2022 - 2022

Hot Topic

Newest Episode: S1:E10

កម្មវិធី "ព័ត៌មានទាន់ហេតុការណ៍-Hot Topics" បង្ហាញព្រឹត្តិការណ៍ព័ត៌មានថ្មីៗទាន់សភាពការណ៍ ដោយមានអ្នកវិភាគ និងប្រភពព័ត៌មាន ប្រកបដោយចំណេះដឹង ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

2022 - 2024

ដឹងអ្វីខ្លះ?

Newest Episode: S3:E31

កម្មវិធី ដឹងអ្វីខ្លះគឺជាកម្មវិធីដែលស្រាវជ្រាវពីប្រវត្តិ ស្ថានិកដំបូងបំផុត និង ផលិតផល ក៏ដូចជាវត្ថុប្រើប្រាស់ផ្សេងៗដំបូងបំផុតដែលបានបង្កើត នៅទូទាំងសកលលោក ដែលគួរឲ្យចាប់អារម្មណ៍ក្នុងពេលបច្ចុប្បន្ននេះ។

2021 - 2024

អនាគត

Newest Episode: S2:E20

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។

បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។

ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។

2022 - 2023

ពន្លកបៃតង

Newest Episode: S2:E26

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។

ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។

Showing all 4 results