តុន ច័ន្ទរិទ្ធិ ប្រាថ្នាក្លាយជាអ្នកនិពន្ធបំណងលើកស្ទួយអក្សរសិល្ប៍កម្ពុជាឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ ផ្តើមជីវិតតែងនិពន្ធបន្ទាប់ពីបញ្ចប់ការសិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១៧ ព្រមទាំងបាន​បោះពុម្ពស្នាដៃសៀវភៅរបស់ខ្លួនដំបូងចំណងជើងថា អ្នកពិតជាពិសេស តោះ! ទៅមុខទៀត ហើយក្រោយមកបោះពុម្ពសៀវភៅមួយក្បាលទៀតចំណងជើងថា និទានម៉ែ បា​ន​ជំរុញចិត្តយុវជន តុន ច័ន្ទរិទ្ធិ កាន់តែខ្លាំងឱ្យស្រឡាញ់វិស័យតែងនិពន្ធ។ តុន ច័ន្ទរិទ្ធិ មានបំណងចាប់អាជីពជាអ្នក​និពន្ធក្នុងបំណងលើកស្ទួយវិស័យសិល្ប៍កម្ពុជា​ឱ្យកាន់តែប្រសើរ។

សៀវភៅអ្នកពិតជាពិសេស តោះ! ទៅមុខទៀត ខ្លឹមសារចង់លើកទឹកចិត្តឱ្យអ្នកអានស្គាល់ពីតម្លៃនៃជីវិតខ្លួនឯងពិតជាពិសេស មិនត្រូវបោះ​បង់​ខ្លួនឯងក្នុងដំណើរជីវិត មនុស្សត្រូវមា​នក្តីសង្ឃឹមបន្តទៅមុខជានិច្ច។ ចំណែកសៀវភៅនិទានម៉ែ ខ្លឹមសារចង់ឱ្យអ្នកអានស្គាល់ពីតម្លៃខ្លួន ហ៊ា​ន​ដើរតាមក្ដីស្រមៃ ចេះជ្រើសរើសដៃគូរជីវិត ចេះខ្វល់ខ្វាយបញ្ហាសង្គមជាតិ និងដឹងពីបញ្ហាជាច្រើនដែលម៉ែធ្លាប់ឆ្លងកាត់។តាមរយៈស្នាដៃនេះ ធ្វើ​ឱ្យ​យុវជនវ័យ ២៥ឆ្នាំ ចិញ្ចឹមចិត្តចង់ក្លាយជាអ្នកនិពន្ធ និងបង្កើតស្នាដៃដែលមានគុណភាពសម្រាប់យុវជនកម្ពុជា។

យុវជន តុន ច័ន្ទរិទ្ធិ បាននិយាយថា ៖

“ខ្ញុំស្រឡាញ់ការតែងនិពន្ធដោយសារលោកចូលចិត្តអាន និងសរសេរតាំងពីតូច ហើយមានតែការតែនិពន្ធប៉ុណ្ណោះដែលអាចបង្ហាញពីអារម្មណ៍ ស្រឡាញ់ ស្អប់ ឬរិះគន់អ្វីមួយតាមរយៈសំណេរដែលអាចផ្លាស់ប្ដូរជីវិតមនុស្សកាន់តែប្រសើរតាមរយៈស្នាដៃដែលចង់បង្ហាញទៅអ្នកអាន”

ភារកិច្ចរបស់យុវជន តុន ច័ន្ទរិទ្ធ នៅពេលនេះត្រូវបណ្ដុះបណ្តាលសមត្ថភាព កសាងទេពកោសល្យ និងរក្សាឆន្ទៈចង់ក្លាយខ្លួនជាអ្នកនិពន្ធអាជីព បើទោះបីវិថីមួយនេះជួបការលំបាកយ៉ាងណាក្តី។ អ្នកនិពន្ធត្រូវអានឱ្យបានច្រើន ជឿជាក់លើខ្លួនឯង គាំទ្រខ្លួនឯង និងព្យាយាមរកលក្ខណៈពិសេសផ្ទាល់ខ្លួនក្នុងការបង្កើតស្នាដៃខុសប្លែកពីគេ។ តាមរយៈបេសកកម្មតែងនិពន្ធនឹងចូលរួមប្រកៀកស្មាគ្នាជាបងប្អូនលើកស្ទួយវិស័យអក្សរសិល្ប៍នៅកម្ពុជាមិនឱ្យបាត់បង់ កាន់តែមានភាពសម្បូរបែបតាមរយៈការបោះពុម្ពស្នាដៃថ្មីៗ និងរួមចំណែកលើកស្ទួយការអាននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។ នេះជាការបញ្ជាក់បន្ថែមរបស់យុវជន តុន ច័ន្ទរិទ្ធិ ។

រយៈពេលបួនឆ្នាំសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ យុវជន តុន ច័ន្ទរិទ្ធិ បានជួបប្រទះបញ្ហាជាច្រើននៅក្នុងដំណើរជីវិតនៅទីក្រុងភ្នំពេញ។ ក្នុងនាមជាកូនអ្នកជនបទស្វែងរកចំណេះទាំងគ្មានលុយកាក់ តុន ច័ន្ទរិទ្ធិ ត្រូវរស់នៅដោយអត់ធ្មត់បំផុត ចូលរួមធ្វើការងារស្ម័គ្រចិត្ត ព្រមទាំងទទួលពាក្យការរិះគន់ពីមិត្តភក្តិ និងអ្នកមិនឱ្យតម្លៃលើការសិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែរ។

បង្អង់សម្តីបន្តិច ច័ន្ទរិទ្ធិ បន្តនិយាយថា ៖

“ខ្ញុំជាកូនអ្នកជនបទប្តូរមករស់នៅទីក្រុងដំបូងៗពិបាកសម្របខ្លួន ទាមទារឱ្យខ្ញុំខិតខំអភិវឌ្ឍខ្លួន រៀនភាសា រៀនបច្ចេកវិទ្យា ស្វែងរកអាហារូបករណ៍រៀនដើម្បីជួយសម្រាលបន្ទុកម្ដាយខ្ញុំជាស្រី្ដមេម៉ាយ ព្រមទាំងទទួលបានការរិះគន់ពីបុគ្គលមួយចំនួនទៅលើជំនាញអក្សរសាស្រ្ដខ្មែរដែលខ្ញុំកំពុងរៀន ប៉ុន្តែខ្ញុំនៅតែជំនះដើរតាមក្ដីស្រមៃរបស់ខ្ញុំជានិច្ច”

យុវជនអ្នកខេត្តបាត់ដំបងរូបនេះយល់ថា មនុស្សគ្រប់រូបតែងមានក្ដីស្រមៃខុសៗពីគ្នា ហើយសម្រេចក្ដីស្រមៃបានទាមទារការតស៊ូ អំណត់មិនបោះបង់ចោលដោយងាយទោះជួបឧបសគ្គបែបណាក៏ដោយ។ ទន្ទឹមនឹងនេះ ជ្រើសរើសធ្វើអ្វីដែលខ្លួនស្រឡាញ់នាំឱ្យកិច្ចការនោះកាន់តែមានប្រសិទ្ធភាព អាចខុសពីគេបន្តិចតែមិ​​​ន​​​មែ​​ន​មានន័យថាខុសនោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...