យុវជន អ៊ុយ មករា និស្សិតជាប់អាហារូបករណ៍ទៅក្រៅប្រទេស ៥កន្លែងក្នុងពេលតែមួយ

ភ្នំពេញ – ការកំណត់គោលដៅនិងប្ដេជ្ញាចិត្តសិក្សារៀនសូត្រអាចជួយឱ្យយុវជនទទួលបានអាហារូបករណ៍តាមក្ដីស្រមៃរបស់ខ្លួន ។ លោក អ៊ុយ មករា ជានិស្សិតម្នាក់ក្នុងចំណោមបីនាក់ដែលជាប់អាហារូបករណ៍ទៅសិក្សាប្រទេសរុស្ស៊ី នៃវិទ្យាស្ថាន MGIMO (Moscow State Institute of International Relations) បាននិយាយថា ការស្វែងរកអាហារូបករណ៍សិក្សានៅក្រៅប្រទេស មិនមានអ្វីពិបាកទេឱ្យតែមានចិត្តចង់បន្តការសិក្សានៅក្រៅពិតមែន។

លោក អ៊ុយ មករា ជានិស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ី ឆ្នាំ២០២១ បានប្រាប់មកកាន់ AMS ថា លោកបានជាប់អាហារូបករណ៍ទៅសិក្សាក្រៅប្រទេសចំនួនប្រាំកន្លែង ក្រោយដាក់គោលដៅស្វែងរកអាហារូបករណ៍អស់រយៈពេលជាងពីរឆ្នាំ ។

យុវជនសម្បុរខ្មៅស្រអែមរូបនេះបានបញ្ជាក់ថា មុនពេលជ្រើសរើសយកអាហារូបករណ៍ទៅសិក្សាប្រទេសរុស្ស៊ី លោកក៏បានជាប់អាហារូបករណ៍ចំនួនប្រាំរួមមាន

អាហារូបករណ៍ទៅប្រទេសថៃ ប្រទេសហ្វាំងឡង់ ចក្រភពអង់គ្លេស និងប្រទេសរុស្ស៊ី (ជំនាញសេដ្ធកិច្ច និងជំនាញទំនាក់ទំនងអន្តរជាតិ)។ លោកបន្តថា លោកសម្រេចចិត្តជ្រើសរើសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសរុស្ស៊ីតែមួយប៉ុណ្ណោះ ជំនាញទំនាក់ទំនងអន្តរជាតិ រយៈពេលប្រាំឆ្នាំ។

និស្សិតវ័យម្ភៃឆ្នាំមកពីខេត្តកំពង់ធំរូបនេះ បានបន្តថា និស្សិតត្រូវស្វែងរកអាហារូបករណ៍ហើយចាប់ក្ដីស្រមៃខ្លួនឯងឱ្យជាប់ព្រោះឱកាសអាហារូបករណ៍ក្រៅប្រទេសកំពុងរង់ចាំ ។

“ខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សាសាកលវិទ្យាល័យ MGIMO ដែលជាសាកលវិទ្យាល័យមាននិស្សិតចម្រុះជាង៩០ប្រទេសទូទាំងពិភពលោក និងមានឈ្មោះល្បីនៅទ្វីបអឺរ៉ុប”​

លោក អ៊ុយ មករា

យុវជន អ៊ុយ មករា រូបនេះបានបញ្ជាក់ថា ដោយសាកលវិទ្យាល័យ MGIMO នេះមានឈ្មោះល្បីបំផុតមួយនៅក្នុងប្រទេសរុស្សី មានបុគ្គលល្បីៗ ថ្នាក់ដឹកនាំបណ្ដា​ប្រទេសមួយចំនួនមកពីជុំវិញពិភពលោក រួមទាំងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់សិក្សានៅទីនោះផងដែរ ទើបលោកសម្រេចចិត្តជ្រើសរើសអាហារូបករណ៍ទៅរុស្សី បើទោះបីជាមានការឧបត្ថម្ភតិចតួចពីអាហារូបករណ៍ក្តី។

អ៊ុយ មករា បានប្រាប់ដល់ AMS បន្តថា លោកជ្រើសរើសជំនាញទំនាក់ទំនងអន្តរជាតិ ព្រោះលោកស្រឡាញ់ការទៅសិក្សានៅក្រៅប្រទេស មានចំណូលចិត្តក្នុងការធ្វើទំនាក់ទំនង និងចូលចិត្តចែករំលែក ។ មុនជាប់អាហារូបករណ៍ទៅប្រទេសរុស្សី មករាក៏បានធ្វើការដាក់ពាក្យទៅប្រទេសផ្សេងដែរ ដូចជាទៅប្រទេសថៃ ប្រទេសចិន  ប្រទេសហ្វាំងឡង់ និងចក្រភពអង់គ្លេស។

ក្នុងការដាក់ពាក្យដើម្បីជាប់អាហារូបករណ៍ទៅប្រទេសរុស្សីតម្រូវមានឯកសារចាំបាច់មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បកប្រែជា អង់គ្លេស និងរុស្ស៊ី)  ព្រឹត្តបត្រពិន្ទុថ្នាក់ទី១២ (បកប្រែជាអង់គ្លេស) លិខិតឆ្លងដែន(បកប្រែជា អង់គ្លេស និងរុស្ស៊ី) Motivation Latter (ជាភាសាអង់គ្លេស) លិខិតពិនិត្យសុខភាសាបកប្រែភាសារុស្ស៊ី) បទពិសោធន៍ការងារស្ម័គ្រចិត្ត និងការសិក្សាជំនាញទន់ ឬវគ្គបណ្ដុះបណ្ដាលផ្សេងៗ(ប្រសិនបើមាន) និងធ្វើការដាក់ពាក្យនៅស្ថានទូតរុស្សីប្រចាំប្រទេសកម្ពុជា។ ម្យ៉ាងទៀត លោក មករា និងនិស្សិតពីរនាក់ទៀតក៏កំពុងត្រៀមខ្លួនធ្វើដំណើរចេញទៅប្រទេសរុស្ស៊ីនៅចុងខែតុលានេះ។

លោក អ៊ុយ មករា បានបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សា លោកនឹងយកចំណេះដឹងដែលទទួលបានពីការសិក្សានៅប្រទេសរុស្សីមកអភិវឌ្ឍន៍ប្រទេសជាតិ និងអភិ​វឌ្ឍន៍​ខ្លួនឯងឱ្យក្លាយជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសសម្ព័ន្ធមិត្ត ជាពិសេសប្រទេសរុស្សី ។ លោកសំណូមពរដល់អ្នកសិក្សាគ្រប់រូបដែលមានក្ដីស្រមៃសិក្សា អាហារូបករណ៍នៅក្រៅប្រទេស គួរធ្វើការតាមដានដំណឹងអាហារូបករណ៍ឱ្យបានច្រើន និងដាក់ពាក្យឱ្យបានច្រើន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។