Tom Daley ប្រកាសខ្លួនជាមនុស្សស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីឈ្នះមេដាយមាសអូឡាំពិក

តូក្យូ ៖ នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកចាប់ ផ្តើមប្រារព្ធឡើងនៅថ្ងៃទី២៦ ខែកក្កដា ស្ថិតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន យ៉ាងហោចណាស់មានអត្តពលិកបុរសនិងនារីចំនួន១៦៨ នាក់ បានបង្ហាញជាសាធារណៈថាខ្លួនជាអ្នកស្រលាញ់ភេទដូចគ្នា និងជាអ្នកប្តូរយេនឌ័រ ។ ទន្ទឹមគ្នានេះ លោក Tom Daley ម្ចាស់មេ​ដា​យ​មាសកីឡាលោតទឹកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក បានប្រកាសថា ខ្លួនជាបុគ្គលស្រឡាញ់ភេទដូចគ្នា ។ នេះបើតាមការចុះផ្សាយរបស់វេបសាយ Marketwatch ។  

លោក Tom Daley បាននិយាយថា លោកមានមោទនភាពណាស់ដែលនិយាយថា ខ្ញុំជាបុរសស្រលាញ់ភេទដូចគ្នានិងជាម្ចាស់ជើងឯកអូឡាំពិក ។ លោក Tom Daley ជនជាតិអង់គ្លេស បានក្លាយជាអ្នកឈ្នះក្នុងការប្រកួតលោតទឹកនៃកីឡាអូឡាំពិកឆ្នាំនេះ ។ លោក Daley បានឈ្នះការប្រកួតទៅលើវិញ្ញាសារ​លោ​​តទឹកកម្ពស់ ១០ម៉ែត្រ។

លោក Tom Daley បាននិយាយថា ៖

“ខ្ញុំនៅក្មេងខ្ញុំមានអារម្មណ៍ខុសប្លែកពីគេ! ខ្ញុំគិតថាខ្ញុំនឹងមិនអាចធ្វើអ្វីបាននោះទេ ពីព្រោះខ្ញុំកាលពីមុនមិនមែនជាមនុស្សដែលសង្គមគេចង់បាន ខ្ញុំសង្ឃឹមជោគជ័យនេះអាចឱ្យក្មេងៗដែលមានអត្តចរឹកដូចខ្ញុំមានក្តីស្រមៃ មិនភ័យខ្លាច និងឯកោនោះទេ អ្នកក៏អាចក្លាយជាម្ចាស់ជើ​ង​ឯ​ក​អូឡាំពិកបានដូចខ្ញុំដែរ”

តាមរយៈគេហទំព័រ Outsports.com ដែលកំពុងតាមដានការប្រកួតរបស់អត្តពលិកជាអ្នកស្រឡាញ់ភេទដូចគ្នា បានបញ្ជាក់ថា អត្តពលិកស្រឡាញ់ភេទដូចគ្នាចំនួន ១៦៨នាក់បានចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិកក្នុងឆ្នាំ២០២១ ហើយតួលេខនេះមានច្រើនជាងបីដងនៅក្នុងការប្រកួតកីឡាអូឡាំពិកក្នុងឆ្នាំ២០​១​៦​ និងច្រើនជាងប្រាំពីរដងនៅក្នុងការប្រកួតស៊ីហ្គេមនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងដែរថា ជ័យជម្នះនេះជាមេដាយអូឡាំពិកទីបីរបស់លោក Tom Daley ដោយកន្លងមកលោកបានឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ២០១២ និងបានឈ្នះហ្គេមរីយ៉ូដឺហ្សាណេរ៉ូ (Rio De Janeiro) នៅឆ្នាំ២០១៦ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...