ចង់ឃើញកុមារទទួលបានការអប់រំត្រឹមត្រូវ ទាញទឹកចិត្តលោក វ៉ា សាម៉េត ឱ្យក្លាយជាគ្រូបង្រៀន

ភ្នំពេញ៖ បំពេញកាតព្វកិច្ចដែលខ្លួនពេញចិត្តឱ្យមានប្រសិទ្ធភាព ទោះហត់នឿយនិងជួបការលំបាកបន្តិចក្ដី ក៏ទឹកចិត្តស្រឡាញ់នៅតែបន្តធ្វើការងារទាំងនោះបានដោយរលូន។ ការងារខ្លះមើលទៅសាមញ្ញ ប៉ុន្តែបង្កប់ទៅដោយការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងនាមជាគ្រូបង្រៀន។ នេះជាការយល់ឃើញ​របស់លោក វ៉ា សាម៉េត ជាគ្រូបង្រៀនវិទ្យាល័យក្រោលគោ ខេត្តស្វាយរៀង នោះពេលដែល AMS បានសួរនាំខ្លះៗពីបំណងចង់ក្លាយខ្លួនជាគ្រូបង្រៀន។

លោកគ្រូ វ៉ា សាម៉េត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០១៩ ហើយលោកក៏បានប្រឡងជាប់ជាគ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំ (NIE)ក្នុងឆ្នាំដដែល។ លោកគ្រូ វ៉ា សាម៉េត បានបន្តថា ក្នុងដំណើរជីវិតជាគ្រូបង្រៀនមានរឿងអស្ចារ្យជាច្រើនកើតឡើង ហើយតាមរយៈអាជីពនេះបានជួយយុវជនកម្ពុជាឱ្យក្លាយជាធនធានមនុស្សសំខាន់សម្រាប់សង្គម។

“ជោគជ័យដ៏ល្អសម្រាប់ខ្ញុំ ចង់ឃើញក្មេងៗជំនាន់ក្រោយបានទទួលការអប់រំត្រឹមត្រូវ មានចំណេះដឹងទូទៅទូលំទូលាយ និងមានបំណិនជីវិតច្បាស់លាស់ មូលហេតុទាំងនេះហើយទើបខ្ញុំក្លាយខ្លួនជាគ្រូបង្រៀន”

លោកគ្រូ វ៉ា សាម៉េត

គ្រូបង្រៀនថ្នាក់វិទ្យាល័យ វ័យ ២៦ឆ្នាំរូបនេះ បានបន្តថា កាលដើមឡើយលោកគ្មានបំណងចង់ធ្វើជាគ្រូបង្រៀននោះទេ ប៉ុន្តែពេលមួយលោកបានធ្វើដំណើរទៅតំបន់ជន​ប​ទ​ដាច់ស្រយាល ក៏ឃើញសាលារៀនខ្វះគ្រូបង្រៀន ខណៈកុមារក្នុងភូមិចង់រៀនសូត្រ។ រូបភាពទាំងនេះ លោកចិញ្ចឹមចិត្តចង់ក្លាយជាគ្រូបង្រៀនតាំងពីពេ​ល​នោះ​មក។

“ពេលខ្ញុំចេញបង្រៀនសិស្សនៅឆ្នាំ២០២០ ខ្ញុំបានជួបប្រទះជីវិតក្នុងនាមជាគ្រូគ្រប់រស់ជាតិ មានសិស្សខិតខំរៀន និងសិស្សមិនខំរៀន មិនធ្វើកិច្ចការជាដើម ប៉ុន្តែក្នុងអាជីពជាគ្រូនិងដើម្បីក្មេងជំនាន់ខ្ញុំត្រូវតែជួយបង្ហាញផ្លូវដល់ពួកគេ។ ខ្ញុំយល់ថាគ្រូបង្រៀនមិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនអីទេ តែជាអ្នកមានទឹកចិត្តចង់ផ្ដល់ចំណេះដឹងពិតប្រាកដដល់សិស្ស”

លោកគ្រូ វ៉ា សាម៉េត

សម្រាប់បទពិសោធន៍របស់លោក វ៉ា សាម៉េត ដើម្បីក្លាយជាគ្រូបង្រៀនត្រូវត្រៀមខ្លួនក្នុងការសិក្សាជានិច្ច និងយល់ពីរបៀបប្រឡង។ លោកថា និស្សិតត្រូវអានឱ្យបានច្រើន ឬរំលឹកមេរៀន ធ្វើហាត់សរសេរលើក្រដាស់ប្រឡង និងកំណត់រយៈពេលធ្វើលំហាត់ដូចពេលវេលាប្រឡង។ ពេលប្រឡងត្រូវបំពេញក្បាលសន្លឹកកិច្ចការមុននឹងចាប់ផ្ដើមធ្វើឆ្លើយសំណួរ ឬបកស្រាយផ្សេងៗ ត្រូវសរសេរតាមលំដាប់លំដោយនៃទំព័រ និងសរសេរឱ្យកៀកនឹងបន្ទាត់បញ្ឈរពណ៌ខ្មៅ។ កុំសរសេររំលងបន្ទាត់ ឬរំលងទំព័រ កុំដាក់លេខសំណួរ ឬលំហាត់នៅក្រៅបន្ទាត់បញ្ឈរ កុំដាក់សញ្ញាសម្គាល់ផ្ដេសផ្ដាសបន្ទាប់ពីដាក់លេខ និងសរសេរឱ្យបានស្អាតមានរបៀបរៀបរយត្រឹមត្រូវ​៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..