សកម្មភាពការងារស្ម័គ្រចិត្តជួយសង្គម ជាឱកាសដែលយុវជនសិក្សានិងពង្រឹងសមត្ថភាពការងារ

ភ្នំពេញ៖ សកម្មភាពការងារស្ម័គ្រចិត្ត និងការងារសង្គមនានា ជាផ្នែកមួយសំខាន់ចូលរួមពង្រឹងសមត្ថភាព លើកទឹកចិត្ត និងអភិវឌ្ឍន៍គំនិតយុវជនឱ្យកាន់តែ​ប្រ​សើ​រឡើង​ ។ បន្ថែមពីលើនេះ សកម្មភាពការងារស្ម័គ្រចិត្តជួយសង្គមក៏ជាឱកាសដែលយុវជនអាចសិក្សាពីការងារបានយ៉ាងល្អ ។ នេះជាការលើកឡើង​រប​ស់​ក្រុ​ម​យុវ​ជននៅក្នុងកិច្ចពិភាក្សាអនឡាញមួយក្រោមប្រធានបទ “បន្លឺសំឡេងយុវជនក្នុងការចូលរួមកិច្ចការអភិវឌ្ឍន៍សង្គម” រៀបចំដោយយុជននៃអង្គការសហប្រជាជាតិ (UNYAP) សហការជាមួយអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា ។

លោក ងួន ច័ន្ទសេង អ្នកបច្ចេកទេសកម្មវិធីកិច្ចការពារកុមារ នៃអង្គការទស្សនៈពិភពលោក មានប្រសាសន៍ថា យុវជនមានចាប់ផ្តើមមាន​ទំនុកចិត្តទៅលើខ្លួនឯងពេលបានចូលរួមចុះសកម្មភាពនានាជួយសហគមន៍។ លើសពីនេះការងារសង្គមជួយឱ្យយុវជនអភិវឌ្ឍន៍​សមត្ថភាព ចំណេះ​ដឹង និងជំនាញ​រប​ស់​ខ្លួន​ឱ្យ​ខ្លាំ​ង​ពូ​កែ​ ។ ទន្ទឹមគ្នានេះ តាមរយៈសកម្មភាពការងារស្ម័គ្រចិត្តជួយសង្គមយុវជនមានឱកាសទទួលបានការងារជាច្រើនផងដែរ ។

« ផ្ដល់ឱកាសឱ្យយុវជននៅក្នុងកិច្ចការងារសង្គម ជារឿងសំខាន់មួយអាចជួយដុះខាត់សមត្ថភាពយុវជនឱ្យកាន់តែខ្លាំងឡើង ! នៅពេលយុវជនកាន់តែខ្លាំង មានការខិតខំប្រឹងប្រែងមិនបោះបង់ចោលនៅកិច្ចការងារអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ ហើយក្លាយជាធនធានដ៏មានតម្លៃបំផុតសម្រាប់ប្រទេស»

លោក ងួន ច័ន្ទសេង

ទន្ទឹមនឹងគ្នានេះដែរ កញ្ញា អុល មេត្តា យុវជនស្ម័គ្រចិត្តប្រឹក្សាយោបល់ដល់កុមារ និងស្ត្រីតាមសហគមន៍ បាននិយាយថា ការងារស្ម័គ្រចិត្តជំរុញឱ្យយុវ​ជនទ​ទួលឱ​កា​​ស​រៀនសូត្រពីការងារ និងទទួលបានឱកាសបណ្ដុះបណ្ដាលផ្សេងៗ ។ ការងារស្ម័គ្រចិត្តជួយឱ្យយុវជនចេះអត់ធ្មត់ដោះស្រាយបញ្ហា ហើយយុវជនកាន់​តែ​មា​ន​​ទឹកចិត្តកា​ន់តែ​ខ្លាំ​​ង​​នៅក្នុងកិច្ចសង្គម ។

យុវជនស្ម័គ្រចិត្តរូបនេះបានបញ្ជាក់ថា យុវជនជាអ្នកបន្តវេនដ៏មានសក្ដារនុពលសម្រាប់ប្រទេស​ជាតិ ជាពិសេសប្រទេសកម្ពុជាមាន​យុវជនច្រើន ដូច្នេះបើយុវជនមិ​នបានចូលរួមកិច្ចការអភិវឌ្ឍអ្វីមួយ នោះហាក់បាត់សំឡេងក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ។ យុវជនមិនអាចបង្កើនសមត្ថភាពរបស់ខ្លួននោះទេ បើមិនមានអ្នកមានបទពិសោធន៍ ឬអ្នកជំនាញបង្ហាញ​ផ្លូ​វ​ ។

ចំណែកឯ កញ្ញា មាស គឹមធួន អ្នកសរសេរព័ត៌មានឯករាជ្យ បាននិយាយថា យុវជនជាវ័យមានខួរក្បាលរហ័ស គិតលឿន និងឆ្លើយតបលឿន ហើយយុវជនជាផ្នែកដ៏សំខាន់ចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គម ។ លើសពីនេះ យុវជនត្រូវបណ្តុះ​ផ្នត់គំនិត​ស្រឡាញ់​ជាតិ ចេះ​តាមដាន​ព្រឹត្តិការណ៍​សង្គម ​ការវិវត្ត​ក្នុងសង្គមដើម្បី​ចូលរួមចំណែកជាយុវជនមានគុណភាព ។  ​

កញ្ញា មាស គឹមធួន យល់ឃើញថា ប្រទេសជាតិមួយរីកចម្រើនទៅមុខ អាស្រ័យត្រូវចូលរួមពីយុវជន ហើយ​យុវ​ជ​នហ៊ានបរិច្ចាគ​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីទៅតាម​អ្វីដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​សង្គមជាតិមួយ ។

គួរបញ្ជាក់ថា ទិវាយុវជនអន្តរជាតិ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ប្រារព្ធឡើងជាក្រោមប្រធានបទ «ការផ្លាស់ប្តូរប្រព័ន្ធស្បៀង នវានុវត្តន៍របស់យុវជនដើម្បីសុខភាពមនុស្សនិងភពផែនដី»។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...