ការងារតាមអនឡាញទាំង១០ ដែលពេញនិយមបំផុតសម្រាប់និស្សិតបរទេស

យោងតាមតួលេខបានចេញផ្សាយដោយ National Center for Education Statistics បានបង្ហាញសិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យនិងមហាវិទ្យាល័យជារៀងរាល់ឆ្នាំមានចំនួនរាប់សិបលាននាក់កំពុងបំពេញការងារតាមជំនាញនិងចំណង់ចំណូលចិត្តរបស់ពួកគេ។ ប៉ុន្តែទន្ទឹមគ្នានេះ អាជីវកម្មអនឡាញនិងមុខរបរថ្មី​មួយចំនួនកំពុងពេញនិយមសម្រាប់និស្សិតសិក្សានៅក្រៅប្រទេស ខ្លះសិក្សាផងនិងឆ្លៀតរកចំណូលបានដោយខ្លួនឯងផង។ ខាងក្រោមនេះជាប្រភេទការងារ បែ​ប​អនឡាញ ឬការងារធ្វើពីចំងាយដែលពេញនិយមបំផុតសម្រាប់សិស្សនិស្សិតបរទេស។

. អ្នកឆ្លើយឆ្លងនិងប្រឹក្សាជាមួយអតិថិជន ៖ឆ្លើយឆ្លងជាមួយនឹងអតិថិជនតាមប្រព័ន្ធអនឡាញនិងវែកញែករកដំណោះស្រាយបញ្ហាដែលអតិថិជនមានចំពោះសេវាកម្មនិងផលិតផលមួយចំនួន។

. ជំនួយការផ្នែកធនធានមនុស្ស៖ជួយដល់កិច្ចការងាររដ្ឋបាលមួយចំនួន ដូចជារៀបចំឯកសារ រៀបចំកាលវិភាគណាត់ជួបនិងប្រជុំ ព្រមទាំងរក្សាព័ត៌មាននិងទិន្នន័យរបស់ក្រុមហ៊ុនឱ្យបានត្រឹមត្រូវជាដើម។

. ជំនួយអ្នកតំណាងផ្នែកលក់៖ ពួកគេនឹងមានទំនួលខុសត្រូវជួយដល់កិច្ចការងាររបស់ក្រុមផ្នែកលក់ ដូចជាការស្រាវជ្រាវទិន្នន័យនៅក្នុងមុខជំនួញរបស់ក្រុមហ៊ុនដើម្បីអាចឈានទៅដល់ការចាប់យកគោលដៅអតិថិជនកាន់តែច្រើន។

. ជំនួយការផ្នែក Account Receivable ៖ទទួលវិក័យបត្រពីអតិថិជននិងថែរក្សាទិន្នន័យគណនេយ្យឱ្យបានទៀងទាត់ ហើយពេលខ្លះអាចជួយដល់កិច្ចការងារដាក់ប្រាក់ទៅធនាគារផងដែរ។

. ជំនួយការផ្នែក Email Marketing ៖ឆ្លើយឆ្លងនិងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយនឹងអ៊ីម៉េលសំខាន់ៗរបស់ក្រុមហ៊ុន ឬជាអ្នកបែកចែកអ៊ីម៉េលឱ្យបានត្រឹមត្រូវទៅតាមការិយាល័យទទួលបន្ទុកឱ្យបានទាន់ពេលវេលា។

. Contact Tracer អ្នកតាមដានប្រវត្តិអ្នកជំងឺ ៖បច្ចុប្បន្ននេះកូវីដបានវាយលុយស្ទើរពាសពេញពិភពលោក ដូច្នេះការងារតាមដានរកអ្នកជំងឺនិងទីកន្លែងប្រវត្តិដែលពួកគេធ្លាប់ទៅនិងជួបគឺជាកិច្ចការងារមួយដ៏ស្មុគ្រស្មាញនិងទាមទារឱ្យមានក្រុមការងារច្រើនដើម្បីប្រតិបត្តិការងារនេះ។ វាក៏កំពុងទាក់ទាញយកក្រុមសិស្សនិងនិស្សិតជាច្រើនម៉ឺននាក់មកហើយមកពីជុំវិញពិភពលោកដើម្បីចូលរួមការងារមួយនេះ។

. ជំនួយការផ្នែកវាយតម្លៃកម្ចី ៖ពួកគេធ្វើកិច្ចការងារស្ថិតនៅក្រោមការិយាល័យទទួលបន្ទុកកិច្ចការងារហិរញ្ញវត្ថុនិងស្ថិតនៅពីក្រោយមន្ត្រីជាន់ខ្ពស់ដែលមានសិទ្ធិក្នុងការផ្តល់ប្រាក់កម្ចី។ ពួកគេធ្វើកិច្ចការងារអនឡាញមួយចំនួន ដូចជាជួយត្រួតពិនិត្យនិងដាក់ពិន្ទុចំពោះពាក្យស្នើសុំខ្ចីប្រាក់ និងប្រវត្តិរបាយការណ៍របស់អតិថិជន ព្រមទាំងដោះស្រាយបញ្ហាឯកសារក្នុងពេលដំណើរការខ្ចីផងដែរ។

. ជំនួយការត្រួតពិនិត្យគុណភាពបច្ចេកទេស ៖ពួកគេមានកិច្ចការងារក្នុងការតេស្តនិងត្រួតពិនិត្យទៅលើផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុន កំណត់បញ្ហានិងស្វែងរកជំនួយដើម្បីជួសជុល និងដោះស្រាយឱ្យបានទាន់ពេលវេលា។

. អ្នកវិភាគគុណភាពបច្ចេកទេស ៖ជួយដល់កិច្ចការងាររបស់ការិយាល័យទទួលបន្ទុកការងារផ្នែកព័ត៌មានវិទ្យា និងផ្តល់ដំណោះស្រាយចំពោះបញ្ហាអតិថិជនរបស់ខ្លួន។

១០. អ្នកផលិតព្រឹត្តិការណ៍ ឬ Event Producer ៖ អ្នករៀបចំព្រឹត្តិការណ៍របស់ក្រុមហ៊ុនជាលក្ខណៈឌីជីថល ដូចជាការប្រជុំ ការប្រកាសផ្សព្វផ្សាយផលិតផលថ្មី ព្រមទាំងកិច្ចការងារមួយចំនួនទៀតដូចជាការរៀបចំពេលវេលាសម្រាប់អ្នកចូលរួម ព្រមទាំងវាលគ្មិនជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...