អង្គការ TPO ៖ អ្នកស្វែងរកសេវាប្រឹក្សាសុខភាពផ្លូវចិត្តកើនឡើងខ្ពស់ក្នុងដំណាក់កាលរាតត្បាតកូវីដ-១៩

ភ្នំពេញ៖ ដំណាក់កាលនៃការរាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ នៅកម្ពុជាគិតពីខែមករាដល់ខែមិថុនាឆ្នាំ២០២១ អ្នកជំនាញសុខភាពផ្លូវចិត្តនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានឱ្យដឹងថា អ្នកស្វែង​រកសេវាប្រឹក្សាសុខភាពផ្លូវចិត្តមានការកើនឡើងខ្ពស់បីដងបើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំកន្លងទៅ។ កំណើននៃ​ការស្វែងរកសេវាប្រឹក្សាយោបល់​នេះ​បណ្តាល​​​មក​ពី​មនុស្សគិតច្រើន ព្រួយបារម្មណ៍ បាត់បង់ប្រាក់ចំណូល និងមានជំងឺធ្លាក់ទឹកចិត្ត ខណៈស្ថានភាពមិនច្បាស់លាស់នៃកូវីដ-១៩ នៅបន្តអូសបន្លាយ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ មានប្រសាសន៍ថា គិតត្រឹមរយៈពេលប្រាំមួយខែដើមឆ្នាំ២០២១ អ្នកស្វែងរកសេវាប្រឹក្សាសុខភាពផ្លូវចិត្តកើនឡើងរហូតដល់១,៧៩៤នាក់ ក្នុងនោះមានមានស្រ្តី១,១២៤នាក់ និងបុរសមាន៦៧០នាក់។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានឱ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃមានអ្នកទៅប្រឹក្សាយោលបល់សុខភាពជំងឺផ្លូវចិត្តតាមរយៈទូរស័ព្ទដៃ និងអនឡាញមានប្រមាណហាសិបនាក់ ហើ​យ​​ករណីកើនឡើងនេះបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ-១៩ បង្កឱ្យមានភាពភ័យខ្លាច ប៉ះពាល់ដល់ការងារ បាត់បង់ប្រាក់ចំណូល និងធុញថប់អារម្មណ៍ដោយសារការបិទខ្ទប់ក្នុង​ផ្ទះ​ជា​ដើម​។

“ធ្លាក់ទឹកចិត្តជាជំងឺផ្លូវចិត្តមួយដែលអ្នកជំងឺចូលចិត្តគិតច្រើន គិតពីរឿងអតីតកាល គិតពីហេតុការណ៍ដែលធ្លាប់កើតឡើង បន្ទោសខ្លួនឯង តូចចិត្ត អន់ចិត្ត ហើយអ្នកជំងឺស្ដាយពីរឿងអ្វីដែលកើតឡើង ឬអ្វីមួយដែលបានបាត់បង់ទៅ”

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា

អ្នកឯកទេសសុខភាពផ្លូវចិត្តរូបនេះ​បានបន្ថែមថា ជំងឺផ្លូវចិត្តអាចព្យាបាលតាមវិធីវេជ្ជសាស្រ្ត និងវិធីមិនមែនវេជ្ជសាស្ត្រ។ ព្យាបាលដោយប្រើប្រាស់ថ្នាំដើម្បីឱ្យមា​ន​ការត្រឡប់ទៅ​ស​ភាពធម្មតាវិញ និងឱ្យមានតុល្យភាពជាតិគីមីនៅក្នុងខួរក្បាល ដោយសារអាការៈធ្លាក់ទឹកចិត្តអាចបណ្ដាលពីសារធាតុគីមីនៅក្នុងខួរក្បាលមានការកើនឡើងខ្ពស់។ ចំណែ​ក​វិធី​សា​ស្ត្រមិន​មែនវេជ្ជសាស្រ្ត អ្នកជំងឺត្រូវប្រឹក្សាយោបល់បញ្ហាសុខភាពផ្លូវចិត្តដោយយកចិត្តទុកដាក់ពីអ្នកជំនាញ ប៉ុន្តែត្រូវការរយៈពេលយូរស្របទៅតាមដំណាក់កាល​។ គួរបញ្ជាក់ថា អង្គការ TPO បានរៀបចំសេវាប្រឹក្សាយោបល់សុខភាពផ្លូវចិត្តតាមប្រព័ន្ធអនឡាញ និងតាមទូរស័ព្ទដោយឥតគិតថ្លៃជាសាធារណៈក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ អង្គការ TPO កម្ពុជាបង្កើតឡើងនៅឆ្នាំ១៩៩៤ បានព្យាបាលអ្នកជំងឺសុខភាពផ្លូវចិត្តប្រហែលជាង២០ម៉ឺននាក់។ ជំងឺធ្លាក់ទឹកចិត្តត្រូវបានអង្គការសុខភាពពិភពលោក ព្យាករណ៍ថា នឹងក្លាយជាឃាតករសម្លាប់មនុស្សដោយស្ងៀមស្ងាត់ច្រើនជាងគេនៅលើពិភពលោក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...