ្លើយ និងរៀននិយាយ៖ អ្នកដឹកនាំត្រូវចេះបត់បែន និងអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងជានិច្ច។ អ្នកដឹកនាំត្រូវចេះស្ដាប់ ពិចារណាដើម្បីកត់ត្រាទុកសម្រាប់បង្កើតនូវចម្ងល់នានា ហើយត្រូវចេះឆ្លើយតប និងនិយាយអ្វីដែលមានភាពច្បាស់លាស់និងត្រឹមត្រូវ។

៤. រៀនធ្វើឱ្យសង្គមទទួលស្គាល់និងសង្គមត្រូវការ ៖ ត្រូវក្រេបយក ចំណេះដឹងបែបណាតាមរយៈការរៀនសូត្រឱ្យបានត្រឹមត្រូវ ហើយធ្វើខ្លួនឱ្យសង្គមទទួលស្គាល់។ ជាក់ស្តែងការទទួលស្គាល់សមត្ថភាពពិតប្រាកដរបស់អ្នកស្របនឹងតម្លៃនៃការសិក្សាគួរផ្សំនឹងចំណេះដឹង នឹងក្លាយជាធនធានមួយសំខាន់សម្រាប់ប្រទេសជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...