លោក អ៊ុង ប៉េងអាន៖ បុរសគួរនិយាយនិងយល់ដឹងជំងឺមហារីកសុដន់ស្រ្តីឱ្យបានទូលំទូលាយ

ភ្នំពេញ៖ មហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលកើតលើមនុស្សស្រី ហើយការយល់ដឹងពីអាការៈនៃជំងឺមហារីកសុដន់អាចជួយឱ្យអ្នកជំងឺព្យាបាលទាន់ពេលវេលា ។ លោក អ៊ុង ប៉េងអាន បានបញ្ជាប់ការសិក្សាថ្នាក់អនុបណ្ឌិតសិក្សាផ្នែកទំនាក់ទំនងសុខភាព និងហានិភ័យ (Heath Risk and Communication) នៅសហរដ្ឋអាមេរិក បានលើកទឹកចិត្តឱ្យបុរសគួរយល់ដឹងអំពីបញ្ហាជំងឺមហារីកសុដន់ ដើម្បីជាសំឡេងទៅដល់អ្នកមានជំងឺឱ្យទទួលការព្យាបាលត្រឹមត្រូវ ។

លោក អ៊ុង ប៉េងអាន បាននិយាយថា៖

“ខ្ញុំគិតថាបុរសគួរតែនិយាយអំពីសុដន់ស្រ្តីឱ្យច្រើនជាងនេះ ប៉ុន្តែមិននិយាយបែបអាសអាភាស ឬនិយាយអំពីការប្រមាណមើលងាយលេងសើចនោះទេ ប៉ុន្តែនិយាយអំពីសុខភាពនៃជំងឺរបស់វា”

លោក ប៉េងអាន បន្តថា លោកធ្លាប់ស្រាវជ្រាវអំពីជំងឺមហារីកសុដន់នៅកម្ពុជានិងស្វែងរកស្រ្តីដែលមានបញ្ហានោះមកនិយាយអំពីបទពិសោធន៍របស់គាត់ ។ លោ​ក​បន្ថែមថា បុរសគួរតែនិយាយអំពីបញ្ហាសុដន់ស្រ្តីឱ្យបានច្រើន និងបង្កើនការយល់ដឹងអំពីរឿងនេះ ដើម្បីស្វែងរកជំនួយជួយទៅដល់អ្នកដែលមានបញ្ហាអំពីរឿងនេះ។

“បុរសទាំងអស់គ្នាត្រូវពិចារណា និងចាប់ផ្ដើមស្វែងយល់អំពីចំណេះដឹងនេះឱ្យបានទូលំទូលាយ បងប្អូនបុរសទាំងអស់គ្នាត្រូវចែករំលែកអំពីបញ្ហាមហារីកសុដន់ទៅកាន់បងស្រី ប្អូនស្រី​ មិត្តភក្តិរួមអាជីព គ្រាន់តែពិនិត្យសុខភាពឱ្យបានគ្រប់គ្រាន់”

លោក អ៊ុង ប៉េងអាន

អ្នកគាំទ្រនិងលើកទឹកចិត្តមនុស្សនៅក្នុងបណ្ដាញសង្គមរូបនេះ បន្តថា ជំងឺមហារីកសុដន់មិនមែនជាជំងឺរបស់ស្រ្តីតែម្នាក់ ឬជាការទទួលខុសត្រូវរបស់ពួកគាត់តែម្នាក់នោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់បុរសដូចគ្នា ។ បុរសមានតួនាទីយ៉ាងសំខាន់ចូលរួមលើកកម្ពស់ លើកទឹកចិត្ត និងចែករំលែកព័ត៌មានអំពីជំងឺមហារីកសុដន់របស់ស្រ្តី ។

គួរបញ្ជាក់ផងដែរថា លោក អ៊ុង ប៉េងអាន ធ្លាប់បានស្រាវជ្រាវ និងបង្កើតមាតិកានិយាយសាធារណៈ ។ លោកកំពុងស្រាវជ្រាវអំពីសុខភាពរបស់ប្រជាជនខ្មែរ ស្តីពីជំងឺមហារីកសុដន់ មហារីកមាត់ស្បូន និងអ្នកជំងឺផ្លូវចិត្តដែលត្រូវគ្រួសារឃុំទុក និងចងច្រវ៉ាក់ផងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...