UNFPA ផ្ដល់កញ្ចប់ជំនួយដល់ស្រ្តីនិងក្មេងស្រីងាយរងគ្រោះដោយឥទ្ធិពលកូវីដ-19 និងទឹកជំនន់នៅកម្ពុជា

ភ្នំពេញ៖ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានផ្ដល់កញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់ចំនួនជាងបួនពាន់កញ្ចប់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ស្ត្រី និងក្មេងស្រីងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោ​យ​សារការរាតត្បាតនៃជំងឺកូវីដ-19 និងគ្រោះទឹកជំនន់នាពេលកន្លងមកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ UNFPA ចេញផ្សាយនៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ 2021 នេះ។

លោក ដានីញែល អាឡេមូ តំណាងស្តីទីរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំនៅកម្ពុជា មាន​ប្រសា​ស​ន៍​ថា ផលប៉ះពាល់នៃជំងឺកូវីដ-‌19 និងបញ្ហាទឹកជំនន់​កន្លងមក បានធ្វើឱ្យក្មេងស្រីនិងស្រី្តជាច្រើននៅកម្ពុជាប្រឈមទៅនឹងហានិភ័យនិងភាពងាយរងគ្រោះផ្សេងៗកាន់តែខ្លាំង។

លោក ដានីញែល អាឡេមូ បានមានប្រសាសន៍ថា៖

“ក្នុងនាមយើងជា UNFPA ជឿជាក់ថា ការផ្ដល់សេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ រួមទាំងការទប់ស្កាត់និងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ បន្ថែមលើការគាំទ្រសុខភាពផ្លូវចិត្តនិងសង្គម គឺជាកិច្ចការបន្ទាន់និងសំខាន់បំផុតសម្រាប់ពេលនេះ”

លោក ដានីញែល អាឡេមូ
UNFPA

ទន្ទឹមគ្នានេះ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA សង្ឃឹមយ៉ាងមុតមាំថា កញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់នឹងជួយសម្រាលការលំបាករបស់ស្ត្រីនិងក្មេងស្រីរាប់ពាន់នាក់ ដើម្បីធានាថាមិនមានស្ត្រីណាម្នាក់ត្រូវបានគេទុកចោលឡើយក្នុងអំឡុងពេលដ៏លំបាកនេះ។

កញ្ចប់សម្ភារៈប្រើប្រាស់ទាំងអស់ត្រូវបានបែងចែកទៅប្រាំមួយកន្លែង ដូចជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៃក្រសួងមហាផ្ទៃ 1,000 កញ្ចប់ ក្រសួងកិច្ចការនារី ចំនួន 1,100 កញ្ចប់ និងអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ចំនួន 600 កញ្ចប់ និងជូនដល់អគ្គនាយកដ្ឋានពន្ធធនាគារ នៃក្រសួងមហាផ្ទៃ 163 កញ្ចប់ ដើម្បីចែកជូនបន្តទៅដល់អ្នកទោសស្ត្រីងាយរងគ្រោះ។

កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ចំនួន 1,000 កញ្ចប់ទៀត នឹងត្រូវប្រគល់ជូនមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៃក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ម្តាយៗនិងស្ត្រីមានផ្ទៃពោះងាយរងគ្រោះ ក្នុងការរឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-19 ក្នុងបណ្ដាខេត្តអាទិភាពរបស់យូអិនអែហ្វភីអេ។ ទន្ទឹមគ្នានេះ  UNFPA បានប្រគល់កញ្ចប់សម្ភារជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ចំនួន 1,000 កញ្ចប់ សម្រាប់គាំទ្រគ្រួសារងាយរងគ្រោះ ជាពិសេសស្ត្រី និងស្ត្រីមានផ្ទៃពោះដែលរងគ្រោះដោយទឹកទំនន់។

សូមបញ្ជាក់ថា នៅក្នុងកញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់ទាំងអស់ មានដូចជារបស់របរប្រើប្រាស់សម្រាប់អនាម័យ ព័ត៌មានអំពីការទប់ស្កាត់ជំងឺកូវីដ-19 ដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប ជាពិសេសជនរងគ្រោះក្នុងរដូវទឹកជំនន់ត្រូវការប្រើប្រាស់ចាំបាច់។ លើសពីនេះមានសម្ភារទំនាក់ទំនង និងព័ត៌មានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងក្មេងស្រី គន្លឹះក្នុងការដោះសា្រយភាពតានតឹងផ្លូវចិត្តនៅផ្ទះ និងព័ត៌មានចាំបាច់ស្តីពីសេវាឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬអំពើហិង្សាលើស្ត្រីក្នុងអំឡុងពេលនៃការរាតត្បាតជំងឺនេះ៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..