សាកល្បងតិកនិក ៥ចំណុច ដើម្បីកសាងទំនុកចិត្តខ្លួនឯងឱ្យកាន់តែប្រសើរ

កសាងទំនុកចិត្តខ្លួនឯងជាចំណុចស្នូលសំខាន់ដែលជះឥទ្ធិពលលើសុខភាពផ្លូវចិត្ត ព្រមទាំងលើកកម្ពស់គុណភាពជីវិតឱ្យកាន់​តែ​ប្រសើរឡើង។ បុគ្គលមានទំនុកចិត្តខ្លួនលើឯងអាចបង្កើតប្រយោជន៍យ៉ាងច្រើនចំពោះខ្លួនឯង គ្រួ​សា​រ ឬកិច្ចកំពុងធ្វើរា​ល់​​​ថ្ងៃបានយ៉ាងល្អ។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គលបាត់បង់ជំនឿចិត្តលើខ្លួនឯង នោះបុគ្គលងាយ​នឹងបាត់បង់ឱកាសជោគជ័យជាពុំខា​ន​​។ ខាងក្រោមនេះជាតិកនិក ឬវិធីសាស្ត្រប្រាំចំណុចជួយបង្កើនទំនុកចិត្តខ្លួនឯង​ឱ្យកាន់តែប្រសើរ។

១. ឈប់ប្រៀបធៀប៖ ត្រូវបញ្ចប់ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ទាំងប្រាក់ខែ ទាំងទ្រព្យសម្បត្តិ ទាំងរូបរាងកាយជាដើ​ម​​​។ វាគ្មានប្រយោជន៍នោះទេ នៅពេលដែលយើងអង្គុយប្រៀបធៀបខ្លួនឯងទៅនឹងជោគជ័យរបស់​អ្នកដទៃ វាថែមទាំង​បង្កការលំបាកដល់ខ្លួនឯងកាន់តែខ្លាំង​។

ជាក់ស្តែងការសិក្សាមួយកាលពីឆ្នាំ២០១៨ ស្តីអំពីខ្លួនឯងនិងចំណុចខ្វែងនៃខ្លួនឯង បានរកឃើញថា មនុស្សប្រៀបធៀបខ្លួនទៅអ្នកដទៃកើតចេញពីការច្រណែន បង្កើតបានជាអារម្មណ៍បាក់ទឹកចិត្ត ឈានដល់ការបង្អាប់ និងបន្ទាប់ខ្លួនឯងកាន់តែខ្លាំងបន្ថែមទៀត។ ជម្រើសល្អបំផុតនៅពេលនេះ គួរបញ្ឈប់ការប្រៀបធៀបខ្លួនទៅអ្នកដទៃ។

២. រាប់អានមនុស្សគិតវិជ្ជមាន៖ និយាយបែបនេះ មិនមែនយើងជាមនុស្សអាត្មានិយមទេ តែគួរសាកពិនិត្យបន្តិចមើលថាមិត្តភ័ក្ត បងប្អូន ក្រុមគ្រួសាររបស់អ្នក តើមានអ្នកណាជាអ្នកចូលចិត្តលើកទឹកចិត្តអ្នក ឬធ្វើឱ្យអ្នកអន់។ ពេលអ្នករកឃើញនរណាម្នាក់ដែលពេញចិត្តហើយ គួរព្យាយាមនៅក្បែរផ្តើមដោយការជជែកឬនិយាយពីរឿងវិជ្ជមាន និងលើកទឹកចិត្តដល់គ្នាទៅវិញទៅម​ក​។ រាប់អានមនុស្សគិតវិជ្ជមាន ក៏ត្រូវបង្កើតគំនិតវិជ្ជមានដល់ខ្លួនដែរ។

៣. ថែរក្សាសុខភាព ៖ ជីវិតមនុស្សម្នាក់ៗសុខភាពជារឿងចាំបាច់ណាស់ដែលត្រូវគិត។ អ្នកធ្លាប់ចាប់អារម្មណ៍ឬទេ នៅពេលដែលអ្នកមិនស្រួលខ្លួន អ្នកមិនអាចគិតអ្វីបានល្អ ឬស្វែងរកដំណោះស្រាយបានល្អ? ប៉ុន្តែនៅថ្ងៃណាដែលអ្នកមានសុខភាពល្អអារម្មណ៍ក៏ស្រឡះល្អ គំនិតល្អជាច្រើនបានកើតឡើង ព្រមទាំងមានទំនុកចិត្តធ្វើវាបានដោយជោគជ័យ។ ដូចនេះគួរមានទម្លាប់ថែសុខភាពឱ្យបានល្អ គេងឱ្យបានគ្រប់គ្រាន់ សម្រាកនិងហាត់ប្រាណឱ្យបានត្រឹមត្រូវក្នុងន័យបង្កើនថាមពលជីវិតឱ្យកាន់តែប្រសើរឡើង។

៤. យកចិត្តទុកដាក់ ឬស្រលាញ់ខ្លួនឯងឱ្យបានច្រើនជាងមុន៖ ផ្តល់ឱកាសនិងពន្យល់ខ្លួនឱ្យកែប្រែនៅពេលដែលសាងកំហុសឬ​ប​រា​ជ័យក្តី​ដែលនេះជាវិធីរំលឹកស្មារតីរបស់អ្នកឱ្យល្អច្រើនជាងមុន និងបញ្ជៀសពីអារម្មណ៍បាត់បង់ទំនុកចិត្ត។

៥. រៀននិយាយជាមួយខ្លួនឯងពីរឿងវិជ្ជមាន៖ ពេលខ្លះរៀននិយាយជាមួយខ្លួនឯងជារឿងដ៏ល្អមួយ។ អ្នក​ជោគជ័យជាច្រើនបានឱ្យដំបូន្មានថា ទម្លាប់ក្រោកពីដំណេកនៅពេលព្រឹកជាពេលវេលាដ៏ល្អបំផុតសម្រាប់និយាយប្រាប់ខ្លួនឯងនូវប្រយោគវិជ្ជមានដូចជា ខ្ញុំអាចធ្វើបាន! ខ្ញុំនឹងជោគជ័យ! សួស្តីថ្ងៃល្អសម្រាប់ខ្ញុំជាដើម។

ទោះបីជាយ៉ាងណាក្តីប្រសិនបើអ្នកនៅតែគិតថា អ្នកហាក់ដូចជាមិនសូវទទួលបានលទ្ធផលក្រោយអនុវត្តន៍វិធីសាស្ត្រទាំងនេះ អ្នកគួរសាកល្បងស្វែងរកអ្នកជំនាញសុខភាពផ្លូវចិត្ត ឬចូលរួមស្តាប់កម្មវិធីលើកទឹកចិត្តពីមនុស្សជោគជ័យដែលបច្ចុប្បន្ននេះហាក់ដូចជាមិនសូវខ្វះប្រភពនោះឡើយ៕


ព្រឹត្តិការណ៍, អប់រំកុមារតូច

បទពិសោធន៍ឪពុកម្ដាយ ៖ រៀបចំបណ្ណាល័យនៅផ្ទះរួមចំណែកបណ្ដុះទម្លាប់អានរបស់កូន

បណ្ណាល័យនៅផ្ទះ ពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ បង្កើតបរិយាកាសរីករាយឱ្យកូនៗចូលចិត្តអាន និងចង់រៀនតាំងពីតូច។ ទន្ទឹមគ្នានេះ អ្នកស្រី ចាន់ ភ័ត្រា ជានាយិការង នៃអនុវិទ្យាល័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ​ប្រកាស​ពីតម្រូវការ​កម្លាំងពលកម្មជាង៤ម៉ឺន៧ពាន់កន្លែង សម្រាប់វិស័យចំនួន៣

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និង​កសិកម្ម។
ជំនាញ, ព្រឹត្តិការណ៍

លោក គឹម សុរ៉ន ចាប់ជំនាញកុំព្យូទ័រ និងរចនាក្រាហ្វិក ក្នុងមហិច្ឆតាចែករំលែកចំណេះដឹងបន្តដល់កុមារនៅសហគមន៍

ជំនាញកុំព្យូទ័រ ឬ ការសិក្សាពីផ្សេងៗរបស់កុំព្យូទ័រជាតម្រូវចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ …
ចំណេះជីវិត, ព្រឹត្តិការណ៍

មតិកែលម្អ គឺជាមូលដ្ឋានគ្រឹះ នៃការពង្រឹងសមត្ថភាពត្រិះរិះពិចារណា (Critical thinking)

មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល…
ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..