កុមារប្រើប្រាស់អ៊ីនធឺណែតគ្មានគ្រប់គ្រងពីម្តាយឪពុក អាចប្រឈមហានិភ័យនៃការរំលោភបំពាន

ភ្នំពេញ៖ បច្ចុប្ប​ន្នលើប្រព័ន្ធអ៊ីធឺណេតនិងបណ្តាញសង្គមផ្សេងៗមានព័ត៌មានជាច្រើន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ស្ទើរគ្រប់វ័យ។ ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍បានបង្ហាញថា ក្នុងចំណោមអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតនៅកម្ពុជាមាន ២៦​%​​ ធ្លា​ប់​ទទួល​ការបៀតបៀនតាមប្រព័ន្ធអនឡាញក្នុងនោះកុមារជាជនរងគ្រោះខ្លាំងជាងគេ។ ការរំលោភបំពានតាមបណ្ដាញអ៊ីនធឺណិតចំពោះ​កុមារ​មានសន្ទុះកើនឡើងកា​ន់​តែ​ខ្លាំ​ងនៅ​ទូ​ទាំង​សាកលលោក។​

ខណៈការប្រើប្រាស់អ៊ីនធឺណែតមានការកើនឡើងក្នុងដំណាក់កាលសាលារៀនផ្ទាកបណ្តោះអាសន្នដោយសារឥទ្ធិពលកូវីដ-១៩ សុវត្ថិភាពអ៊ីនធឺណេតសម្រាប់អ្នកប្រើប្រាស់ជាកត្តាចម្បងដែលគ្រប់ភាគីកំពុងយកចិត្តទុកដាក់។ ការប្រើប្រាស់អ៊ីនធឺណែតរបស់កុមារ កន្លងទៅឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់មានប្រសាសន៍ថា សិស្សានុសិស្សប្រើប្រាស់ប្រព័ន្ធអនឡាញ ក្នុងពេលសិក្សាអាចប្រឈមនឹងនិភ័យមួយចំនួន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា

“ពេលដែលសិស្សានុសិស្សប្រើប្រាស់ប្រព័ន្ធអនឡាញ គឺអាចប្រឈមជាមួយហានិភ័យមួយចំនួន ដូចជាការគម្រោមកំហែង ការឆបោក ការបៀតបៀនផ្លូវភេទ និងជួបប្រទះមាតិការមិនសមរម្យជាដើម។ សូមសិស្សានុសិស្សទាំងអស់ប្រុងប្រយ័ត្ន និងប្រាប់មាតាបិតា អាណាព្យាបាល ឬគ្រូបង្រៀន បើសិនជាជួបបញ្ហាខាងលើ”

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតពិតជាមានសារៈប្រយោជន៍សម្រាប់ការសិក្សារបស់កុមារ ប៉ុន្តែស្របគ្នានេះដែរ មាតាបិតា និងអាណាព្យាបាលសិស្សគួរយកចិត្តទុកដាក់លើការសិក្សារបស់កុមារ ដើម្បីចៀសវាងពីបញ្ហាប្រឈមនានា។

លោកស្រី ចាន់ ថាវរី ជាគ្រូបង្រៀននិងកំពុងរៀបចំមេរៀនបង្រៀនសិស្សពីចម្ងាយ យល់ឃើញថា ការប្រើប្រាស់អ៊ីនធឺណែតដែលត្រឹមត្រូវគួរមានក្បូនច្បាប់ក្នុងការប្រើប្រាស់។ បណ្ដាញសង្គមនីមួយៗ ត្រូវបញ្ចាក់អាយុអ្នកប្រើប្រាស់ចាប់ពី ១៨ឆ្នាំឡើងទៅទើបអាចប្រើប្រាស់បាន បើពុំនោះទេកុមារកម្ពុជាមួយចំនួននៅតែបន្តប្រើប្រាស់ដោយឥតក្រែង ដែលទាមទារឱ្យឪពុកម្ដាយគួរពិនិត្យមើលឱ្យអំពីបញ្ហានេះ។

លោកស្រី ចាន់ ថាវរី

“មាតិកាលើប្រព័ន្ធផ្សាព្វផ្សាយផ្ដល់ប្រយោជន៍សម្រាប់ការអប់រំ ចំណេះដឹង និងការកំសាន្តលល្អៗសម្រាប់កុមារ ប៉ុន្តែមាតិការខ្លះមិនមានប្រយោជន៍ទាល់តែសោះ មិនសមរម្យសម្រាប់កុមារប្រើប្រាស់នោះទេ ហើយមាតិការខ្លះធ្វើទៀតធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ពួកគេតែម្តង”

គួររំលឹកដែរថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចំពោះកុមារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំយុទ្ធនាការឌីជីថល “គិតគូរកូន” ជួយដល់ឪពុកម្តាយ​​ និងអាណាព្យាយាបាល អាចការពារសុវត្ថិភាពកូន ព្រមទាំងដោះស្រាយបញ្ហាពាក់ព័ន្ធ​ការរំលោភបំពានកុមារតាមរូបភាពផ្សេងៗលើអ៊ីនធឺណេត។


ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាភពផែនដី ៖ លើកកម្ពស់ចំណេះដឹងបរិស្ថាន និងរស់នៅដោយនិរន្តរភាព

ទិវាភពផែនដីមានវត្ថុបំណងការពារបរិស្ថាន និងលើកទឹកចិត្តឱ្យគិតគួរអំពីសកម្មភាពប្រចាំថ្ងៃដើម្បីកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ខ្លាំងដល់ធម្មជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឱកាសការងារថ្មីជិត៨០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន១៣ ត្រៀម​សម្រាប់យុវជននៅ​ក្នុងវេទិកា NEA

ឱកាស​ការងារ​ថ្មី​ចំនួន ៧៤៣កន្លែង ពីក្រុមហ៊ុនធំៗ​ចំនួន១៣ សម្រាប់​យុវជន សិស្ស​និស្សិត និងអ្នក​កំពង់ស្វែង​រក​ការងារធ្វើ នៅ​ក្នុងវេទិកា​ការងារ ដែលនឹងរៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ (NEA) នៅ​ថ្ងៃទី២៥…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត…