កវីនិពន្ធកម្ពុជា ២រូបទទួលពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍

ភ្នំពេញ – កវីនិពន្ធកម្ពុជា ២រូបមានលោក វ៉ែន សុន និងលោក ស៊ូ ចំរើន បានទទួលពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ (S.E.A write Award) ជាពានរង្វាន់កិត្តិយសមួយសម្រាប់ប្រគល់ជូនជារៀងរាល់ឆ្នាំដល់កវីនិពន្ធអាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ ១៩៧៩ ។ នេះបើតាមការចុះផ្សាយរបស់សមាគមអ្នកនិពន្ធខ្មែរ ។

សម្រាប់កវីនិពន្ធកម្ពុជា លោក វ៉ែន សុន បានទទួលពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ ២០១៩ ចំណែកលោកគ្រូ ស៊ូ ចំរើន បានទទួលពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ ២០២០ ។ កម្មវិធីប្រគល់ពានរង្វាន់នឹងប្រារព្ធនៅថ្ងៃទី២៥ កញ្ញាខាងមុខតាមប្រព័ន្ធ Zoom នៅទីក្រុងបាងកក ប្រទេសថៃ ។

គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍បង្កើតឡើងក្នុងគោលបំណងទទួលស្គាល់គំនិតច្នៃប្រតិដ្ឋរបស់អ្នកនិពន្ធ និងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីវិស័យតែងនិពន្ធ អក្សរសាស្ត្រ ព្រមទាំង​គំនិតដ៏អស្ចារ្យក្នុងការងារ​តែងនិពន្ធ ។ ពានរង្វាន់នេះ ផ្តល់ជូនដល់អ្នកនិពន្ធមកពីប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តែប៉ុណ្ណោះ ។ ពិធីប្រគល់រង្វាន់នេះ តែងធ្វើឡើងនៅទីក្រុងបាងកកដោយមានសមាជិកម្នាក់នៃក្រុមគ្រួសាររាជវង្សថៃជាអ្នកដឹកនាំកម្មវិធី ។

សូមជម្រាបថា កន្លងទៅអ្នកនិពន្ធកម្ពុជាបានទទួលពានរង្វាន់អាស៊ីអាគ្នេយ៍ មានដូចជាលោក ពេជ្រ ទុំក្រវិល (១៩៩៩), លោក គង្គ ប៊ុនឈឿន (២០០០), លោក ម៉ៅ អាយុទ្ធ (២០០១), លោក សេង សំអាន (២០០២), ឯកឧត្តម គឹម ពេជ្រពីនុន (២០០៣), ឯកឧត្តម ជ័យ ចាប (២០០៤), លោក មៀច ប៉ុណ្ណ (២០០៥), អ្នកស្រី ប៉ាល់ វណ្ណារីរក្ស (២០០៦), អ្នកស្រី អ៊ំ សុផានី (២០០៧), លោក ស៊ិន ទូច (២០០៨), លោក សុខ ចាន់ផល (២០១៣), លោក វ៉ា សំអាត (២០១៤), លោក ខូ តារារិទ្ធ (២០១៥), ឯកឧត្តម ព្រឿង ប្រណីត (២០១៦), លោក ឡឹក ជំនោរ (២០១៧), អ្នកស្រី ប៉ុល ពិសី (២០១៨), លោក វ៉ែន សុន (២០១៩), និងលោក ស៊ូ ចំរើន (២០២០) ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...